ត្រឹមអ្នកជំនួស Part :1

1K 52 2
                                    

ទោះបីមាននាមជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ មានអ្វីគ្រប់យ៉ាងក៏ដោយក៏មិនប្រាកដថា មានក្ដីសុខឬទទួលបានភាពកក់ក្ដៅពីមនុស្សជុំវិញខ្លួនឡើង សម្រាប់មនុស្សខ្លះសុខចិត្តរស់នៅជាជនក្រីក្រ រកព្រឹកសុីល្ងាច ក៏ដោយអោយតែរស់នៅមានក្តីសុខ ទទួលបានភាពកក់ក្ដៅពីមនុស្សជុំវិញខ្លួន ទទួលបានការលើកទឹកចិត្ត ជាដើម ដោយឡែក បុរសម្នាក់នេះវិញដែលមាននាមជា ម្ចាស់ក្រុមហ៊ុនផលិតគ្រឿងអាវុធផ្ទុះ ព្រមទាំងជាម្ចាស់កាសុីណូ នឹង ភោជនីយដ្ឋានទៀតផងដែលគេមានវ័យទើបតែ 25 ឆ្នាំប៉ុណ្ណោះ ត្រូវរស់នៅជាមួយភាពខ្វះការកក់ក្ដៅពីអ្នកមានគុណទាំងពីរ ចាប់តាំងពីគេអាយុទើបតែ10ឆ្នាំ មកម្លេះ សាកស្រមៃមើលក្មេងដែលទើបតែអាយុ10ឆ្នាំ ជាវ័យដែលត្រូវការភាពកក់ក្ដៅពីមនុស្សជុំវិញខ្លួន តែចំពោះគេបែបជាមិនទទួលបានទៅវិញ មិនត្រឹមតែប៉ុណ្ណោះត្រូវជនអាក្រក់ឆក់យកទ្រព្យសម្បត្តិដែលជារបស់ឪពុកម្ដាយគេទៅទៀតគ្មានសល់ ដែលធ្វើអោយគេត្រូវមករស់នៅក្នុងមណ្ឌលកុមារកំព្រា ទទួលបានទាំង ការប្រមាថ មើលងាយគ្រប់សព្វបែបយ៉ាង ជាហេតុដែលធ្វើអោយគេ ប្រឹងតស៊ូ កែប្រែជីវិតខ្លួន មកក្លាយជាមនុស្សមាន អំណាចក្នុងសង្គម ដែរត្រួតត្រាជីវិតរាប់រយអ្នកនៅក្នុងដៃ រងចាំឱកាសល្អគេនឹងយកមកវិញគ្រប់យ៉ាងទាំងទ្រព្យសម្បត្តិ និង ជីវិត ហើយគេនេះហើយជា Jeon JungKook ។

តុក!តុក!

Jun « ចាហ្វាយ ..» អ្នកដែលមាននាមជាជំនួយការពិសេសបានបន្លឺឡើងទៅកាន់អ្នកដែលជាចាហ្វាយដែលអង្គុយបែរកៅអីដែលមានតម្លៃរាប់មុឺនដុល្លានោះទៅក្រោយ

Jun « គឺរឿងដែលចាហ្វាយអោយខ្ញុំសើបនោះ ពេលនេះរួចរាល់ហើយចាហ្វាយ»

Jungkook « រៀបរាប់ » ២ម៉ាត់ដ៏ខ្លីងបស់រាងក្រាស់ដែលបែរកៅអីមកខាងមុខវិញបង្ហាញនូវ ទឹកមុខដ៏កំណាច បាន់ស្មានចិត្តមិនត្រូវនោះឡើងមក

Jun«លោក Kim មានកូន២នាក់ប្រុសមួយស្រីមួយ ស្រីជាកូនច្បងឈ្មោះ Kim JeYon (គីម ជីយ៊ុន) អាយុ21 ឆ្នាំ រៀនផ្នែកBusiness នឹង ប្អូនឈ្មោះ Kim Taehyung អាយុ19ឆ្នាំ រៀនផ្នែកពេទ្យ ...»ដោយនិយាយមិនទាន់ចប់សព្វគ្រប់ផងរាងក្រាស់ក៏កាត់សម្ដីភ្លាម

ត្រឹមអ្នកជំនួស Where stories live. Discover now