មុខពីរ ភាគ4

37 3 0
                                    

     * គ្រឺង ៗ ៗ ទូរសព្ទរ៉ូ

      "អាឡូ យ៉ាងមិចហើយ" លីសូកំពុងខលទៅណាក៏មិនដឹង
      "មិនអីទេគ្មានអ្នកណាដឹងទេ"

សូមកាត់ម៉ាតិច

     កាលពីពេលល្ងាចមិញម៉ោងបីជាង លីសានិងជុងអី បានតាមរកលីសូរហូតទៅដល់ក្បែរស្ពាន ឧទ្យាន ពេលនោះមានអ្នកណាក៏មិនដឹង បានច្រានលីសូទម្លាក់ទឹក ដោយសារតែ លីសានៅឆ្ងាយពេក ទើបនាងជួយបងស្រីនាងពីរការធ្លាក់ទឹកមិនបាន តែនាងបានឃើញមុខអ្នកច្រានទម្លាក់យ៉ាងច្បាស់ នោះគឺ ម៉ូជី ម៉ូជីបានច្រានទម្លាក់ជីសូ ហើយក៏ប្រយ៉ាប់ទៅបាត់ ដើម្បី កុំអោយមានមនុស្សឃើញ តែនាងមិនដឹងថាមានមនុស្សពីរកំពុងតែមើលនាងទេ។  លីសា ពេលដែលឃើញបងស្រីខ្លួនធ្លាក់ទឹកក៏ប្រយ៉ាប់ទៅជួយ នាងគឺហែលទឹកជំនាញណាស់ តែបងនាងមិនចេះហែលទេ ថែមទាំងខ្លាចទឹកទៀតផង។
ពេលដែលទៅជួយមក នាងគឺសន្លប់បាត់ស្មារតីបាត់ទៅហើយ លីសានិងជុងអី ប្រយ៉ាប់យកពួកគេទៅមន្ទីរពេទ្យ ដោយមិនប្រាប់អ្នកណា ទើបគេតាមរកពេញទឹក ពេញដី។

*មកដល់មន្ទីពេទ្យ
   មួយសន្ទុះ ពេទ្យបានប្រាប់ពួកគេថា ដោយសារតែមានអ្វីធ្ងន់ ប៉ះចំក្បាល កន្លែងសំខាន់ ទើបធ្វើអោយនាងបាត់ការចងចាំ លីសារមានអារម្មណ៌ថាអាណិតបងខ្លួនណាស់ តែមិនដឹងធ្វើយ៉ាងមិច ពេលនោះនាងក៏នឹកឃើញវិធីមួយ
      "ជុងអី!!"លីសាបានហៅជុងអីមកពីភាក្សា
      "ហា៎ស"ឯជុងអីវិញ កំពុងតែសម្លឹងលីសានិងលីសូ មិនដាក់ភ្នែក ព្រោះតែមុខនាងដូចគ្នាពេក 😂
      "ឆ្លៀតពេលបងយើងបាត់ការចង់ចាំ យើងនឹងសម្តែងជារូបគាត់ ដើម្បីប្រដៅពួកនោះម្តង ហើយឯងធ្វើមិនដឹងមិនលឺទៅ ហើយ បងស្រីយើង គឺផ្ញើរទុកអោយឯង មើលថែ បើមានរឿងអ្វីជាមួយបងយើង ឯងប្រាកដជាស្លាប់មិនខាន"លីសារៀបរាប់មួយទ្រួសអោយជុងអីយល់
      "ធ្វើចឹងល្អដែលហី បើពួកនោះអាក្រក់មែន ឯងមិនគ្រោះថ្នាក់ទេមែនទេ"ជុងអី មានការបារម្ភនឹងលីសា ព្រោះតែនាងពុំស្គាល់អ្នកណាច្បាស់ ក្នុងផ្ទះនោះសោះឡើយ
      "ឯងកុំបារម្ភអី ពួកនឹងធ្វើអីយើងមិនបានទេ"
      "ប្រយ័ត្នខ្លួនផងចឹង"
    ពិននឹងបានហើយ យល់ហើយថាមិចលីសូប្លែក កាពិតលីសាបានបន្លំខ្លួនចូលក្នុងផ្ទះធំនោះហើយ

តោះត្រលប់ទៅមើលលីសូក្លែងក្លាយយើងនិយាយទូរសព្ទវិញ
     "ល្អហើយ ឯងត្រូវតែមើលថែបងយើងផង បើមានរឿងអីខលប្រាប់យើងផង"លីសា
     "អឺ ឯងក៏ដូចគ្នា ប្រយ័ត្នខ្លួនផង"ជុងអី

♡មុខពីរ♡Where stories live. Discover now