ត្រឹមអ្នកជំនួស Part :3

319 32 0
                                    



ជំហានវែងៗ បោះសម្ដៅទៅក្នុងភូមិគ្រឹះដែលគេរស់នៅបានរយះពេល10ឆ្នាំ ដោយទឹកមុខស្មើរកប៉ាន់ស្មានចិត្តមិនត្រូវ កែវភ្នែកមុតស្រួច សម្លឹងមើលទៅកាន់អ្នកដែលរងចាំគេនៅខាងក្នុង
កំហឹង គំនុំ ភាពស្អប់ខ្ពើម គេស្ទើតែ បាញ់ចោលទាំងអស់នៅក្នុងពេលនេះទេ តែមិនបាននោះទេ ប្រទេសមានច្បាប់ ណាមួយ គេពិតជាចឹងឃើញនូវការឈឺចាប់ ពេលបាត់បង់មនុស្សដែលខ្លួនឯងស្រឡាញ់តើវា នឹងទៅជាយ៉ាងពេលដែលទទួលបានអារម្មណ៍បែបនេះនោះ....

លោកគីម« សួស្ដី លោកJEON » លោកគីមចេញមកទទួលស្វាគមន៍ដោយយ៉ាងដិតដល់ ដោយការចាប់ដៃ តែ...
«កូនប្រសារ ចាប់ដៃឪពុកក្មេកបែបនេះ ដូចជាគ្មានការគោរពសោះ  អា!! ចឹងខ្ញុំមិនធ្វើទេ លោកប៉ា»រាងក្រាស់និយាយ មិនទុកមុខអោយលោកគីមសោះតែម្ដងឡើយ នេះត្រឹមសមាជិកគ្រួសារ ចោះល្មមតែមានអ្នកធំ ចូលរួមអីទៀតនោះត្រូវ មិនដឹងយកមុខទៅទុកនៅទេណាទេ 

« អរ បាទ អញ្ជើញអង្គុយសិនមកលោក »ដោយមិនចង់មានពាក្យសម្ដី ឌឺដងច្រើនលោកគីមក៏ស្រមតាមរាងក្រាស់តែម្ដងទៅ

«នេះ មែនទេ កូនរបស់លោក » Jungkookនេះនិយាយរួចលើកដៃចង្អុយទៅ ថេយ៉ុង ។

Jk POV <នេះ ឯងស្អាតជាងក្នុងរូបទៅទៀត ជាប្រុសឬក៏ជាស្រីទៅលោកអើយ>

«បាទ លោកJEON គេគឺថេយ៉ុង » ក្រោយពីបានជុងហ្គុកសួរហើយ លោកគីមក៏ប្រញាប់ណែនាំ កូនក្រៅខោររបស់ខ្លួនទៅកាន់គេភ្លាមៗ

«បើចឹង រៀបចំចេញដំណើរទៅ » រាងក្រាស់និយាយដោយសម្លឹងមើលមុខរាងតូចចំៗ តែធ្វើអោយរាងតូចមិនហ៊ានមើលមុខគេ ចំឡើយ ព្រោះគេចាញ់ក្រខ្សែភ្នែកមួយនេះណាស់ វាកំណាចជា លោកគីមទៅទៀត

«បាទ លោកJEON» ថេយ៉ុងតបទាំងមិនហ៊ានងើបមុខឡើង

«លោក ខ្ញុំអាចទៅផងបានទេ ព្រោះថេយ៉ុងមិនចូលចិត្តទៅជាមួយមនុស្សនៅខាងក្រៅប៉ុណ្ណានឡើង »ជីយ៉ុន និយាយរួចដើរមកជិតរាងតូចថែមទាំងអោបស្មារបស់គេទៀតផង

«នាង ជាកូនក្រមុំយើងដែរ មែនទេ ? » រាងក្រាស់ក៏បោះសំនួរទៅនាងក្រមុំភ្លាម

ត្រឹមអ្នកជំនួស Where stories live. Discover now