Episode 5 : ហេតុអីក៏ប៉ះលើអាក្មេងនោះទៀតហើយ?

554 71 3
                                    

ចំណោទបេះដូង ❥
Episode 5 : ហេតុអីក៏ប៉ះលើអាក្មេងនោះទៀតហើយ?

   នៅក្នុងទីក្រុងសេអ៊ូលដែលមានទិដ្ឋភាពអ៊ូអរបូករួមនឹងសំណង់ស្ថាបត្យកម្មទំនើបៗលាយឡំនឹងបច្ចេកវិទ្យាទំនើបស៊ីវីល័យរីកដុះដាលយ៉ាងគួរជាទីចាប់អារម្មណ៍ឲ្យនាយកម្លោះសង្ហារ Jungkook បើកឡានខ្វែលខ្វាត់តែម្នាក់ឯងយ៉ាងសប្បាយរីករាយ ស្ថិតក្នុងវ័យទើបតែចាប់ផ្ដើមគិតពីរឿងអនាគតដូចជាគេនេះ វារៀងពិបាកបន្តិចហើយក៏នឹងកាន់តែមិនងាយស្រួលបើគេមិនខំដាស់តឿនខ្លួនឯងឲ្យឆាប់គិតគូរទេនោះ ។
< ង៉ឺត!! > បន្ទាប់ពីបើកឡានអស់ជាយូរ រាងក្រាសក៏ឈប់ឡាននៅខាងមុខហាងហ្គេមមួយមុននឹងដើរចូលទៅមើលសម្ភារៈហ្គេមជាច្រើនសុទ្ធតែជាចំណង់ចំណូលចិត្តរបស់គេស្រាប់តែម្ដង ។
« សួស្ដី!! ប្អូនត្រូវការមើលសម្ភារៈហ្គេមមែនទេ? » បុគ្គលិកស្រីម្នាក់ដើរចូលមកសួរទើប Jungkook បានលឺហើយក៏ចង្អុលឈុតហ្គេមមួយដែលមើលទៅដូចជាហួសស៊េរីទៅហើយ អាចនិយាយបានថាជាហ្គេមដែលគេលេងតាំងពីមួយទសវត្សន៍មុនមកម្ល៉េះ ។
   ក្រោយទិញបានរបស់ដែលខ្លួនចង់បានហើយ Jungkook ក៏កាន់វាដើរចេញមកទាំងញញឹមជាប់ផ្ទៃមុខរួចដាក់វានៅកៅអីម្ខាងហើយទាញទ្វារបិទបម្រុងដើរទៅកៅអីបញ្ជាក៏ចៃដន្យបានឃើញមនុស្សម្នាក់កំពុងឈរនិយាយទូរស័ព្ទក្បែរភ្លើងស្តុប គេក៏ញញឹមឡើងភ្លាមហាក់ដូចជារីករាយដែលបានឃើញគេម្នាក់នោះ ។
« អូខេៗ អ៊ីចឹងចាំខ្ញុំផ្ញើរហ្វាល់ទៅឲ្យ លោកជួយបើកមើលហើយពិនិត្យឡើងវិញសឹមផ្ញើរទៅឲ្យភ្ញៀវណា៎ ប៉ុណ្ណឹងសិនចុះ » រាងតូច Taehyung ដែលដៃម្ខាងកាន់ឯកសារនិងម្ខាងទៀតកាន់ទូរស័ព្ទបែបប្រញាប់ប្រញាល់ ពេលនិយាយចប់គេក៏ឃើញភ្លើងបៃតងសម្រាប់អ្នកដំណើរថ្មើរជើងនៅលោតនៅឡើយក៏រហ័សដើរទៅស្រាប់តែមាននរណាម្នាក់ចូលមកកញ្ឆក់ដៃគេភ្លាម ។
« អួយ៎!! » រាងតូចភ្ញាក់ព្រើត ព្រលឹងនៅចុងសក់ ភ្នែកទាំងគូបើកធំៗហើយក៏បានឃើញថាអ្នកដែលទាញគេជាក្មេងឈ្លើយកាលពីថ្ងៃមុននោះ ។
« ឯងឆ្កួតទេហ្អេ៎បានជាទាញខ្ញុំបែបនេះ? ចុះបើខ្ញុំដួលគិតយ៉ាងម៉េច? » Tae ស្ដីឲ្យនាយផាំងៗទើប Jungkook ចង្អុលទៅភ្លើងស្តុបដែលពណ៌បៃតងអម្បាញ់មិញក្លាយជាពណ៌ក្រហមវិញហើយ ទើបរាងតូចភ្ញាក់ខ្លួនថាបើមុននេះនាយមិនទាញគេមកវិញទេ គឺខ្លួនគេនេះហើយជាអ្នកមានគ្រោះថ្នាក់ដោយសារការធ្វេសប្រហែសរបស់ខ្លួនឯង ។
« ដើរមិនចេះប្រយ័ត្នបែបនេះចង់ស្លាប់ទាំងក្មេងហ្អេ៎អ៊ំ? » រាងក្រាសដាក់មួយឃ្លាទៅវិញឲ្យ Tae ស្ពឹកមុខតែម្ដង ។
« អឺ!! គឺខ្ញុំប្រញាប់ទើបមិនបានមើល យ៉ាងណាក៏ចាត់ទុកថាឯងមានគុណលើជីវិតខ្ញុំដែរ អរគុណ » Tae
« នេះចេះនិយាយអរគុណដែរហ្អេ៎? ស្មានថាមិនចេះតើស » Jungkook សើចតិចៗនឹងឬកពាររាងតូច ។
« ខ្ញុំជាមនុស្សមានទំនួលខុសត្រូវគ្រប់គ្រាន់ មិនមែនអាវ៉ាសែដូចក្មេងឯងទេ » ថាហើយភ្លើងបៃតងក៏លោតឡើងទើប Tae ងាកមកសម្លក់រាងក្រាសបន្តិចមុននឹងប្រញាប់កាន់ឯកសារដើរឆ្លងទៅរកក្រុមហ៊ុនដែលនៅផ្លូវម្ខាងទៀតទុកឲ្យ Jungkook តាមមើលគេដើរចូលទៅអគារដែលខ្ពស់គ្រាន់បើ មើលទៅគេក៏មានមុខតំណែងមិនធម្មតាក្នុងក្រុមហ៊ុននោះដែរទើបនាយញញឹមបន្តិចរួចដើរបកទៅរកឡានគេសឹមជិះដើរមើលទីក្រុងដ៏ស្រស់ស្អាតបន្តទៀត ។
_______

You've reached the end of published parts.

⏰ Last updated: Aug 14, 2021 ⏰

Add this story to your Library to get notified about new parts!

ចំណោទបេះដូង ❥Where stories live. Discover now