Episode 4 : ចរិតដូចពុម្ពតែមួយ

355 52 1
                                    

ចំណោទបេះដូង ❥
Episode 4 : ចរិតដូចពុម្ពតែមួយ

បន្ទាប់ពីងូតទឹករួចរាល់ Jungkook ក៏នាំរាងស្រស់សង្ហាររបស់គេចេញមកដែលមាំទាំល្អមិនដូចក្មេងដទៃដែលមានអាយុស្របាលគ្នា មើលចុះសាច់ដុំក្បាលពោះរបស់គេហាប់ណែនមានលក្ខណៈ6packs ដៃនិងជើងក៏ធំៗល្អ នេះបើមុខគេមិននៅក្មេងទេមុខជាត្រូវអ្នកដទៃច្រឡំស្មានថាគេអាយុច្រើនហើយទាំងដែលឆ្នាំនេះនាយមានអាយុទើប18ឆ្នាំប៉ុណ្ណោះ ។ ក្រោយស្លៀកពាក់ខោអាវដែលអ្នកបម្រើរៀបចំរួចរាល់ហើយ នាយក៏ដើរចុះមកខាងក្រោមចំពេលដែល Yoongi ក៏ត្រឡប់មកពីធ្វើការល្មមឯ Jimin ជាប្រពន្ធក៏រហ័សដើរទៅទទួលនាយតាមទម្លាប់ ។
« បងមកវិញហើយហ្អេ៎? ធ្វើការហត់ទេ? » រាងតូចសួរទាំងជួយដោះអាវក្រៅឲ្យគេដោយរក្សាតួនាទីជាប្រពន្ធបានល្អបំផុតតាមដែលម៉ាក់គេធ្លាប់ប្រាប់ ។
« ក៏ហត់តិចតួចតែពេលបានឃើញមុខអូនហើយក៏បាត់ហត់អស់តែម្ដង » Yoongi និយាយហើយក៏ស៊កដៃអោបចង្កេះប្រពន្ធលោរទៅថើបថ្ពាល់ក្រអូបធ្វើឲ្យ Jimin សើចរួញកចូលគ្នាព្រោះអ្នកបម្រើនៅពេញផ្ទះតែម្ដង តែកំពុងថើបសុខៗ Yoongi ក៏ងាកទៅឃើញ Jungkook ឈរពេបមាត់ជ្រេញមើលនាយពីមាត់ជណ្ដើរមកនាំឲ្យគេក៏ខ្មាសនាយតិចៗដែរទើបសម្រួលកាយវិការនិយាយជាមួយគេវិញឯរាងតូចក៏យកអាវទៅទុករួចទៅផ្ទះបាយម្ដង ។
« Jungkook!! មកយូរហើយហ្អេ៎? » Yoongi
« មកតាំងតែពីពេលពូថើបប្រពន្ធកណ្ដាលផ្ទះហ្នឹងហើយ ធ្វើអីមិនចេះមើលមនុស្សជុំវិញខ្លួនសោះ » លោកក្មួយថាវិញចំៗកណ្ដាលមុខនាយពេញៗតែ Yoongi មិនខ្ចីស្កៀបទេនៅធ្វើមុខស្មើដាក់គេថែមទៀត ។
« នេះជាផ្ទះយើង ចង់យើងធ្វើអ្វីក៏បានដែរ គិតតែពីឯងទៅ មកកូរ៉េបែបនេះមានប្រាប់ប៉ាម៉ាក់ឯងឬអត់? » Yoongi
« អត់!! » Jungkook
« ថាម៉េច? ឯងមិនមែនជាកូនក្មេងទេ Jungkook ទៅណាមកណាគួរតែប្រាប់ពួកគាត់ នេះយើងជួយនាំឯងមកទីនេះដូចជាកំពុងធ្វើខុសជាមួយពួកគាត់ចឹង ចង្រៃយ៎!! » នាយស្ដីឲ្យខ្លាំងៗតែរាងក្រាសជាក្មួយធ្វើជាមិនស្ដាប់ហើយដើរទៅអង្គុយក្នុងតុញ៊ាំបាយវិញយ៉ាងព្រងើយទើប Yoongi ដើរទៅតាម ។
« Jungkook!! ស្អែកនេះពូនឹងបញ្ជូនឯងទៅអាមេរិកវិញ » Yoongi
« ខ្ញុំមិនទៅទេ ពូឈប់បង្ខំខ្ញុំដូចជាប៉ាម៉ាក់ទៅមើល៍ » Jungkook ធ្វើមុខធុញទ្រាន់បដិសេធពូគេ ។
« បើចឹងយ៉ាងម៉េច ឯងចង់ដើរទាត់ខ្យល់អត់ប្រយោជន៍នៅទីនេះហ្អេ៎? »Yoongi
« យ៉ាងណាក៏ប្រសើរជាងទៅវិញឲ្យប៉ាម៉ាក់បង្ខំខ្ញុំឲ្យរៀនខាងមេធាវីដែរ » ក៏ព្រោះតែមុននេះ ពេលនៅអាមេរិកគេកំពុងលេងហ្គេមជាមួយមិត្តភក្តិតែប៉ាម៉ាក់គេចូលមកប្រាប់ថាចង់ឲ្យគេរៀនខាងមេធាវី តែនាយជំទាស់ផងលេងហ្គេមបន្លប់ផងធ្វើឲ្យលោកប៉ាខឹងទាញហ្គេមគេបោះចោលបណ្ដាលឲ្យឈ្លោះគ្នាហើយនាយរត់ចេញពីផ្ទះតែម្ដងទៅ ។
« រៀនខាងមេធាវីមានអីមិនល្អ ឯងរៀនខាងនោះក៏ត្រូវហើយ » Yoongi
« តែខ្ញុំមិនចង់រៀនខាងហ្នឹង!! » Jungkook
« អ៊ីចឹងឯងចង់រៀនខាងអី? » Yoongi
« មិនទាន់ដឹងទេ ចាំខ្ញុំដឹងចាំប្រាប់ពូ » ថាហើយ នាយក៏ចាប់ចង្កឹះដួសអាហារញ៊ាំយ៉ាងព្រងើយធ្វើឲ្យ Yoongi ខឹង ។
« Jeon Jungkook!! » ឃើញប្ដីមួរម៉ៅដូច្នេះ Jimin ឯណោះក៏រហ័សជួយនិយាយពន្យល់គេ ។
« Yoon...អូនថាទុកពេលឲ្យ Jungkook គិតមើលសិនក៏ល្អដែរ គេនៅក្មេងត្រូវការស្វែងយល់ច្រើនទៀត ថាមិនត្រូវបើបងឲ្យគេនៅទីនេះមួយរយៈដើរមើលសង្គមខាងក្រៅខ្លះក៏ល្អដែរប្រហែលជាបន្តិចទៀត Jungkook នឹងដឹងថាខ្លួនឯងចង់រៀនអីហើយ មែនទេ? » Jimin
« ប្រពន្ធពូនិយាយត្រូវណាស់ នេះខ្ញុំទើបតែមកដល់ ពូក៏ចង់ដេញខ្ញុំទៅបែបហ្នឹងមិនគិតថាអាក្រក់ពេកទេហ្អេ៎? » Jungkook ឆ្លៀតបន្ថែមម្នាក់ទៀតទើប Yoongi ពិចារណាមួយសន្ទុះសឹមឆ្លើយតបវិញ ។
« ក៏បាន!! ពូឲ្យឯងនៅទីនេះបណ្ដោះអាសន្នសិន ពេលណាដែលគិតឃើញថាចង់រៀនអ្វីចាំត្រឡប់ទៅអាមេរិកវិញភ្លាម យល់ទេ? » Yoongi
« អូខេៗ ពូនេះចេះនិយាយច្រើនតាំងពីអង្កាល? » Jungkook នៅហ៊ានថាឲ្យពូគេរួចអោនញ៊ាំបាយវិញ ។
« ឯង... » Yoongi
« លោកប្ដីញ៊ាំបាយសិនទៅ » ឃើញនាយចង់បន្ទោស Jungkook ទៀតទើប Jimin លើកចានបាយឲ្យគេមិនចឹងទេច្បាស់ជាគិតតែពីបន្ទោសមិនបានញ៊ាំបាយជាមិនខាន ។

Skip៚

ឈានចូលដល់ថ្ងៃថ្មី Yoongi ក៏ទៅធ្វើការធម្មតាតែមុននឹងទៅក៏ឆ្លៀតផ្ដែផ្ដាំ Jungkook កុំឲ្យបង្ករឿងជាមួយអ្នកណាខ្លាចនាំបញ្ហាឲ្យគេនិងប្រពន្ធផងដែរ ។
« ឲ្យចេះស្ដាប់ពូ កុំបង្ករឿងឲ្យសោះមិនចឹងពូបញ្ជូនឯងទៅអាមេរិកវិញហើយ » Yoongi ចង្អុលមុខនាយដាក់កំហិតសឹមឡើងឡានដែលមាន Jen ជាអ្នកបើកនោះចេញទៅ នៅឡើយតែ Jimin ដែលជូនដំណើរគេរួចក៏បម្រុងដើរចូលផ្ទះក៏ស្រាប់តែត្រូវ Jungkook មកស្កាត់ផ្លូវភ្លាម ។
« ឈប់សិន!! » Jungkook
« មានអីមែនទេ? » Jimin
« គឺខ្ញុំ...ខ្ញុំ... » រាងក្រាសស្ទាក់ស្ទើរមិនហ៊ានប្រាប់ទើប Jimin យល់ ។
« ត្រូវការអ្វីក៏ប្រាប់មកបានណា៎ មិនបាច់ក្រែងចិត្តទេ » Jimin
« គឺខ្ញុំចង់ចេញ...ទៅខាងក្រៅ » Jungkook
« អ៎អ៊ីចឹងទៅចុះ ឡានរបស់ Yoon ផ្សេងទៀតចតនៅខាងក្រោយឯណោះចាំខ្ញុំឡើងទៅយកកូនសោរឲ្យណា៎ » ថារួចគេក៏ឡើងទៅបន្ទប់រួចចុះមកវិញដោយមានសោរឡាននៅក្នុងដៃ ។
« នេះសោរឡាន Yoon ទុកឲ្យខ្ញុំជិះតែខ្ញុំមិនដែលជិះទៅណាទេ ឯងយកទៅចុះ » Jimin ហុចឲ្យតែរាងក្រាសនៅតែស្ទាក់ស្ទើរចង់បានអ្វីខ្លះទៀត ។
« គឺថា... »
« មានអ្វីទៀតហ្អេ៎? » Jimin សួរទើប Jungkook លូកដៃចូលហោប៉ៅខោគេហើយទាញចេញមក គ្មានអ្វីសោះ ។
« អ៎យល់ហើយៗ ចាំមួយភ្លែត » Jimin ក៏ឡើងទៅបន្ទប់រួចចុះមកវិញជាមួយលុយខ្លះផងដែរ ។
« លុយនេះ Yoon ទុកឲ្យខ្ញុំចាយវាយផ្ទាល់ខ្លួន ឯងយកទៅចុះប៉ុន្តែហាមចាយលើផ្លូវមិនល្អ មិនចឹងបើ Yoon ដឹងច្បាស់ជាខឹងមិនខាន » Jimin ហាមគ្រប់សព្វទើប Jungkook ត្រេកអរទទួលលុយនោះដាក់ចូលហោប៉ៅមុននឹងអោប Jimin តាមរបៀបអរគុណដែលគេទម្លាប់ធ្វើនៅអាមេរិកនោះឯង ។
« អរគុណមីងថ្លៃ អ៊ីចឹងខ្ញុំទៅហើយ » Jungkook
« អេ៎ ឯងគួរហៅខ្ញុំថាពូទើបត្រូវ » Jimin ជ្រួញចិញ្ចើមប្រាប់គេព្រោះខ្លួនមិនមែនជាស្រីផង ហៅមីងបានយ៉ាងម៉េច?
« តែមីងជាប្រពន្ធពូខ្ញុំប្រាកដជាត្រូវជាមីងថ្លៃរបស់ខ្ញុំហើយ » Jungkook
« ប៉ុន្តែ... »
« ByeBye!! » មិនឲ្យ Jimin តបទាន់ នាយកម្លោះក៏ញញឹមលារួចកាន់សោរឡានគ្រវីទៅមកយ៉ាងសង្ហារព្រោះគេចាប់ផ្ដើមមានសេរីភាពឡើងវិញនោះអី ទុកឲ្យអ្នកដែលគេហៅថាមីងថ្លៃបានត្រឹមគ្រវីក្បាលអស់សំណើចព្រោះគេតាមចរិត Jungkook មិនទាន់សោះម្ដងក៏សោះអង្គើយ ម្ដងក៏បញ្ចេញចរិតកូនក្មេងមក តែគិតសព្វៗទៅគេមិនខុសពី Yoongi ពិតមែន ចរិតដូចពុម្ពតែមួយយ៉ាងចឹង ។

To be continued.......
_______

អរគុណសម្រាប់ការអាន💙🎋

ចំណោទបេះដូង ❥Where stories live. Discover now