និយាយចប់Taehyungក៏ប្រញាប់ប្រញាល់ចេញទៅរកYunaទាំងមេឃកំពុងតែភ្លៀង។
«ស្រីម្នាក់នេះទៅលាក់ខ្លួននៅទីណាទៅ?»Taehyungឧទានទ្បើងដោយការតានតឹងចិត្តនាងទៅលាក់ខ្លួនពួនអាត្មាននៅទីណាទៅនេះគេខំជិតទ្បានដើររកនាងស្ទើរតែក្រទ្បាប់ទីក្រុងសេអ៊ូលទៅហើយននៅមិនឃើញទៀតនេះគេខំប្រឹងទៅដើររកYunaគ្រប់កន្លែងតែនៅតែមិនឃើញនាង នេះនៅសល់តែកន្លែងមួយគត់ដែលគេមិនទាន់ទៅរកគឺនៅមាត់ទឹកកន្លែងដែរគេនិងYunaតែងតែទៅលេងកាលពីមុន បើសិនជានៅតែមិនឃើញនាងទៀតគេសន្និដ្ឋាអឺអើរតែឯងថានាងទៅដេកអោបប្រុសផ្សេងពិតមែនហើយប៉ុន្តែគេប្រាកដចិត្តថានាងពិតជានៅទីនោះមិនខាន់ទ្បើយ។
ខណ:ដែលបើកមកដល់មាត់ទឹកគឺដូចជាអ្វីដែលTaehyungគិតមិនខុសពិតមែនYunaនាងពិតជានៅទីនេះដោយឃើញនាងបែបនេះគេក៏អស់បារម្ភដែរ ។
«Yuna»Taehyungចុះពីទ្បាងសេរីទំនើបរបស់ខ្លួនដោយដៃម្ខាងកាន់ឆាត់ដើរសំដៅទៅរកកន្លែងដែរYunaកំពុងតែនៅ។
«Taeឯងមកទីនេះអី?ហើយឯងចេញក្រៅទាំងយប់បែបSuraនាងមិនថាអីទេឬ?»ខណ:ដែរបានលឺស្រែអ្នកណាក៏មិនដឹងហៅឈ្មោះនាងYunaក៏ប្រញាបង្វិលខ្លួនថាក់ទៅរកម្ចាស់សម្លេង ហើយក៏ឃើញថាជាTaehyung តើគេមកពីនេះធ្វើអីទៅទាំងយប់បែបនេះចុះគូរដណ្តឹងរបស់គេមិនថាអីទេឬ?
«នាងមិនបានដឹងថាយើងមកទេ គិតតែឯងទៅជាស្រីហេតុអ្វីក៏ដើរហើរទាំងយប់អាត្រាមិនចូលផ្ទះបែបនិងដឹងទេថាគ្រប់គ្នាគេបារម្ភពីឯងណា៎ចុះបើមានអារោគចិត្តណាមកចាប់ឯងទៅគិតយ៉ាងមិចហើយមកអង្គុយហាលភ្លៀងបែបនេះចុះបើឈឺទៅបានអ្នកណាមើល ធំហើយហេតុអ្វីក៏ធ្វើខ្លួនមានបញ្ហាបែបនេះ»គ្រាន់តែដើរមកដល់ភ្លាមTaehyungចាប់ផ្តើមទេស:ស្នាយកៗស្តើបន្ទោសប្រផបដូចជាឪពុកកំពុងតែជេស្តីប្រដៅកូនស្រីដែរដើរលេងគេចមិនចូលផ្ទះយ៉ាងអញ្ចឹង។ ប៉ុន្តែYunaនាងក៏មិនបាននិយាអ្វីតបតនិងគេវិញដែរនាងគិតតែពីឈរសម្លឹងមុខគេភ្លឹសៗដូចកូនក្មេងធ្វើឲ្យនាយកម្លោះខ្នាញនិងនាងខ្លាំងណាស់។
«ឯងយំស្អី?»និយាយសុខៗស្រាប់តែTaehyungគេប្រលេកភ្នែកទៅឃើញYunaនាងមិនមាត់គិតតែពីឈរយំសម្លឹងមើលមកមុខរបស់គេ។
«ឯងបារម្ភពីយើង?»Yunaមិនបានខ្វាយខ្វល់ពីសំណួររបស់Taehyungទេនាងបែរជាសួរត្បកទៅនាយវិញដោយសេចក្តីរំភើប មូលហេតុដែលនាងយំបែបនេះគឺមិនមែនយំគ្មានមូលហេតុអីការពិតទៅក៏ព្រោះតែនាងរំភើបនុងសប្បាយចិត្តដែរបានគេបារម្ភខ្វាយខ្វល់ពីនាងបែបនេះ។
«មិនបានបារម្ភ ដែលយើងមកនេះព្រោះចង់់មើលឲ្យនិងភ្នែកថាឯងមិនទៅដេកជាមួយប្រុសប៉ុណ្ណោះព្រោះមនុស្សដូចជាឯងវាស្រួលបោក»Taehyungនិយាយបែបចំអកចំអន់បែបមើលងាយដាក់Yuna ទាំងទឹកមុខឌឺដងគួរឲ្យចង់ទះឲ្យបែកមាត់ឆ្កែរបស់គេនេះទេ។
«ត្រូវហើយរឿងអីឯងត្រូវបារម្ភពីមនុស្សដែរឯងសុីរួចហើយក៏ទាត់ក្បាល់ចោលនោះ តែថាទោះបីជាយើងទៅដេកជាមួយអ្នកណាវាជាសិទ្ធរបស់យើងវាធ្វើនិងឯងទេត្រូវទេ»មិនឲ្យចាញ់Yunaក៏និយាយខ្សុកខ្សៀតទៅTaehyungនិយាយទាំងទ្រូងអួលណែនមិនយល់សោះថាហេតុអ្វីបានជាគេនិយាយស្តីចេញមោកបែបមើលងាយមើលថោកមិនឲ្យតម្លៃនាង នេះតើក្នុងខួរក្បាលរបស់គេគេគិតថានាងជាស្រីបែបណា ជាមនុស្សល្មោភកាមតណ្ហាក្រាសខ្វះប្រុសមិនបានឬ?
«ត្រូវហើយមិនពាក់ព័ន្ធទេ ប៉ុន្តែយើងគ្រាន់តែចង់ដឹងប៉ុណ្ណោះថាអាប្រុសល្ងង់ម្នាក់ណាដែលមកសុីរបស់មួយទឹកសល់ពីយើង»
«ផាច់...កុំហួសហេតុពេកណា៎Kim Taehyungកុំគិតថាយើងជ្រុលជ្រួសជាមួយនិងឯងតែម្ដងនោះ ឯងមកនិយាយមើលងាយយើងតាមអំពីរចិត្តបានឲ្យសោះណា៎»មានកំផ្លៀងដោយប្រអប់ដៃតូចរបដ់Yunaធ្វើឲ្យផ្ទៃមុខសង្ហារងាក់ទៅម្ខាងតាមកម្លាំដៃរបស់នាងតូច។
«លេងដៃធ្ងន់បែបនិងមិនខ្លាចខូចមុខប្តីអស់ទេឬ?»