Episode 2 : អ៊ំស្អាត

352 57 1
                                    

ចំណោទបេះដូង ❥
Episode 2 : អ៊ំស្អាត

« ស៊យមែន!! » បន្ទាប់ពីប៉ះពារគ្នាហើយ Jungkook ក៏រអ៊ូផងដើរផងទម្រាំតែចេញមកដល់ខាងក្រៅក៏ស្រាប់តែមានឡានខ្មៅមួយបើកមកឈប់នៅពីមុខគេមុននឹងមនុស្សក្នុងឡានដើរចុះមក មិនអាចជាអ្នកណាផ្សេងក្រៅតែពី Jen ជំនិតរបស់ពូគេនោះឡើយ ។
« សួស្ដីអ្នកប្រុស!! ស្វាគមន៍មកកាន់ប្រទេសកូរ៉េបាទ » Jen កម្លោះសង្ហារគ្រងដោយឈុតគ្រហ៊្សេពណ៌ខ្មៅញញឹមរាក់ទាក់ដាក់រាងក្រាសដែលជ្រឹមភ្នែកសម្លឹងមកគេទៅវិញ ។
« ខ្ញុំស្គាល់លោកដែរហ្អេ៎? » Jungkook
« អូ៎គឺខ្ញុំឈ្មោះ Jen ជាមនុស្សរបស់លោកម្ចាស់ដែលបានកក់សំបុត្រឲ្យលោកបាទ ហើយនេះលោកម្ចាស់ឲ្យខ្ញុំមកទទួលអ្នកប្រុសទៅផ្ទះ » ក្រោយស្ដាប់នាយបកស្រាយចប់ Jungkook ក៏គ្រលាស់អណ្ដាតទល់ថ្ពាល់យល់ន័យរួចក៏ឡើងឡានចូលទៅអង្គុុយភ្លាមតែម្ដងដោយមិនតបស្ដីអ្វីមួយម៉ាត់ធ្វើឲ្យ Jen ដូចជាហួសចិត្តបន្តិចដែរតែព្រោះយល់ថាគេជាក្មេងរស់នៅអាមេរិកបានជាមានចរិតបែបនេះទើបនាយមិនគិតច្រើនរហ័សឡើងឡានតែថាពេលចូលដល់ក្នុងឡាន អ្វីដែលកាន់តែហួសចិត្តនោះគឺ Jungkook ដេកគងទាក់ខ្លាធ្វើដូចមានតែឯងយ៉ាងចឹងឲ្យ Jen កាន់តែហួសចិត្តលើសដើមតែសម្រេចចិត្តមិននិយាយអ្វីមុននឹងបើកឡានចេញទៅ ។

   ងាកមករាងតូច Taehyung វិញកំពុងដើរនាំភ្ញៀវពិសេសរបស់គេមករកឡាននៅខាងក្រៅដោយដើរបណ្ដើរនិយាយពីរឿងការងារបណ្ដើរផងដែរ ។
« ការងារដែលប្រធានផ្នែកKim និយាយមកនេះខ្ញុំពេញចិត្តណាស់ ចាំពេលដែលខ្ញុំទំនេរនឹងឲ្យលេខាទាក់ទងទៅលោកដើម្បីពិភាក្សាគ្នាទៀតទៅចុះណា៎ »
« បាទអរគុណណាស់ » រាងតូចញញឹមអោនគោរពមុននឹងភ្ញៀវម្នាក់នោះឡើងឡានឯលេខារបស់គេក៏សំដៅមករក Tae ។
« បើចឹងជួយលោកឲ្យលេខទូរស័ព្ទមកខ្ញុំមក »
« អ៎បាទ » រាងតូចយកទូរស័ព្ទនាងមកចុចលេខឲ្យរួចទើបនាងទទួលហើយឡើងឡានទៅបាត់ទៅទុកឲ្យ Tae ញញឹមបានធូរទ្រូង ។
« អូ៎មែនហើយ គួរតែខលប្រាប់ប្រធានផ្នែកWuសិន » ថាហើយក៏លូកយកទូរស័ព្ទក្នុងហោប៉ៅមកបើកមើលប៉ុន្តែក៏ភ្ញាក់ផ្អើលភ្លាមៗពេលបើកមកក៏ឃើញថារូបតាំងលើទូរស័ព្ទមិនមែនជារូបរបស់គេនិងម៉ាក់តែបែរជារូបក្មេងប្រុសដែលប៉ះគ្នាជាមួយគេមុននេះថតដោះអាវបញ្ចេញ abs ស៊ិចស៊ីទៅវិញ ។
« វាស្អីគេនេះ? » Tae លាន់មាត់មុននឹងនឹកឃើញដល់ពេលប៉ះគ្នា ក្មេងនោះក៏ជ្រុះទូរស័ព្ទដែរ ច្បាស់ជាពួកគេច្រឡំទូរស័ព្ទគ្នាច្បាស់ណាស់ ។
« ជាថ្ងៃស៊យស្អីរបស់ឯងទៅនៀក Kim Taehyung!! » រាងតូចរអ៊ូទាំងចង់យំអីបន្តិច ត្រូវប៉ះគ្នាជាមួយក្មេងឈ្លើយ ត្រូវគេហៅថាអ៊ំ ឥឡូវនៅច្រឡំទូរស័ព្ទគ្នាទៀត មិនដឹងជាជំពាក់កម្មគ្នាអ្វីម្ល៉េះទេ ។
« មិនបានទេ ទូរស័ព្ទខ្ញុំសុទ្ធតែលេខភ្ញៀវផងត្រូវតែយកមកវិញឲ្យបាន » ថាហើយ Tae ក៏បើកវាម្ដងទៀត សំណាងហើយដែលមិនមានលេខកូដអីនោះរួចទើបរាងតូចចុចខលទៅលេខរបស់គេភ្លាម ។

< Ring~~~ > សម្លេងទូរស័ព្ទរោទិ៍ឡើងធ្វើឲ្យ Jungkook ដែលកំពុងដេកលក់នោះលឺហើយមួរម៉ៅជញ្ជក់មាត់លើកវាមកមើល មុននឹងបើកភ្នែកធំៗស្វាងចែសព្រោះបែរជាឃើញលេខទូរស័ព្ទគេខលមកទៅវិញ ចុះទូរស័ព្ទគេកំពុងកាន់នេះជារបស់អ្នកណា? មិនបង្អង់យូរ នាយសង្ហារក៏រហ័សចុចទទួលភ្លាម ។
« អាឡូ!! » Jungkook
" នែ៎ ឯងជាក្មេងឈ្លើយអត់សុជីវធម៌មិញហ្នឹងមែនទេ? " សំណួរសួរឡើងរបស់រាងតូចធ្វើឲ្យរាងក្រាសលឺហើយជ្រួញចិញ្ចើមទាញទូរស័ព្ទមើលលេខម្ដងទៀតខ្លាចច្រឡំ តែមិនច្រឡំទេ វាជាលេខរបស់គេពិតមែន ។
« អ្នកណាហ្នឹង? » Jungkook
" ឥឡូវនេះឯងនៅឯណា? ប្រាប់ទីតាំងមក ចាំខ្ញុំយកទូរស័ព្ទឯងទៅដូរយករបស់ខ្ញុំវិញ " កាលបើលឺដូច្នេះ Jungkook ក៏នឹកឃើញដល់ពេលដែលប៉ះគ្នាជាមួយម្នាក់ដែលគេហៅថាអ៊ំអម្បាញ់មិញទើបងក់ក្បាលយល់ ស្នាមញញឹមកំហូចក៏លេចឡើងលើផ្ទៃមុខ ។
« ក៏បាន អ៊ីចឹងចាំខ្ញុំផ្ញើរទីតាំងឲ្យចុះអ៊ំស្អាត » នាយនិយាយលែបខាយឲ្យអ្នកម្ខាងទៀតចម្លែកចិត្តភ្លាម ។
" អឺតែខ្ញុំព្រមានឯង ហាមបើកមើលឯកសារឬរូបអ្វីទាំងអស់ក្នុងទូរស័ព្ទខ្ញុំ មិនចឹងបើខ្ញុំដឹង ខ្ញុំនឹងប្ដឹងឯងរំលោភសិទ្ធិបុគ្គលជាមិនខាន យល់ទេ? " Tae
« ចុះអ៊ំមានលួចមើលរូបខ្ញុំថតដោះអាវឬអត់ចុះ? » Jungkook សួរផ្ទាន់មិនទុកយូរធ្វើឲ្យរាងតូចក្ដៅមុខភាយប្រិចរោមភ្នែកស្អាតញាប់ៗ ចុះបើគេបានមើលមែននោះអីតែជារឿងចៃដន្យប៉ុណ្ណោះ អ្នកណាទៅល្ងង់ប្រាប់ក្មេងនោះឲ្យអាម៉ាសខ្លួនឯងទៅព្រះអ្ហើយ!!
" ខ្ញុំ...ខ្ញុំមិនបានមើលទេ " Tae
« កុហក!! » Jungkook
" ស្អីគេអញ្ចេះ ឯងជាក្មេងទេកុំនិយាយច្រើនពេក ឆាប់ផ្ញើរទីតាំងឲ្យខ្ញុំភ្លាមមក " Tae
« អូខេចាំប្រាំនាទីទៀតចាំជួបគ្នាណា៎អ៊ំស្អាត » ថាហើយរាងក្រាសក៏ចុចបិទទូរស័ព្ទញញឹមចុងមាត់និយាយទៅកាន់ Jen ដែលកំពុងបើកឡានវិញ ។
« មានស្គាល់ក្លឹបណាដែលនៅជិតបំផុតទេ? » Jungkook
« ស្គាល់បាទតែអ្នកប្រុសសួរធ្វើអី? » គេសួរហើយតែ Jungkook មិនប្រាប់ហេតុផលគិតតែពីញញឹម ព្រោះគ្រាន់តែមកដល់កូរ៉េភ្លាម គេក៏មានរឿងសប្បាយៗឲ្យធ្វើបាត់ទៅហើយ សមនឹងចិត្តគេមែន!!

To be continued.......
______

អរគុណសម្រាប់ការអាន 🦋❄️💙

ចំណោទបេះដូង ❥Where stories live. Discover now