ក្រោយពីនាយតូចចូលទៅខាងក្នុងបន្ទប់បាត់ជុងហ្គុកក៏មកអង្គុយលេងនៅលើសាឡុងខាងក្រៅបន្ទប់លេងៗសិនព្រោះបើចូលទៅតាមដែរច្បាស់ជាបែកផ្សែងទៀតហើយថេយ៉ុងពូកែខឹងឆ្នាស់ផងលេងមិនស្រួលវៃបែកមុខបែកមាត់ទៀតជម្រើសដ៏ល្អនៅខាងក្រៅសិនចុះការពារខ្លួនមុន ><
កំឡុងពេលនៅខាងក្រៅនាយក៏ទាញយកទូរស័ព្ទមកខលទៅយុនហ្គីដើម្បីប្រាប់ពីរឿងនេះខ្លាចថាបាត់នាយយូរសួររកអីអញ្ចឹងទៅតាំងបារម្ភថាទៅណាមិនចេះប្រាប់ទៀតវាអាចនឹងខុសទៀត ។" បងមិនបាច់បារម្ភទេខ្ញុំក្ដីសុខធំៗហើយ " ជុងហ្គុកទូរស័ព្ទទាំងញញឹមមើលទៅដូចមកនៅទីនេះសប្បាយណាស់អញ្ចឹងតែក៏ត្រូវដែរព្រោះនាយចង់មកនៅតែពីរនាក់បែបនេះយូរហើយចង់ធ្វើឲ្យខ្លាប្រែជាទន្សាយវិញព្រោះថាឆ្នាស់សម្បើមណាស់ ~,~
< ប្រយ័ត្នឈឺខ្លួនទៀតទៅ >
" គិតតែបងទៅបង្រ្កាបជីមីនបាននៅ? "
< ឈ្លោះគ្នារាល់ថ្ងៃដូចគូឯងនឹង.. > និយាយទៅបងប្អូនគេនេះត្រូវគ្នាណាស់មកអង្គុយនិយាយដើមគេតាពាសបើម្ចាស់ខ្លួនគេដឹងត្រូវទៀតហើយគេចមិនរួចទេ >< បន្ទាប់មកទៀតការនិយាយក៏បានចប់ពួកគេក៏បិទទូរស័ព្ទរៀងខ្លួនហើយតុអាហារក៏រៀបចំរួចរាល់ទាន់ចិត្តណាស់ប៉ុន្តែអត់ទាន់ឃើញស្រមោលថេយ៉ុងចេញមកទៀតនៅធ្វើស្អីក៏យូរម្លេះបែបគេងលក់បាត់ទេដឹង ។
ដោយចាំយូរពេកក៏សម្រេចចិត្តឡើងទៅហៅខ្លួនប្រុសទេប៉ុន្តែសម្អាតខ្លួននិងរៀបចំខ្លួនយូរសែនយូរអ្នកណាចាំបានទៅ..បើកទ្វាចូលបន្ទប់ក៏ឃើញនាយតូចនៅឈរលើកៅអីទាំងភ័យខ្លាចក៏ឆ្ងល់ដែរ ។" នៅឈរស្អីនៅនឹង? បង្ហាញរាងមែន? "
" បង្ហាញរាងក្បាលឯង..នោះ!!! ដេញវាចេញទៅ " នាយតូចងាកទៅចង្អុលសត្វល្អិតដែលនៅក្នុងនេះទាំងទឹកមុខគួរឲ្យអាណិតចង់យំផងអីផងជុងហ្គុកអោនមើលតាមការចង្អុលក៏ដកដង្ហើមធំនិងក្រវីក្បាលទាំងហួសចិត្តខ្លាំងៗស្មានតែមានរឿងអីធំគឺគករាន់តែសត្វល្អិតចូលមកជិតសោះនឹង?
" វាទៅហើយចុះមក "
" ហឹកៗ..ឯងគួរតែចូលមកលឿនជាងនេះ "
YOU ARE READING
🔞អ្នកហ្វឹកហាត់ការងារ🔞( Completed✔️ )
Short Storyប្រលោមលោកភាគខ្លីៗប្រុសនិងប្រុសបែបកំប្លែងស្រើបស្រាល Jungkook Top / Taehyung btt ><