ភាគ9

864 40 0
                                    

មួយសប្តាហ៍ក្រោយមកចាប់តាំងពីថ្ងៃដែរទាស់ស្តីអន់ចិត្តអន់ថ្លើមជាមួយនិងពាក្យសម្ដីរបស់Yunaនោះមក YunaនាងមិនដែរបានជួបជាមួយនិងTaehyungសោះមិនដឹងថាគេទៅទាក់ខ្លួនពួនអាត្មានៅទីណាទេ ផ្ញើសារទៅក៏មិនតបខលទៅក៏មិនលើ នាងខំទៅចាំស្កាត់ជួបគេនៅឯងហាងកាហ្វេក៏មិនឃើញនៅក្រុមហ៊ុនរបស់គេក៏មិនឃើញគឺមានដំណឹងពីគេស្ងាតឈឹងតែម្ដង។ដោយសារតែYunaនាងទាក់ទងទៅTaehyungមិនបានទើបថ្ងៃនិងនាងសម្រេចចិត្តថានិងទៅរកគេដល់ផ្ទះដើម្បីនិយាយបកស្រាយអំពីអី្វដែរនាងបាននិយាយនៅកាលពីសប្តាហ៍មុននោះកុំឲ្យគេមានការយល់ច្រទ្បំចំពោះនាង។
ខណ:ដែលYunaបោះជំហាន់ដើរចូលទៅក្នុងវីទ្បារបស់ត្រកូលគីមមិនទាំងបានចូលដល់ខាងល្នយងស្រួលបួលផង Taehyungដែរកំពុងតែអង្គុយនៅលើសាទ្បុងនៅម្ខាងនៃបរិវាបន្ទប់ទទួលភ្ញៀវកំពុងតែអោបថើបប្រលែងពពាក់ពពូនគ្នាជាមួយនិងSuraប្អូនស្រីរបស់Jimin យ៉ាងផ្អែមល្ហែមជាមួយគ្នា ៖
«ខ្យល់អ្វីបកអ្នកនាង Min Yunaមកដល់ផ្ទះខ្ញុំបែបនេះ?»កំទ្បុងពេលដែរTaehyungគែរ៉េភ្នែកឃើញYunaនាយក៏ឧទានដោយបោះសម្ដីបែបឌឺដងទៅកាន់នាងតូចដោយដៃនៅតែអោបចង្កេះមួយក្តាប់របស់Suraជាប់មិនលែង មិនគិតក្រែងចិត្តអ្នកដែរមានឈ្មោះជាគូរដណ្តឹងរបស់ខ្លួនអ្វីបន្តិចសោះ។
«Tae នាងជាអ្នកណា?»Yunaសម្លឹងមើលទៅមុខរបស់SuraនិងTaehyungឆ្លាស់ដោយចង់ចញ្ចើមទាំងចម្ងល់ពេញខួរ នាងពិតជាចង់ដឹងខ្លាំងណាថាសហរីម្នាក់នេះជាអ្នកណាហេតុអ្វីក៏អោបគ្នាស្អិតរមួតបែបនេះ នេះTaehyungគេមិនយកក្បាលគូរដណឹងរបស់នៅឈរពីមុខទេឬហេតុអ្វីក៏ធ្វើបែបនេះ។
«Suraមិត្តស្រីរបស់ខ្ញុំ ហើយពួកយើងក៏និងរៀបការជួយគ្នាឆាប់ផងដែរ»Taehyungឱនមុខទៅសម្លឹងមើលមុខរបស់Suraបន្តិចទើបងើយមុខមកនិយាយណែនាំបែបបញ្ឈឺទៅកាន់Yunaដោយដៃក្រសោបស្មារបស់Suraមកផ្អឹបនិងរាងកាយគេយ៉ាងស្និតស្នាល់។
«Tae បងនិយាយឆ្កួតស្អីនិង?ក្រែអូនជាគូរដណ្តឹងរបស់បងមិនអញ្ចឹង?»ពាក្យស្ដីនិហកាយវិកាតរបស់TaehyungនិងSura ជាហេតុធ្វើឲ្យដុំសាច់មួយដុំដែរស្ថិតនៅក្នងទ្រូងខាងឆ្វេងរបស់Yunaកន្រ្តាកឈឺទ្បើងឃ្ទោកៗប្រៀបដូចជាជាមានគេយកកាំបឹទមកចាក់ឆ្កៀលវាឲ្យដាច់រលាតចេញឈាមយ៉ាអញ្ចឹង។
«ប៉ុន្តែយើងក៏បានផ្តាច់ពាក្យរួចហើយមិនអញ្ចឹង?»
«....»Yunaនាងមិនមាត់ព្រោះវាគ្រប់យ៉ាងដែរគេនិយាយវាជាការពិតទោះបីជាខំបកស្រាយអំពីអ្វីដែរនាងនិយាយកាលពីថ្ងៃមុននោះយ៉ាងណាក៏មិនបានប្រយោជន៍អ្វីដែរចឹងហើយមានតែទុកឲ្យគេយល់ច្រទ្បំបន្តចុះ ព្រោះគេឈប់ស្រលាញ់នាងហើយគេមានអ្នកថ្មីមកជំនួសនាងហើយដែរ ខណ:ពេលនេះនាងបានត្រឹមតែឈរស្ងាមខាំមាត់សង្កត់ចិត្តទប់ទឹកភ្នែកប៉ុន្តែទោះបីជាខំទប់វាយ៉ាងណាក៏វានៅស្រកចុះមកដោយការហាមមិនបាន។
«អូ ហូ!Yunaហេតុអ្វីក៏ឯងយំបែបនិង នេះឯងរំភើបព្រោះយើងជិតរៀបការមែនទេ?»Taehyungលើន្រអប់ដៃរបស់ខ្លួនទៅជូតដំណក់ទឹកភ្នែកលើផែនថ្ពាល់របស់Yunaដោយធ្វើជាចោទសំណួរសួរបែបចំអក់ចំអន់ដាក់នាង ទាំងគេដឹងនិងយល់គ្រប់យ៉ាងថានាងយំព្រោះមូលហេតុអី្វ។
«ហិ ហិ ត្រូវហើយគឺយើងយំព្រោះសប្បាយចិត្តដែរពេលនេះមិត្តរបស់យើងលក់ចេញនោះអី»Yunaយក្រអប់ដៃតូចរបស់ខ្លួនមកជូងទឹកភ្នែកខ្លួនឯងហើយក៏សម្តែងធ្វើជាសើចសប្បាយចិត្តបន្លំបខ្លួនឯងទាំងក្នុងក្រអៅបេះដូងកំពុងតែឈឺខ្ទិចខ្ទាម។
«សប្បាយចិត្តដល់ថ្នាក់និងផងឬ?»
«ត្រូវហើយ...ចឹងយើងសូមទៅវិញហើយ»Yunaផ្លាសប្តូរសព្វនាមរបស់នាងនិងគេមកឋានកត្រឹមជា មិត្តភក្តិដូចកាលពីមុនវិញព្រោះគេនិងគ្មានទំនាក់ទំនងអ្វីលើសពីមិត្តទៀតទេកំទ្បុងពេលនេះហើយចាប់ពីពេលនេះតទៅផងតែ។ និយាយចប់នាងក៏សុំខ្លួនទៅវិញព្រោះមុនអាចទ្រាំមើលសកម្មភាពស្អិតរមួតរបស់កម្លោះក្រមុំមួយគូរដែរនៅទល់មុខនាងនេះទេដោយសារតែកានតែមើលទៅពួកគេទាំងពីរធ្វើឲ្យនាងមានអារម្មណ៍វេទនាផ្លូវចិត្តខ្លាំងណាស់ចង់យំក៏មិនហ៊ាន់ ចង់សើចក៏សើចមិនសម ហើយមិនចង់ធ្វើជាឆ្អឹងទទឹកករំខានក្តីសុខអ្នកណាដែរទើបសម្រេចចិត្តចេញទៅវិញ។
«Yunaហា៎ សប្តាហ៍ក្រោយកុំឯងកុំភ្លេចកមចូលរួមមង្គលការយើងផងវើយ»ខណ:ដែរYunaដើរចេញទៅបានបន្តិចTaehyungក៏ស្រែដង្ហើយអញ្ពើយYunaមកមង្គលការរបស់គេ ។
«ហ្គេមសប្បាយៗចាប់ផ្តើមហើយMin Yuna»Taehyungឧទានទ្បើងទាំងមាត់គួចញញឹមចុងមាត់ទាំងល្បិចកល់ពេញទាំងខួរមិនដឹងថាប្រុសម្នាក់នេះគេគិចចង់លេងហ្គេមស្អីរបស់គេទេ។

គូរដណ្តឹង 𝗦𝗲𝗮𝘀𝗼𝗻 𝐈 (Complete)Where stories live. Discover now