នាព្រឹកព្រលឹមស្រាងៗពន្លឺព្រះអាទិត្យចាប់ផ្ដើមបញ្ចេញពន្លឺ សាយភាយគ្រប់ទីកន្លែង ដែលបង្ហាញអោយឃើញរាងកាយតូច កំពុងគេង ត្រូវភ្ញាក់ដោយសាពន្លឺរំខានចាំងតាមបង្អួចនោះ« ហ៉ើយ ហើមភ្នែកទៀតហើយ » មិនអោយហើមភ្នែកយ៉ាងមិចបើ យំរហូតដល់គេងលក់មិនដឹងខ្លួនចឹង
តុកៗ តុកៗ
Taehyung «អ្នកណា» ស្រែកសួរអ្នកម្ខាងទៀតដោយសំឡេងងុលៗ ព្រោះមិនទាន់ស្វាងងងុយអ្នកបម្រើ« អ្នកប្រុសតូច លោកប្រុសចាំនៅទុកអាហារ» នាងក្រមុំបន្លឺទៅកាន់រាងតូចដែលនៅខាងក្នុងនោះ
Taehyung « បាទបង ខ្ញុំទៅហើយ»
ចំណាយអស់ប្រហែល30នាទី រាងតូចក៏បានចុះទៅខាងក្រោយតាមបង្គាប់ការហៅ
JeYon « ចុះមកហើយឬ មិចមិនងាប់នៅក្នុងបន្ទប់នឹងទៅ » រាងតូចចុះមិនទាន់ទាំងដល់កន្លែងទុកអាហារផង អ្នកជាបងក៏ស្រដីថាតែម្ដង
Taehyung« ខ្ញុំ សូមទោស » តើគេធ្វើអ្វីបានក្រៅពីការសូមទោស នោះ
Mrs Kim «អោយរៀនចេះ គោរព ពេលវេលាផង សាលាដែលយើងអោយឯងរៀនគេមិនដែលបង្រៀនឯងអោយចេះគោរព ពេលវេលាទេឬយ៉ាងមិច » អ្នកស្រីគីមស្រដីឡើងដោយការមិនពេញជាមួយរាងតូចជាងខ្លាំង
Mrr Kim « បានហើយ អូន ហើយឯងអង្គុយចុះមកយើងមានរឿងចង់និយាយ » លោកគីមឃើញថាមិនស្រួលក៏ឃាត់ប្រពន្ធជាមុន រួចស្រដីទៅកាន់រាងតូច
Taehyung « បាទ »
JeYon « ប៉ាមានអី ក៏និយាយមក ខ្ញុំធុញមនុស្សខ្លះនៅទីនេះណាស់ ខ្ពើមមិនចង់រួមតុជាមួយ » ជីយ៉ុនស្រដីឡើងដៀមដាមបញ្ឆិចបញ្ឆៀងទៅរាងតូច ដែលធ្វើគេអោនមុខចុះមិនហ៊ានប្រឈមនឹង ជីយ៉ុនឡើង ព្រោះពួកគេ អង្គុយទល់មុខគ្នា
លោកគីម« ជីយ៉ុន » គាត់និយាយឡើងបំណងអោយជីយ៉ុនឈប់
JeYon« ឆើស» លោកគីមក្រវីក្បាលតិចៗហួសចិត្តនឹងកូនស្រីក្នុងខោតែមួយរបស់គាត់ជាខ្លាំង
លោកគីម« ថ្ងៃនេះមានក្រុមហ៊ុនមួយគេចង់ រួមការងារជាមួយយើង គេអោយភាគហ៊ុនគេ30%មកកាន់យើង បើឯងព្រមនឹងលក្ខខណ្ឌគេ មួយ »
YOU ARE READING
ត្រឹមអ្នកជំនួស
Short Storyរឿងរ៉ាវដែលកើតឡើងដោយការរៀបចំទុកមុន បង្កអោយក្មេងមិនដឹងអីម្នាក់រងទុក្ខស្ទើស្លាប់ ស្ទើរស់....