Episode 3 : សង្ឃឹមថាមិនជួបគ្នាទៀតទេណា៎

384 59 1
                                    

ចំណោទបេះដូង ❥
Episode 3 : សង្ឃឹមថាមិនជួបគ្នាទៀតទេណា៎

< ង៉ឺត!! > ឡានរបស់រាងតូចក៏បានមកឈប់នៅខាងមុខក្លឹបដែល Jungkook ផ្ញើរទីតាំងទៅឲ្យ ដំបូងគេក៏មិនចង់មកព្រោះមិនចូលចិត្តកន្លែងបែបនេះប៉ុន្តែដើម្បីទូរស័ព្ទ គេត្រូវមកឲ្យទាល់តែបានដដែល ។
« ហៅយើងមកទីនេះធ្វើស្អីគេ? » Tae រអ៊ូក្រោយចុះពីលើឡានមុននឹងចុចខលទៅរកនាយ ស្របពេលដែលរាងក្រាសកំពុងអង្គុយផឹកស្រាក្បែរមនុស្សជាច្រើនរាំតាមចង្វាក់ភ្លេងញាក់កន្ត្រាក់អារម្មណ៍ មិនប្លែកទេដែលក្មេងអាយុ18ឆ្នាំដូចជាគេមកទីនេះព្រោះកាលនៅអាមេរិក គេក៏ធ្លាប់ចូលជាមួយមិត្តភក្តិញឹកញាប់ដែរ ។
< Ring~~ > កាលបើឃើញលេខខ្លួនឯងខលមក បានន័យថាអ្នកខលជា Tae នាយសង្ហារក៏ដាក់កែវស្រាចុះញញឹមមុននឹងចុចទទួល ។
« អាឡូអ៊ំស្អាត » Jungkook
" ខ្ញុំមកដល់ហើយ ឯងនៅឯណា? " Tae
« ចង់ដឹងក៏ចូលមកខាងក្នុងមក » Jungkook
" ខ្ញុំមិនចូលទេ ឯងហ្នឹងហើយដែលត្រូវចេញមកយកទូរស័ព្ទឲ្យខ្ញុំមិនចឹងទេខ្ញុំក៏មិនឲ្យទូរស័ព្ទឯងទៅឯងវិញដែរ " Tae គម្រាមនាយតែថាបែរជារាងក្រាសលឺហើយអស់សំណើចទៅវិញ ។
« ចៃដន្យអីទូរស័ព្ទខ្ញុំគ្មានអីសំខាន់ផង អ៊ំចង់បោះចោលក៏បានប៉ុន្តែទូរស័ព្ទអ៊ំវិញ... » ថារួច Jungkook ក៏បិទចោលឲ្យរាងតូចនឹកហួសចិត្តតែបើគេមិនទៅយកទូរស័ព្ទពីនាយវិញទេ មុខជាមានបញ្ហាធំមិនខាន ។
« ឆ្កួតមែនទែន!! » Tae ជេរទាំងមួរម៉ៅមុននឹងដើរចូលទៅកន្លែងដែលងងឹតខុសពីខាងក្រៅតែមានភ្លើងពណ៌បាញ់ឆ្វេចឆ្វាចមិនខុសពីក្លឹបដទៃ មុននឹងគេដើររកមើល Jungkook ជុំវិញនេះហើយក៏បានឃើញគេអង្គុយផឹកស្រាទៅវិញទើបខ្លួនរហ័សដើរជ្រៀតមនុស្សរញ៉េរញ៉ៃដើម្បីចូលទៅរកនាយ ។
« នេះទូរស័ព្ទឯង!! » មកដល់ភ្លាម រាងតូចក៏ដាក់វានៅក្បែរនាយភ្លាមឲ្យ Jungkook លឺហើយបែរមកថែមទាំងញញឹមពេលឃើញទឹកមុខមួរម៉ៅរបស់អ្នកដែលខ្លួនហៅថាអ៊ំតែថា អេ៎!! ជាអ៊ំមែនតែអ៊ំស្អាតដូចមនុស្សស្រីចឹង ។
« មកហើយហ្អេ៎អ៊ំស្អាត ផឹកជាមួយគ្នាទេ? » នាយបបួលឲ្យ Tae មិនខ្ចីតបលាដៃដាក់គេទាំងទឹកមុខស្មើចែស ។
« ឆាប់ឲ្យទូរស័ព្ទមកខ្ញុំវិញ » Jungkook កាលបើបែបនេះក៏ទាញវាពីហោប៉ៅខោបង្ហាញរាងតូច ។
« ចៃដន្យមែនន៎ ទូរស័ព្ទពួកយើងហាយឡាយពណ៌ដូចគ្នាបេះបិទតែម្ដង ហីយ៉ា!! បែបនេះគេហៅថានិស្ស័យមែនទេ? » រាងក្រាសលែបខាយជាមួយស្នាមញញឹមព្រានរបស់គេឲ្យ Tae ក្នក់ក្នាញ់ពេញដើមទ្រូង ។
« និស្ស័យឆ្កួតឡប់ស្អី? បែបនេះគេហៅថាកម្មពារទៅវិញទេ ឆាប់ឲ្យមក » រាងតូចកញ្ឆក់យកតែនាយបែរជាមិនឲ្យទៅវិញ ។
« ខ្ញុំគ្មានពេលលេងសើចជាមួយឯងទេណា៎ នេះខ្ញុំមានការងារត្រូវធ្វើច្រើនទៀត បើហ៊ានតែក្រុមហ៊ុនខ្ញុំត្រូវខាតបង់ភ្ញៀវសំខាន់ដោយសារតែឯងពេលណា ខ្ញុំនឹងចាត់ការឯងមុនគេមិនខាន ហើយនេះខ្លួននៅក្មេងសោះបែរជាហ៊ានចូលក្លឹបផឹកស្រាទៅវិញ ដឹងទេថាវ័យប៉ុនឯងនេះត្រូវខំរៀនសូត្រដើម្បីឲ្យអនាគតទៅថ្ងៃមុខភ្លឺស្វាងមានលុយរកស៊ី មានលុយដណ្ដឹងប្រពន្ធ ចុះបើឯងធ្វើខ្លួនបែបនេះមានអ្នកណាគេព្រមធ្វើប្រពន្ធឯងនោះហាស? » Tae ទេសនាមួយខ្សែពេញដាក់រាងក្រាស ឲ្យនាយអង្គុយស្ដាប់ហើយក៏ញញឹមងើបឈរធ្វើឲ្យឃើញច្បាស់ពីកម្ពស់រាងតូចបានត្រឹមចង្ការគេប៉ុណ្ណោះទើបនាយត្រូវអោនមុខមកកៀកស្រួលនិយាយជាមួយ ។
« ចុះអ៊ំពូកែរអ៊ូច្រើនបែបនេះ អនាគតមានអ្នកណាយកធ្វើជាប្រពន្ធទៅ? » Jungkook បកសងទៅវិញធ្វើឲ្យ Tae ញញឹមចុងមាត់ឌឺដាក់ដូចគ្នា ។
« សុំទោសផងណា៎ ចៃដន្យខ្ញុំជាមនុស្សឯករាជ្យមិនដែលគិតចង់បានប្ដីទេ » រាងតូចញញឹមចុងមាត់បញ្ឈឺនាំឲ្យរាងក្រាសភ្លឹកមើលក្រសែរភ្នែកស្រស់ស្អាតរបស់គេទើបពេលឃើញឱកាសហើយ Tae ក៏ស្ទុះទាញយកទូរស័ព្ទខ្លួនឯងពីដៃនាយមកភ្លាមទើប Jungkook ដឹងខ្លួនដែរ ។
« ហ៊ើយ!! លែងកញ្ឆក់បែបហ្នឹងយ៉ាងម៉េច? » Jungkook សួរខណៈពេលរាងតូចចុចទូរស័ព្ទចុះឡើងក៏ហុចទូរស័ព្ទនាយមកឲ្យនាយ ។
« លេខទូរស័ព្ទខ្ញុំបានលុបចេញពីទូរស័ព្ទឯងរួចហើយ សង្ឃឹមថាមិនជួបគ្នាទៀតទេណា៎ » Tae គ្រវីទូរស័ព្ទខ្លួនឯងចំពោះមុខនាយយ៉ាងឡូយមុននឹងបែរខ្នងដើរចេញទៅទុកឲ្យ Jungkook ញញឹមមើលដំណើរកាច់រាងនិងត្រគៀករបស់គេមុននឹងយកទូរស័ព្ទខ្លួនឯងមកបើកមើល ដំបូងគិតថាហៅ Tae មកទីនេះដើម្បីផឹកស្រាជាមួយគ្នាហើយក៏ធ្វើបាបតិចតួចតែមើលទៅមនុស្សរាងតូចមិនស្រួលធ្វើបាបបានទេ ។
« វាមិនស្រួលដូចជាអ៊ំនិយាយទេ » នាយបន្លឺតិចៗទាំងសប្បាយក្នុងចិត្តព្រោះគេទន្ទេញចាំលេខទូរស័ព្ទរបស់ Tae ហើយក៏បាន Save ឈ្មោះទុករួចហើយដែរ Tae មិនអាចគេចផុតពីគេបានទេ ។

Skip៚

ក្រោយចាកចេញពីក្លឹប Jen ក៏បាននាំ Jungkook មកភូមិគ្រឹះរបស់ Yoongi រួចនាំគេទៅបន្ទប់ដែលអ្នកបម្រើបានរៀបចំត្រៀមទុកឲ្យរួចស្រេច គ្មានខ្វះខាតអ្វីឡើយ ។
« នេះជាបន្ទប់របស់អ្នកប្រុសបាទ » Jen ណែនាំទើបរាងក្រាសដើរមើលមុននឹងងាកមករកគេវិញ ។
« ពេលណាទើបលោកពូមកវិញ? » Jungkook
« គឺប្រហែលជាមួយម៉ោងទៀតបាទ » Jen ប្រាប់ស្របពេល Jimin ដែលដើរចេញពីបន្ទប់ឃើញគេហើយក៏រហ័សដើរមករក ។
« អូ៎ Jen!! កំពុងធ្វើអីហ្នឹង? » Jimin សួរហើយក៏ងាកទៅឃើញក្មេងប្រុសរាងខ្ពស់សង្ហារតែមុខមាត់មិនរីកដូចមនុស្សមិនចេះរាប់ញាតិចឹង ។
« គឺខ្ញុំជូនអ្នកប្រុស Jungkook មកបាទ ជាក្មួយរបស់លោកម្ចាស់ » Jen
« អ៎សួស្ដី ខ្ញុំឈ្មោះ Jimin ជា... »
« ជាប្រពន្ធរបស់ពូYoon? » រាងតូចមិនទាន់និយាយអស់ផង Jungkook ក៏កាត់គេភ្លាមព្រោះធ្លាប់លឺប៉ាម៉ាក់គេប្រាប់ដែរថាប្រពន្ធពូគេជាមនុស្សប្រុស តែវាគ្មានអ្វីរំខានចិត្តគេទេដោយសារនៅអាមេរិក មានមនុស្សស្រឡាញ់ភេទដូចគ្នាច្រើននាក់រាប់មិនអស់ ស្រីស្រឡាញ់ស្រី ប្រុសស្រឡាញ់ប្រុស វាក្លាយជាវប្បធម៌សាមញ្ញដែលគេរស់នៅជាមួយមកយូរហើយ ។
« ក៏បែបហ្នឹងហើយ » រាងតូច Jimin ញញឹមតបរួសរាយតែ Jungkook មិនខ្វល់ដើរទៅបើកទូយកខោអាវមានស្រាប់ចូលទៅងូតទឹកតែម្ដង ។
« យ៉ាងម៉េចហ្នឹង? នេះខ្ញុំធ្វើអ្វីឲ្យគេមិនពេញចិត្តមែនទេ? » Jimin សួរឡើងខ្លាចខ្លួនឯងធ្វើអីមួយខុសទើប Jen ប្រញាប់បកស្រាយ ។
« ចរិតអ្នកប្រុសតែបែបនេះហើយ ចូលចិត្តយកតែចិត្តខ្លួនឯងហើយមិនសូវខ្វល់ពីអ្នកណាទេ » Jen
« មិនខុសពីពូគេទេន៎ » រាងតូចនិយាយសំដៅដល់ Yoongi កាលពីមុនក៏ដូចជា Jungkook បែបហ្នឹង ទើបតែពេលបាននៅជាមួយគ្នាយូរទៅនាយក៏ប្ដូរទម្លាប់អាក្រក់អស់នោះបានខ្លះហើយក៏ទន់ភ្លន់ច្រើនជាងមុនដែរ ។
« អ៊ីចឹងខ្ញុំទៅក្រុមហ៊ុនវិញហើយ អ្នកប្រុសជួយមើលអ្នកប្រុសតូចផងណា៎ » Jen
« អ្ហឹម!! » Jimin ងក់ក្បាលទើបនាយចាកចេញទៅឯគេក៏ចូលទៅបើកភ្លើងបន្ទប់ Jungkook ឲ្យភ្លឺជាងមុនសឹមចុះទៅខាងក្រោមដើម្បីមើលអ្នកបម្រើធ្វើអាហារចាំប្ដីរបស់ខ្លួនត្រឡប់មកវិញ ។

To be continued.......
______

អរគុណសម្រាប់ការអាន 🍎💚

ចំណោទបេះដូង ❥Where stories live. Discover now