ត្រឹមអ្នកជំនួស Part :4

296 34 0
                                    


ពេលនេះល្ងាចឈានជិតយប់ទៅហើយ សំឡេងមនុស្សអ៊ូរអ ស្ទើតែគ្រប់ទីកន្លែងនៃទីក្រុង Seoul ព្រោះនេះជាថ្ងៃសម្រាក អ្នកខ្លះក៏មកលំហែខួរក្បាល បន្ធូរអារម្មណ៍តានតឹង អ្នកខ្លះក៏នាំសង្សារ ឬ គ្រួសារ មកដើរលេង ចំណែកឯងអ្នកកម្លោះម្នាក់នេះវិញក៏មិនខុសពីអ្នកឯទៀតដែលនៅទីនេះដែរ.....

« ហ៊ើយ ជីវិតមិចក៏ពិបាក មេះណោះ » នាយកម្លោះអាយុ20ឆ្នាំ ស្បែកស រាងរៅមិនចាញ់ស្រីប៉ុន្មានទេ បើប្រៀបធៀបនឹងនឹងមនុស្សស្រីមួយចំនួនប្រាកដណាស់គេនឹងឈ្នះជាមិនខានឡើយ ម្នាក់នោះគឺ Park Jimin យើងនឹង

« ធុញ ណាស់ លោកអើយ ធុញៗ» នេះគេនិយាយពាក្យនេះច្រើនដងមកហើយតាំងពីពេលដែលគេចេញពីធ្វើការមកដល់កន្លែងនេះ

« អ៊ំ យកមីស៊ុបមួយ » អស់ពីចំណាយពេលដើរបន្ធូរអារម្មណ៍យ៉ាងយូរមក គេក៏សម្រេចចិត្ត ចូលហាងមួយកន្លែងដែលស្ថិតនៅតាម ដងផ្លូវនោះ

« នេះ Jimin របស់ក្មួយ »
« បាទ អរគុណអ៊ំ» Jimin គេឧស្សាហន៍មកទីនេះណាស់ ឡើងអ្នកលក់នៅម្ដុំនេះអាចចំណាំគេបានទៅហើយ

បន្ទប់ពីចំណាយពេលស្រស់ស្រូបអាហារពេលល្ងាចរួចពេលនេះយប់ទៅហើយ ប្រហែលជាម៉ោង 8 យប់ទៅហើយ Jimin ក៏សម្រេចចិត្តទៅផ្ទះវិញដើរ ថ្មើរជើងព្រោះផ្ទះរបស់គេក៏នៅជិតនេះដែរ តែចៃដន្យអីក៏....

« អ៊ួយ... ឈឺណាស់វើយ» Jimin
« ឯងមិនអីទេហេស » សំឡេងអ្នកកម្លោះរូប សង្ហារជាសេចក្តីប្រាថ្នារបស់មនុស្សស្រីស្ទើរតែមួយចំហៀងប្រទេសទៅហើយសូម្បីតែអ្នកសរសេរក៏លង់🥲 ។ ក៏បានបន្លឺសួរទៅកាន់រាងតូចយ៉ាងសោះកក្រោះ

« ជិះមិនមើលមនុស្សទេ ឬ យ៉ាងមិចហាស» សម្ដីយ៉ែតៗរបស់រាយតូចបានបន្លឺភ្លាមៗ ។នេះគេជិះមានបើកភ្នែកមើលមនុស្សកំពុងតែដើរទេនឹង គិតទៅគួរអោយក្ដៅចិត្តណាស់

«សូមទោស » 2ម៉ាត់យ៉ាងខ្លី ពីមាត់រាងក្រាស់ដើម្បីបញ្ចប់រឿង ព្រោះមនុស្សគេមិនចូលចិត្ត សាំញាំច្រើនទេ

« អេ លោកសូមទោសហើយ រួចចឹងហេស នេះលោកជិះអាកង់ស្អីគេនេះមកបុកខ្ញុំណា» យល់ច្រឡំហើយនេះ Park Jimin មកបុកហើយសូមទោសហើយចង់បញ្ចប់ងាយៗ ចឹងហេស អូរសូមទោស plz try again with អ្នកផ្សេងដែលមិនមែនជាគេទៅ

ត្រឹមអ្នកជំនួស Where stories live. Discover now