Part 05 " កិច្ចសន្យា"

468 48 0
                                    

" លោកនិងដោះលេងមែនទេ បើបងប្រុសខ្ញុំបរិសុទ្ធ "

" វាអាស្រ័យលើ jimin ទេហើយប្រសិនបើខ្ញុំរកបងប្រុសរបស់ jimin មិនឃើញខ្ញុំនិងមិនដោះលេង Jimin ទេណា "
 
" លោកមិនសម្លាប់បងរបស់ខ្ញុំទេណា " jimin សួរបញ្ជាក់ម្តងទៀត ព្រោះតែភ័យខ្លាចនិងពាក្យសម្តីយល់ព្រមឲ្យរួចពីរមាត់ ។

" អឹម! មែនហើយខ្ញុំមិនចេះកុហកទេ "

  " បើអ៊ីចឹង ចង់ដឹងថាអ្នកណាមិនស្អាតស្អំ និងស្អាតស្អំលោកត្រូវតែទៅរកចម្លើយជាមួយនិងខ្ញុំ "  Taehyung លឺហើយក៏ជ្រួញចិញ្ចើមភ្លាម ។

  " ដូចជាសុំច្រើនពេកហើយ doll "
 
  " ខ្ញុំទើបតែសុំនិងហើយ មិចក៏ចិត្តអាក្រក់បែបនេះ  គ្រាន់តែឆ្លើយមួយម៉ាត់និងមិនហ៊ានទេមែនទេ " Jimin ប្រើខ្សែភ្នែកអង្វរករភ្លាម ដែលធ្វើឲ្យបេះដូងរបស់ Taehyung គេសឹងតែនៅមិនស្ងៀម ។

  " យល់ព្រមហើយមែនទេ "
 
  " ខ្ញុំនៅគឺ..នៅមិនទាន់.."  Jimin រដាក់រដិបរដុប ភ្លាមនៅពេលដែលនិយាយសាច់ការបែបនេះ ។

  " អា gaston " Taehyung ស្រែកបញ្ជាកូនចៅភ្លាម ។

" ខ្ញុំព្រមហើយ តែលោកមិនដូរអ្វីផ្សេង ទេមែនទេ "
 
" អត់ទេ របស់គ្រប់យ៉ាងខ្ញុំមានអស់ហើយ នៅឡើយតែតុក្តតាតូចម្នាក់នេះ តើយល់ព្រមទេ doll តូចរបស់ខ្ញុំ " Jimin លឺហើយថ្ពាល់ក៏ចាប់ផ្តើមក្រហមភ្លាម តែរហ័សគ្រលាស់អារម្មណ៍នោះចេញយ៉ាងលឿន ។

" លោកសន្យាហើយណាថាមិនធ្វើបាបបងប្រុសខ្ញុំ "

" យល់ហើយ កូនប្រុសនិយាយម៉ាត់ណាគឺម៉ាត់និង " Taehyung ងក់ក្បាលភ្លាម ។

" ពួកលោកជាសាក្សី មានលោក លោក ហើយនិងលោក យល់ទេ " jimin សម្លក់ទៅកូនចៅប្រុសគ្រប់គ្នាឲ្យធ្វើជាសាក្សីរបស់ខ្លួន ដែលធ្វើឲ្យ Taehyung រហ័សសម្លឹងមើលការស្លៀកពាក់របស់ jimin បានធ្វើឲ្យគេចង់សើចបំផុត ។

" Doll មិនបាច់ព្រួយបារម្ភស្អីទេ រសនិយមបែបនេះវាគ្មានអារម្មណ៍ទេ ព្រោះខ្ញុំមិនមែនពូជអ្នកសុីរាបស្មើរទេ ព្រោះគ្មានការពិសោធន៍ច្បាស់លាស់ទេ ប្រាប់មុនឲ្យហើយ " Taehyung  សើចគិលភ្លាមដែលធ្វើ ឲ្យ Jimin ងាកមកសម្លឹងដោយខ្សែភ្នែកកំហឹងភ្លាម តែក៏ធូរចិត្តភ្លែតពេលលឺប្រយោគថាគ្មានអារម្មណ៍ ។

តុក្កតាតូចរបស់ខ្ញុំ❄️My Little Doll❄️Where stories live. Discover now