PART 11: ថ្ពាល់ dollគឺទន់ណាស់

361 56 3
                                    

មួយម៉ោងកន្លងផុតទៅ Jiminក៏ដើរចូលមកក្នុងផ្ទះ វិញដោយមានសម្លេងកាចៗ មកនិយាយស្អីភ្លាម ។

  " ទើបមកពីណា ?"  Jimin បានដើរចូលមកក្នុងដោយមាន gaston ដើរកាន់អីវ៉ាន់តាមក្រោយ វាសាងរូបភាពមិនពេញចិត្តភ្លាម ព្រោះតែការសិទ្ធស្នាល ការផ្តល់ស្នាមញញឹមដល់កូនចៅគេ មិនមែនខ្លួនពេលនេះគេពិតជាខឹង ចង់ឡើងឈាមទៅហើយ។

" ខ្ញុំមកពី Mart " jimin និយាយតិចៗ ញាក់ចិញ្ចើមមើលទៅ Taehyung រាងចម្លែកចិត្ត នេះទៅខឹងឆ្កែមកពីណា បានជាទឹកមុខដូចអ្នកតាចូលណាស់។

" ហេតុអ្វីនាំវាទៅ បើប្រាប់ខ្ញុំ ខ្ញុំអាចនាំទៅបានតើ doll" Taehyung ចាប់ផ្តើមស្តីបន្ទោសភ្លាម រហូតដល់អ្នកជាកូនចៅរហ័សលេបទឹកមាត់ភ្លាម មុខរបស់ចៅហ្វាយខ្លួនគឺខ្មោចចូលច្បាស់ណាស់ ។

" ខ្ញុំចង់ប្រាប់់លោកដែរ តែភ្នែកខ្ញុំនេះឃើញលោកអង្គុយអោបស្រី ទើបខ្ញុំមិនចង់រំខាន ក៏សុំបង Felix ឲ្យនាំទៅៗ " jimin បកស្រាយឲ្យយល់ភ្លាម តែអាប្រយោគសុំបង gaston ទៅធ្វើឲ្យនាយក្តៅស្លឹកត្រចៀកម្តងទៀតភ្លាម។

" នេះខ្ញុំនៅតែមិនព្រម doll មិនមកសុំខ្ញុំទៅ ហើយលើកក្រោយបើមិនបានមកសុំអនុញាត្ត doll មិនអាចចេញក្រៅទេ "

  " អាប្រុសផ្តាច់ការ ពេលលោកស្លាប់ទៅក៏ផ្តាច់ការដូចគ្នា " និយាយចប់ Jimin ក៏លើកអីវ៉ាន់ចូលទៅបន្ទប់ដឹកភ្លាម កំពុងតែខឹងផង មកជួបនិងប្រុសគ្មានហេតុផលច្បាស់លាស់ទៀត។

" ណ៎ែ doll ទៅណាឆាប់មកវិញភ្លាម និយាយគ្នាមិនទាន់ចប់ទេ"  Taehyung ស្រែកទាំងសម្លឹងរឹងភ្លាមព្រោះតែភាពយល់ចិត្តខ្លួនឯង ទើប jimin ឈប់ដើរហើយងាកមុខមកសម្លក់ រាងក្រាស់ភ្លាម។

" ខ្ញុំប្រាប់លោកណា ខ្ញុំជាមនុស្សមិនចូលចិត្តអ្នកមកសង្កត់ទេ បើលោកចង់សង្កត់ក៏ទៅសង្កត់ជាមួយស្រីលោកទៅ " និយាយចប់ហើយ jimin ក៏ដើរតាំងៗ ទៅបន្ទប់ភ្លាម ដោយ Taehyung ដើរតាមពីក្រោយ ទុកឲ្យកូនចៅចំហរមាត់ធ្លុង។

" ងាប់ហើយ ងរទាំងពីអ្នក បែកផ្ទះមិនខានទេអញ" gaston ឈរអេសក្បាលភ្លាម អស់សំណើចនិងអ្នកប្រុសគេណាស់ ហួងហែងមើលតែប្តី។

តុក្កតាតូចរបស់ខ្ញុំ❄️My Little Doll❄️Where stories live. Discover now