"រំលោភឪឯងទៅ"Yunaលើដៃស្រលូនតូចដូចបន្លាក្រូចរបស់ខ្លួនទាំងសងខាងរុញច្រានប្រអប់ទ្រូងមាំងរបស់Taehyungឲ្យឃ្លាត់ចេញឆ្ងាយពីខ្លួនខណ: ពេលដែរTaehyungគ្រុងចូលខ្កួនមកអោបក្រសោបចង្កេះមួយក្តាប់របស់នាង។
"ចឹងការប្រពន្ធរកស្លាប់អីបើទៅរំលោភឪខ្លួនឯងដដែល"Taehyungសម្លកមុខYunaឲ្យថ្លែមើលនិយាយចុះធ្វើមើលតែគេល្មោភកាមខ្លាំងដល់ថ្នាក់រំលោភឪពុងខ្លួនឯងយ៉ាងអញ្ចឹង បើយកប្រពន្ធមកហើយត្រូវទៅរំលោភឪពុងខ្លួនឯងដដែលចឹងស៊ូមិនយកប្រសើរជាងនាំតែអដ់លុយថ្លៃបណ្តាការ ប៉ុន្តែប្រសិនបើជាគេទៅធ្វើរឿងឆ្កួតទ្បប់នេះដូចដែរនាងនិយាយពិតមែនបាបស្លាប់ហើយព្រះអើយមិនចងគិតទេ។
" លោកប៉ារបស់យើងផ្តាចពាក្យបាតហើយ"
"ឯងនិយាយថាមិច?"Taehyungឧទានមកទាំងភ្ញាក់ផ្អើលដោយចោទសំណួរទៅសួរនាងបញ្ចាក់ ស្អីគេផ្តាច់ពាក្យអញ្ចឹងឬ? ស្អីរបស់គាត់និងចង់ភ្ជាប់ពាក្យក៏ភ្ជាប់ឲ្យ មិនសួរចិត្តសមីខ្លួនគេអ្វីបន្តិច ហើយដល់ពេលផ្តាចពាក្យក៏មិនសួរចិត្តសមីខ្លួនគេទៀតអនាគតប៉ាក្មេកគេកាន់តែផ្តេសផ្តាសហើយតើ។
"ដូចដែលបានលឺ"
"នៅអង្គុយសំកុកបែបនេះយូរទៀតដែលទេ?"Yunaសួរទៅកាន់ថេយ៉ុងទុកជាការដាស់តឿននៅសំកុកបែបនេះយូរទៀតដែរទេ បើសិនជានៅយូរទៀតនាងទៅក្រៅចោលហើយ។
"ឯងចង់ទៅណា?"
"ទៅជួបលោកប៉ា ទៅដែរទេ?"
"ទៅ"ថាហើយពួកគេប្រញាប់ងើបស្ទុះស្ទៀរទៅរាប់ចំខ្លួនយ៉ាងមានរបៀបរៀបរយ:ដើម្បីទៅជួបនិងចាសទុំទាំងសងខាង។
នៅក្នុងបន្ទប់VIPធំទូលាដែរស្ថិតនៅក្នុងភោជនីយដ្ឋានដ៏ឈ្មោះមួយកន្លែងដែរត្រូវាបានកក់ដោយលោកមីន ទុកពិភាគសារគ្នាលក្ខណៈផ្ទាលខ្លួន។
"សុំទោសដែលធ្វើឲ្យលោកប៉ានិងលោកពូចាំយូរ"Yuna ដើរចូលទៅខាងក្នុងបន្ទប់ធំទូលាមួយនោះជាមួយនិងTaehyung ដោយការឱនគំនាមលោកលោកនិងអភ័យទោសចំពោះការដែរនាងឲ្យពួកគាត់ចាំនាងយូរ។
"មិនអិទេក្មួយឆាប់អង្គុយចុះមក"លោកគីមនិយាយយ៉ាងស្រទន់ទៅកាន់Yunaញញឹមយ៉ាងក៏ក្តៅទៅកាន់នាង។
"ចា៎សអគុណ"
"Taehyungកូនមកធ្វើអីអ្នកណាហៅមក"លោកស្រីគីមដែរជាម្តាយរបស់Taehyungសួរទៅកាន់កូនប្រុសកំហូចរបស់គាត់ដែរកំពុងតែអង្គុយក្បែYunaនៅទល់ពីមុខគាត់ គេមកធ្វើអ្វីអ្នកណាអញ្ចើញគេមក។
"ប្រពន្ធខ្ញុំនៅទីនេះ ខ្ញុំត្រូវនៅទីនេះអញ្ចឹងហើយអ្នកម៉ាក់"Taehyungនិយាយដោយងាក់មុខមកញញឹមវាយចញ្ចើមឌឺដាក់Yunaយ៉ាងច្រទ្បឺម ។
"អ្នកណាជាប្រពន្ធរបស់ឯងTaehyung?"លោកមីនសួរទៅកាន់Taehyungដោយមិនយល់ ប្រពន្ធ ប្រពន្ធជាអ្នកណា ឬគេចង់សំដៅទៅលើកូនស្រីគាត់ តែមិចនិងទៅពួកគេមិនដែរស្គាល់គ្នាទេ'
"គឺអ្នកដែរអង្គុយក្បែរខ្ញុំនេះអី"Taehyungនិយាយតែមាត់និងគ្រប់នៅមានកាយ់វិកាកលូកដៃទៅក្រសោបស្មាតូចរបស់Yunaមកផ្អឹមនិងគេយ៉ាងស្និតស្នាល់នៅនិងមុខចាសៗថែមទៀត ធ្វើឲ្យនាងទាំងអៀនទាំងខឹងខាំមាត់ខ្លួនឯងសម្លក់មុខគេឲ្យថ្លែខ្នាញណាស់ចង់តែទះឲ្យផ្កាប់តុឲ្យរាងចាលទេធ្វើអ្វីមិនចេះគិតសោះ។
"កូនស្រីយើងដែរទៅរៀបការជាមួយឯងពីពេលណា?"ចំជាច្រទ្បឺដូចឪវាមិនខុសពិតមែនមើលចុះនិងយាយតែមាត់មិនគ្រាប់ទេតែនៅមានទៅលូកលាន់កូនស្រីគាត់ថែមទៀតនេះ លែងចង់រស់ហើយមានទេបានជាប្រហើរហ៊ានប៉ះពាល់ខ្លួនប្រាណកូនស្រីគាត់ហើយថាទាំងនិងហៅសព្វនាមYunaជាប្រពន្ធគេបែបនេះ។
"ពេលនេះមិនទាន់រៀបការប៉ុន្តែថ្ងៃមុនទៅក៏ត្រូវតែរៀបការដដែល មែនទេលោកប៉ាក្មេក?"Taehyungនៅតែដាក់ដៃអោបYunaយ៉ាងស្អឹតដូចតុកកែមិនលែងសោះមិនខាចញញើតនិងកែវភ្នែកពិឃារបស់ឪពុកគេបន្តិចទ្បើយនៅមានថែមពាក្យសំដីយ៉ាងក្រអឺតក្រទមឌឺដងទៅកាន់លោកមីនវិញយ៉ាងប្រហើនទៀត។
"ចូររួមសោកស្តាយផងអាល្អិតកូន ស្រីយើនមិនស្រលាញ់ឯងទេ ហើយយើងក៏បានផ្តាចពាក្យកូនស្រីយើងនិងឯងរួចដែរ"លោកមីន ក៏មិនឲ្យចាញ់ដែលនិយាយយ៉ាងអឿរបែបអ្នកមានព្រាបហើយថែមទាំងវាចញ្ចើមឌឺទៅកាន់Taehyungវិញថែមទៀត គិតឬថាគេអាចយកកូនស្រីគាត់ធ្វើប្រពន្ធបាននោះ Yunaនាងមិនស្រលាញ់គេទេហើយគាត់ក៏បានសុំលោកគីមផ្តាច់ពាក្យរួចរាល់ហើយដែរគ្មាផ្លូវអីដែរYunaខ្លាចជាប្រពន្ធគេទេ។
"ទោះបីជាមិនទាន់រៀបការយ៉ាងណាក៏នាងជាប្រពន្ធរបស់ខ្ញុំដែរព្រោះពួកយើង...អ៊ួយ!!ឈឺ"