«Yunaយើងមានរឿនិយាយជាមួយនិងឯង អ្នកទាំងពីនៅទីនេះហើយមិនបាចតាមមកទេ»សុខៗTeahyungស្រាប់តែចូលខ្លួនមកចាប់កញ្ឆក់ក៏ដៃរបស់YunaចេញពីJungkookហើយក៏ក៏អូសដៃនាងឲ្យដើទៅតាមគេយ៉ាងត្រដាប់ត្រដួស។
«ន៎ែអាស្វាលែងដៃយើង ឈឺណាស់»Yunaខំរមួលក៏ដៃរបស់នាងចេញប្រអប់ដៃរបស់Taehyugយ៉ាងពិបាកប៉ុន្តែយ៉ាងណាក៏មិនចេញដែរ។
«ឯងទៅហាច់ដាក់អាល្អិតយ៉ាងមិចខ្លះទើបបានជាទាក់ប្រុសក្មេងបាន ឲ្យខ្លួនឲ្យប្រាណវាស៊ីរួចហើយឬបានជាវាជាប់ចិត្តដល់ថ្នាក់ប្រុងរៀបការជាគ្នាយ៉ាងតក្របល់បែបនេះ?»Teahyungចាប់អង្រួនស្មារបស់Yunaហើយស្រែគំហកដាក់នាងយ៉ាងតឹងសសៃក ចង់ថាគេពិតជាខឹងនាងខ្លាំណាស់ដែរទៅទាន់ទងនិងប្រុសផ្សេងដែរមិនមែនជាគេបើគ្រាន់តែអោបគេមិនសូវជាខឹងមួម៉ៅទេតែនេះសិតតែមកមើលឈុតរៀបការជាមួយនិងគ្នា ចុះគេនាងឈប់ស្រលាញ់គេពិតមែនហើយឬទើបរើសអ្នកថ្មី។
«យើងចង់រៀបការជាមួយអ្នកណាវាជារឿងរបស់មិនពាក់ពន្ធនិងឯងទេត្រឹមជាមិត្តទេកុំមកចេះដឹង»
«រឿងអីដែលថាមិនពាក់ព័ន្ធ»
«ពាក់ព័ន្ធស្អី?»
«គ្មានស្អីទេ»
«ឯងយកប្រពន្ធបានយើងក៏យកប្តីបានស្មើរភាពគ្នាហើយ រឿងកើតទ្បើងការពីមុនចាប់ទុកថាវាជាសុបិន្តអាក្រក់សម្រាប់ពួកយើងទៅចុះ» Yunaនិយាយធ្វើហីនិយាយហើយក៏ដើរចេញទៅបាត់ទុកឲ្យថេយ៉ុងនៅធ្មឹងសម្លឹងមើលទៅខ្នងរបស់នាង។1សប្តាហ៍កន្លងផុតទៅ(កាត់ទៅឆាប់ចប់😂)
ថ្ងៃនេះគឺជាថៃ្ងអាពាហ៍ពិពាហ៍របស់TaehyungនិងSuranនៅក្នុងពិធីមានមនុស្សមកចូលរួមយ៉ាងច្រើនកោះករប្រមូលផ្តុំសិទ្ធសឹងតែជាភ្ញៀវអភិជនអ្នកមានមុខមានមាត់នៅក្នុងសង្គម។
«បងYunaបងចង់ទៅណា»Jungkookបោះសំណួរទៅកាន់អ្នកដែជាបងប្អូនជីដូមួយជាមួយនិងខ្លួនការពិតទៅគេជាប្អូនរបស់Yunaទេកាលពីសប្តាសហ៍មុនកាលដែរគេសម្តែងល្ខោនតាំងខ្លួនធ្វើជាអនាគតស្វាមីរបស់Yunaព្រោះចង់សាក់ចិត្តរបស់Taehyungតាមបញ្ចាររបស់Yoongiប៉ុណ្ណោះគ្រប់យ៉ាងមិនមែនជាការពិតស្អីទេ ហើយពេលនោះគេក៏ទទួលបានចម្លើយពីTeahyungដូចគ្នាគ្មានអ្វីសម្តែងទៀតទេ។
«ទៅផ្ទះ»Yunaងាកមកឆ្លើយនិងJungkookទាំងស្នាមញញឹមស្ងួត ខំប្រឹងញញឹមលាក់បាំងភាពទន់ជ្រាយនាងគ្មានកម្លាំនិងប្រឈមមុខនិងគេគ្រប់គ្នាទៀតទេថៃ្ងនេះជាភាគបញ្ចប់របស់នាងនិងគេហើយ នាងហត់នាងចង់សម្រាក់ហើយមិនចង់ជួបអ្នកណាទៀតទេជាពិសេសគឺTaehyungនាងចង់ទៅកន្លែកដែរស្ងាប់ស្ងាត់កន្លែងដែរមានតែនាងម្នាក់ឯង។
«បើជ្រុលជាមកនៅហើយឲ្យចង់កម្មវិធីតែម្ដងទៅកុំប្រញាប់ទៅផ្ទះធ្វើអីផ្ទះមិនរត់ចោលទេខ្ញុំចង់ដាក់ស្នឹងជាប់ហើយ»Jungkookនិយាយទៅកាន់Yunaដោយទឹកមុខអង្វរក៏មិនមែនគេមិនដឹងថាបងស្រីរបស់ខ្លូនខូចចិត្តទទួលយកមិនបានដែរមនុស្សដែរខ្លួនស្រលាញ់ការចោរទេតែនេះជាបញ្ចារបស់Yoongiនិងលោកពូនិងអ្នកមីងដែរប្រាប់ឲ្យគេធ្វើយ៉ាងណាក៏ដោយឃាត់Yunaឲ្យនៅក្នុងកម្មវិធិទាល់តែចង់មិនឲ្យចេញទៅណាជាដាច់ខាត់។
«Jungkookបងមានអារម្មណ៍ថាពិបាកក្នុងខ្លួនខ្លាំងណាស់»ត្រូវនាងពិបាក់ក្នុងការទទួលយករឿងនេះខ្លាំងណាហើយរឹងតែទទួលយកមុនបាននៅពេលដែរឃើញTeahyungគេស្លៀកឈុតរៀបការជាមួយនិងអ្នកដ៏ទៃដែរមិនមែនជានាង នាងមានអារម្មណ៍ថាឈឺចាក់ឆ្កៀលក្នុងទ្រូងខ្លាំងណាស់ឈឺស្ទើរតែចេញទឹកភ្នែកមកទៅហើយតែនាងខំប្រឹងទប់វាមិនឲ្យស្រក់ហូរចុះមក
«បងនិងមមិនអីទេខ្ញុំយក វាអាចនិងពិបាកទទួលយកប៉ុន្តែយ៉ាងណាក៏ត្រូវតែរឹងមាំទទួលយកវា»គេយល់គេយល់គ្រប់យ៉ាងទាំងអស់ថានាងមានអារម្មណ៍បែបណាឈឺចាប់ប៉ុណ្ណាប៉ុន្តែគេក៏មិនអាចជួយអ្វីបានដែរ គឺបាននិយាយផ្តលកម្លាំងចិត្តឲ្យនាងរឹងមាំកុំទន់ជ្រាយ គេក៏មិនយល់ដែរថាហេតុអ្វីបានជាគ្រប់គ្នាចាំបាច់ចង់ឲ្យនាងនៅទីនេះរហូតដល់ចប់កម្មពិធីមិនឲ្យចេញទៅណាទាំងដឹងហើយថានាងអាចខូចចិត្តនៅពេលដែរគូររបស់ខ្លួនសុខក៏ទៅរៀបការជាមួននិងអ្នកដ៏ទៃ។