Episode 1: អ្នកណាជាអ៊ំឯង?

1.2K 80 3
                                    

ចំណោទបេះដូង ❥ ( តពីរឿងលាក់បាំងស្នេហា )
Episode 1 : អ្នកណាជាអ៊ំឯង?

- មួយឆ្នាំក្រោយមក -

« អេ៎ៗ Jimin មកថតរូបជាមួយគ្នាមកឲ្យលឿនឡើង!! » សម្លេងតូចតែពិរោះរបស់កម្លោះតូច Taehyung ស្រែកហៅទៅកាន់មិត្តខណៈពេលនេះជាពេលវេលាល្អដែលពួកគេបានបញ្ចប់ការសិក្សាផ្នែកជំនាញគ្រប់គ្រងព្រមគ្នាដោយជោគជ័យ ស្របពេលនេះក៏កំពុងគ្រងឈុតជានិស្សិតទទួលសញ្ញាប័ត្រហើយជួបជុំថតរូបជាមួយគ្នាយ៉ាងអ៊ូអរតែម្ដង ។
« 1-2-3!! » ក្រឹប! រូបថតមួយសន្លឹកត្រូវបានថតដោយស្នាដៃរបស់ Namjoon យ៉ាងស្រស់ស្អាត បន្ទាប់ពីនេះល្ងាចឡើង Yoongi ក៏បានធ្វើជាម្ចាស់កម្មវិធីរៀបចំអបអរក្មេងទាំងពីរនៅភូមិគ្រឹះរបស់គេដោយមានរៀបចំនូវអាហារជាច្រើនមុខនៅលើវាលស្មៅខាងក្រៅទៀតផង ។
« Cheers!! » សម្លេងស្រែកហ៊ោរឡើងមុននឹងពួកគេលើកកែវសាំប៉ាញជល់ជាមួយគ្នា មានតែ Tae ប៉ុណ្ណោះដែលមិនចេះញ៊ាំស្រាបានត្រឹមតែញ៊ាំទឹកប៉ោមជំនួសវិញ ។
« អ្ហា៎ទីបំផុតក្មេងៗក៏រៀនចប់ហើយ ពូមានមោទនភាពលើពួកឯងណាស់ » Namjoon និយាយឡើងមុនគេទាំងស្នាមញញឹម ជាពិសេសគឺចំពោះ Tae តែម្ដងព្រោះគេនៅតែពីរនាក់ម៉ាក់ប៉ុណ្ណោះ បានគេរៀនចប់បែបនេះគាត់ក៏លែងបារម្ភទៀតដែរ ។
« មែនហើយ Tae រៀនចប់ចឹងមានគម្រោងចង់ធ្វើការនៅឯណាដែរ? » Yoongi សួរឡើងទាំងដៃអោបរាងតូច Jimin ជាប្រពន្ធមិនលែងសោះ ។
« ខ្ញុំមិនទាន់ដឹងទេតែប្រហែលជានៅធ្វើការក្រុមហ៊ុនពូJoon សិនហើយចាំពេលសន្សំបានលុយច្រើន ខ្ញុំនឹងបើកភោជនីយដ្ឋានមួយតាមក្ដីស្រម៉ៃរបស់ម៉ាក់ហើយខ្ញុំក៏ធ្វើជាអ្នកគ្រប់គ្រងនោះអី » រាងតូចនិយាយហើយសើចកខឹកពេលនឹកដល់បំណងប្រាថ្នាដែលខ្លួនបានប៉ងទុកមកជាយូរ ។
« ទម្រាំតែសន្សំបានមិនដឹងពេលណាទើបគ្រប់ទេ គិតអញ្ចេះល្អទេ? ចាំពូឲ្យលុយឯងខ្ចីយកទៅបើកភោជនីយដ្ឋានសិនក៏បានដែរ » Namjoon
« តែម៉ាក់ចង់ឲ្យខ្ញុំខំប្រឹងរកដោយខ្លួនឯង បើខ្ញុំហ៊ានតែខ្ចីលុយពូណា៎ប្រាកដជាត្រូវម៉ាក់ស្ដីឲ្យមិនខានទេ » Tae
« អ៊ីចឹងក៏បាន ពូចាំមើលកូនជ្រូកឯងជោគជ័យទៅចុះ » Namjoon លើកដៃដាក់លើស្មារក្មួយប្រុសតែរាងតូចបានលឺនាយហៅគេដោយសព្វនាមបែបនោះហើយក៏ជ្រួញច្រមុះខឹងភ្លាម ។
« ខ្ញុំឈ្មោះ Taehyung មិនមែនកូនជ្រូកទេពូនេះ!! » Tae
« អា៎វ ឃើញញ៊ាំច្រើនហើយថ្ពាល់ប៉ោងៗស្មានថាជាកូនជ្រូកទេតើស » Namjoon
« ពូJoonឆ្កួត!! » រាងតូចមួរម៉ៅក៏លើកដៃក្ដិចចុងដោះរបស់ពូគេធ្វើឲ្យគូស្នេហ៍របស់ Yoongi និង Jimin បានត្រឹមញញឹមមើលពូក្មួយគេប្រឡែងគ្នានៅនឹងមុខនេះឯង ។

ចំណោទបេះដូង ❥Where stories live. Discover now