ភាគ1

2.4K 65 0
                                    

នៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយដែរកំពុងតែមានសម្លេងប្រកែកគ្នារវាងឪពុកនិងកូនស្រីលាន់លឺពេញភូមិគ្រឹះ មិនប្រាប់ក៏ដឹងដែរគ្មានរឿងអ្វីក្រៅពីរឿងឪពុកនិងកូនរបស់ម្ចាស់ភូមិគ្រឹះមួយនេះឈ្លោះប្រកែកទាស់សម្តីគ្នានោះទេ ព្រោះវាជារឿងធម្មតាទៅហើយសម្រាប់គ្រួសារមួយនេះ។
«ប៉ាមិនខ្វល់ថាកូនស្រលាញ់ឬមិនស្រលាញ់នោះទេ យ៉ាងក៏កូនត្រូវតែរៀបការជាមួយនិងកូនប្រុសរបស់លោកគីមព្រោះពួកកូនបានភ្ជាប់ពាក្យជាមួយនិងគេតាំងពីក្មេងរួចហើយ ប៉ាមិនអាចក្រលាស់សម្ដីនោះទេ»លោកមីននិយាយដាក់កំរិតកូនស្រីដោយសម្លេងច្បាស់ប្រកត់ប្រជា មិនមែនគាត់ចង់បង្ខំនាងទេតែមកពីគាត់បានសន្យាគ្នាជាមួយនិងលោកគីមដែរជាមិត្តសម្លាញ់របស់គាត់រួចហើយថាគាត់និងឲ្យកូនស្រីរបស់គាត់រៀបការជាមួយនិងកូនប្រុសរបស់លោកគីមពេលពួកគេធំទ្បើងដើម្បីបានផ្សាសាច់ផ្សាឈាមជាមួយគ្នា ហេតុនោះហើយទើបគាត់ឲ្យ Yuna និងTaeyhungភ្ជាក់ពាក្យជាមួយគ្នាតាំងពីក្មេង តែYunaនាងមិនដឹងទេថាអ្នកដែរត្រូវរៀបការជាមួយនាងគឺជា Taeyhung មិត្តសម្លាញ់របស់នាងនោះទេ។
«ទេ! ខ្ញុំមិនរៀបការជាដាច់ខាង ខ្ញុំមិនដែលស្គាល់គេទេប៉ាចង់ឲ្យខ្ញុំទៅរៀបការបានយ៉ាងមិច?» Yunaប្រកែកយ៉ាងដាច់អហង្ការថានាងមិនរៀបការជាដាចខាត់ នាងមិនដែរស្គាល់់គេមុខក៏មិនដែរឃើញ ឈ្មោះក៏មិនស្គាល់ហើយចង់មកបង្ខំនាងឲ្យការជាមួយ គិតហ៎ែសថានាងព្រមងាយៗនោះ ទោះវៃងាប់ក៏ K'Yuមិនការជាមួយដែរប្រឲ្យដឹងទៅ។
«យ៉ាងណាក៏ដោយកូនត្រូវតែរៀបការ ឯងធ្វើតាមការសម្រេចចិត្តរបស់ប៉ាម្តងមិនបានទេឬយ៉ាងមិចហ្ហាស?»លោកមីនស្រែកគំហកដាក់អ្នកដែរជាកូនខ្លាំងៗ ពេលនេះគាត់ខឹងនាងស្ទើរតែច្រាលឈាមស្លាប់ទៅហើយ។
«មិនបានទេ!  បើចង់ប៉ាចង់បានអាម្នាក់នោះធ្វើកូនប្រសារណាស់ ប៉ាទៅរកកូនម្នាក់ទៀតឲ្យការទៅ តែមិនមែនជាខ្ញុំទេ»Yuna ស្រែកប្រកែកតវ៉ាតបទៅឪពុងវិញចង់បែកផ្ទះទៅហើយ Yunaក្រោកឈរអស់កម្ពស់រួចក៏ទាញកាបូមកស្ពាយនិងស្មាហើយក៏ដើរចេញមកសំដៅទៅរកទ្បានតម្លៃថ្លៃកប់ពពករបស់នាងដែរចតនៅខាងមុខភូមិគ្រឹះ ដោយមិនគិតខ្វល់ពីសម្រែករបស់ប៉ានាងដែរកំពុងស្រែកហៅទ្បើយចង់បែកភូមិគ្រឹះ។
«Yuna.....! Yuna..ឆាប់ត្រទ្បប់មកវិញភ្លាម......Yuna....!»លោកមី សម្លឹងមើលខ្នងកូនស្រីដែរដើរចេញទៅដោយស្រែកហៅនាងស្ទើរតែបែកបំពងកទៅហើយ តែនាងបែរជាដើរក្រវីសោរទ្បានលេងធ្វើមិនធ្វើមិនលឺមិនខ្វលឈឺក្បាលហាល់ថ្ងៃពីសម្រែករបស់ប៉ានាងសោះ។Yunaចូលទៅក្នុងទ្បានហើយបើកចេញទៅបាត់ទាំងយប់។
«ហ្អឺយ....កូនម្នាក់នេះមិចក៏វាពិបាកនិយាយគ្នាម្លេះ»ពេលYunaចេញទៅបាត់លោកមីនដកដង្ហើមធំដោយការតឹងតែងចិត្ត មានកូនស្រីមួយនិងគេដែរតែពិបាកប្រដៅនិយាយមិនស្តាប់គ្នាដូចអូសឫស្សីច្រាសចុង ក្បាលដឹងដូចដែកថែប ភ្គើនឌឺកាន់តែហាមកាន់តែធ្វើ មិនដែលចេះធ្វើអី្វស្របតាមចិត្តគាត់ម្តងណាទ្បើយជំទាស់ឪម៉ែអាជំទាស់និយាយមិនចេះស្តាប់គ្នា។
15នាទីក្រោយមកYunaក៏បើកទ្បានមកឈប់នៅនិងមុខហាងកាហ្វេដ៏ធំមួយនៅចំកណ្ដាល់ទីក្រុង ជាហ៊ាងរបស់មិនសម្លាញ់តែម្នាក់គត់ដែរយល់ចិត្តបស់នាងជាងគេក្នុងចំណោមមិត្តទាំងអស់គឺគីមថេយ៉ុង Yunaបានដើរទៅខាងមុខហ៊ាងរួចចុចកណ្ដឹងដែរនៅម្ខាងនៃទ្វា[រឺង ....រឺង....រឺង]សម្លេងកណ្ដឹងបានបន្លឺលឺដល់ត្រចៀករបស់អ្នកនៅខាងក្នុងដែរកំពុងតែអង្គុយមើលឯកសារ ងាកសម្លឹងទៅមើលទ្វាហាង៖
«អ្នកណាមករកស្អីស្មានេះ» Taeyhung ឧទានទ្បើងទាំងធុញទ្រាន់ព្រោះអារវល់ការងារក្រុមហ៊ុនផងហើយនៅត្រូវមើលការងារហាងទៀតរកតែពេលដេកពួកមិនបានអីមកមានអ្នកណាមកចុចកណ្តឹងហៅទាំងយប់អាត្រៀតទៀតសែនម៉ួមៅហើយ។
[តឺ ...តឺ...តឺ] អស់ពីកណ្តឹងរោទ៍មកចូលទូរស័ព្ទរោទ៍មួយទៀតហើយព្រះអើយឈឺខួរណាស់ហេតុក៏មិនទុកឲ្យគេស្រទ្បះខួរបន្តិចមិនបានទេឬហេតុអ្វីក៏តាមមករំខាន់មិ ដកឃ្លាបែបនេះ។
«អ្ហឹហហ...អាទ្បូ»Taeyhungដកទូរសព្ទ័ចេញពីហើយដកដង្ហើមធំរួចក៏ចុចទទួលដោយការធុញទ្រាន់ជាក្រៃលែង។
«យឺស៎ .!អាចង្រៃស្វាយើងខំចុចកណ្ដឹងហាងឯងចង់សឹកដៃហើយមិចក៏មិនព្រមបើកទ្វាឆាប់មកបើកទ្វាឲ្យយើងឲ្យលឿនទ្បើងបើមិនចង់ឲ្យហាងរបស់ឯងត្រូវឆេះដោយសារដៃយើង»គ្រាន់តែចុចទទួលភ្លាមYunaបាញ់Taeyhungមួយរយ:ៗតែម្ដងធ្វើឲ្យអ្នកម្ខាងទៀតក្តៅស្លឹកត្រចៀកមិនស្ទើរទេ អ្នកណាមិនខឹងខំមករកគេទ្បើងដល់កន្លែងហើយស្រែកហៅផងចុចកណ្តឹងផងទ្បើងរាប់ម៉ោងហើយមិនព្រមមកបើកទ្វាឲ្យទៀត។
«អ្ហឺម...!! យើងដឹងហើយចាំយើងទៅបើកឲ្យ»Taeyhung ដកដង្ហើមធំរួចក៏ក្រោកឈរពេញកម្ពស់ដើររម្រងទៅរកទ្វាហាង។

គូរដណ្តឹង 𝗦𝗲𝗮𝘀𝗼𝗻 𝐈 (Complete)Where stories live. Discover now