« ថេយ៍...ថេយ៍...ថេយ៍... » ជុងហ្គុកដាស់ស្មារតីថេយ៉ុងមកវិញ ថេយ៉ុងក៏រាងទប់អារម្មណ៍បាន គេក៏ហក់ទៅអោបជុងហ្គុក
« ជួយថេយ៍ផង...មានភ្លេីងកំពុងតែឆេះ...មានមនុស្សកំពុងតាមសម្លាប់ថេយ៍ណា៎ ហេីយមានមនុស្សជាច្រេីនទៀតដែលគេបានសម្លាប់ » ថេយ៍និយាយដោយទឹកភ្នែក
« អស់អីហេីយណា៎ ឯងនៅមានរឿង យេីងនឹងកាពារឯងណា៎ យេីងសន្យា តោះ ទៅលាងរបួសសិនទៅ!! » ជុងហ្គុកនិយាយដោយសម្លេងស្រទន់លាយឡំស្មាមញញឹមផ្អែម ថេយ៉ុងក៏ងក់ក្បាល ជុងហ្គុកក៏បីថេយ៉ុងចុះទៅក្រោមរួចទៅយកប្រអប់ថ្នាំមកលេងរបួសអោយថេយ៍
« អូយ៎...តិចៗថេយ៍ឈឺ » និយាយតិចៗដោយទឹកមុខកំសត់បែបកូនក្មេង
« អ្នកណាអោយអូនថេយ៍ វាយខ្លួនឯងនោះ » ជុងហ្គុកតបដោយទឹកមុខបារម្ភ
« ហិហិហិ អូយ៎....តិចៗមេីល » ថេយ៍សេីច
សុខៗជុងហ្គុកក៏លាប់មួយទំហឹងស្រែកចាចម្ដងទៀតម៉ោង12ថ្ងៃត្រង់ជុងហ្គុកគឺនៅបន្ទប់សៀវភៅ ថេយ៉ុងក៏ដេីរចេញទៅក្រៅដោយតម្រង់ទៅរកនាយហាន ជាអង្គរក្ស
« អ្នកប្រុសតូចចង់ទៅណាដែល?? » នាយហាន និយាយដោយអោនរំទោនដោយកាគួរសម
« ចង់ទៅទិញអីញាំណា...អាចជូនថេយ៍ទៅបានទេ? » ថេយ៍ និយាយដោយទឹកមុខញញឹមតិចតួច
« បាទ បាន » ពួកគេទាំង2ក៏ជិះឡានចេញទៅ នៅផ្សានោះគឺនៅជិតនឹងសណ្ថាគាជីមីនតែម្ដងទេីបពេលឈប់ឡានថេយ៉ុងបានវាយនាយហានអោយសន្លប់រួសសរសេថា { មិនបាច់ចាំខ្ញុំទេ ខ្ញុំទៅហេីយ } រួចក៏រត់ទៅសណ្ថាគាជីមីនហេីយចូលទៅបន្ទប់សម្ងាត វាយលេខកូត 226203 ទ្វាក៏បេីករួចគេក៏ដេីរចូលទៅ ក្នុងបន្ទប់សម្ងាត់នោះធំជាង ភូមិគ្រិះទៀតផង ក្នុងបន្ទប់ពោលពេញដោយកាំភ្លេីងដាវ ឡាម កាំបិទ គ្រាប់បែក គ្រប់ប្រភេទទាំងអស់
ថែមទាំងមានបន្ទប់ពិសោធន៍នឹងមានកន្លែងផលិតអាវុធថ្មីរឺអ្វីថ្មីៗ ថេយ៉ុងក៏បានដេីរទោយកកាំភ្លេីង2ដេីម គ្រាប់បែក3 គេគិតថាបេីស្លាប់ក៏ត្រូវស្លាប់2អ្នកដែល នឹងយករបស់ខ្លះៗទៀត« ដល់ពេលវេលាហេីយ ចន លីយ៉ូ!!! » ថេយ៉ុងនិយាយទាំងកំហឹងមុនដេីរចេញពីបន្ទប់នេះទៅ គេបានបិទកូដយ៉ាងត្រឹមត្រូវហេីយក៏ដេីរចេញទៅដោយទឹកមុខពិឃាត គេតម្រង់ទៅរកអាគារចាស់
« មកហេីយហេស៎?អាជុង..... » លីយ៉ូនិយាយមិនទាន់ចប់ផងក៏ត្រូវថេយ៉ុងនិយាយកាត់
« យេីងមិនមែនជុងហ្គុកទេតែយេីងគឺជា គីម ថេយ៉ុង ឯងចាំយេីងបានទេ? » ថេយ៉ុងនិយាយដោយស្នាមញញឹមបន្តិច លីយ៉ូក៏ភាំងនឹងឈ្មោះមួយនោះ
« ឯងមិនទាន់ស្លាប់ទៀត??? » លីយ៉ូនិយាយដោយបេីកភ្នែកធំ រៀងភ័យៗតិចតួចដោយសាមិនបានយកកូនចៅមកតាម
« ថ្ងៃនេះបេីឯងមិនស្លាប់គឺយេីងស្លាប់ » ថេយ៉ុងនិយាយដោយទឹកមុខពិឃាតរួចយកកាំភ្លេីងចេញមក លីយ៉ូក៏ដូចគ្នាដែល
YOU ARE READING
អាថ៍កំបាំងប្រពន្ធម៉ាហ្វៀ ( ចប់ )
Actionរឿងគ្រប់យ៉ាងសុទ្ធតែអាថ៍កំបាំង ខំរកយ៉ាងណាក៏មិនងាយរកឃេីញ