♡មុខពីរ♡ភាគ2

42 3 1
                                    

    លីសានាងមានមុខមាត់ដូចជាលីសូខ្លាំងណាស់ ដូចជាមនុស្សតែម្នាក់ចឹង នាងដើរចូលថ្នាក់ជាមួយនឹងមិត្តភក្តិគេដើរអមជាមួយ។
    គ្រូបន្ទុកថ្នាក់របស់ពួករបស់ពួកគេក៏ដើរចូលក្នុងថ្នាក់
      <ប្អូនៗទាំងអស់គ្នា សប្តាហ៍ក្រោយយើងមានទស្សនៈកិច្ចសាលានៅទីក្រុងសេអ៊ូល ពួកយើងនឹងទៅសិក្សានិងដើរកម្សាន្តផងដែល ហើយនេះគឺខាងសាលាជាអ្នករៀបចំ ប្អូនៗអាចសូមអនុញ្ញាតអាណាព្យបាលប្អូនៗជាមុនសិនណា៎>លោកគ្រូនិយាយចប់ក៏ដើរចេញទៅវិញ
      សិស្សគ្រប់គ្នា លឺហើយមានអារម្មណ៌សប្បាយអ ដោយបានទៅដើរលេង ពួកគេនាំគ្នាពិភាក្សាពីសម្លៀកបំពាក់ របស់ប្រើប្រាស់ផ្សេងៗ....

     ដល់ម៉ោងត្រឡប់ទៅផ្ទះ លីសានិងជុងអី នាំគ្នាដើរបណ្តើរនិយាយគ្នាបណ្តើរ
      <តើឯងទៅសេអ៊ូលទេ>ជុងអីចាប់ផ្តើមសួរសំណួរអំពីដំណើររកម្សាន្តរបស់សាលា
      <ទៅ យ៉ាងណាក៏យើងទៅអោយបាន>លីសានិយាយឡើងដោយផ្តាច់ការខ្លាំងណាស់ ថានាងនឹងទៅអោយបាន
      <ហេតុអ្វីប្រាកដប្រជាខ្លាំងម្លេះ>ជុងអីជ្រួញជញ្ចើមសួរម្តងទៀត
      <គ្មានអីទេ ចុះឯងវិញ>
      <គ្នាមែនទេ ឯងគិតថាគ្នាមិនទៅហ៎?>ជុងអីលើកដៃកៀកករបស់លីសាហើយសួរដោយទឹកមុខញញឹមស្រស់
      <អឺ យើងដឹងហើយថាឯងច្បាស់ជាទៅ>លីសានិយាយដូចជាដឹងចម្លើយមុនអីចឹង
    ពួកគេក៏នាំគ្នាដើរទៅផ្ទះបាត់ទៅ

SKIP in Seoul

     ផ្ទះវីឡាលោកគីម

  ផាច់!!!!?

      <យើងពិតជាស្អប់ឯងខ្លាំងណាស់>រាងស្តើងម៉ូជីបានទះកំផ្លៀងរាងស្តើងលីសូមួយដៃ ធ្វើអោយមានស្នាមក្រហមម្រាមដៃ ជាប់នៅលើផ្ទៃមុខដ៏ខ្ចីរបស់😢
      <ហេតុអ្វីបានវៃខ្ញុំ>សម្តីស្រាលៗលាយលំជាមួយកាលឈឺចាប់បានស្រដីសួរឡើង ដោយមិនដឹងខ្យល់អីសោះ
      <ព្រោះតែយើងធុញៗៗនឹងឯង នៅមុខបងជុងឡើងរំអួយ ហើយយ៉ាងមិច នៅជាមួយយើងនេះ ចង់តដៃជាមួយយើងហី មកវៃវិញមក នេះវៃមក>រាងស្តើងម៉ូជីនិយាយខ្លាំងៗ ដាក់មុខលីសូដែលសឹងតែស្រក់ទឹកភ្នែកមកម្តងទៀតដោយសារតែនាងឈឺថ្ពាល់ដែលគេវ៉ៃ ហើយមកនិយាយស្តីមិនពិរោះស្តាប់ទៀត។ រាងស្តើងលីសូ ដែលគួរអោយអាណិត ព្រោះតែមិនចង់មានរឿងជាមួយពួកគេ ទើបបម្រុងខ្លួនដើរចូលក្នុងផ្ទះ តែត្រូវម៉ូជីចាប់ទាញសក់របស់នាងជាប់
      <ថ្ងៃក្រោយមិនត្រូវទៅរញ៉េរញ៉ៃជាមួយបងជុងទៀតទេ លឺទេ បើយើងឃើញបែបនេះទៀត យើងនឹងសម្លាប់នាងជាមិនខាន>សម្តីខ្លាំងៗជាមួយនិងសំឡេងសង្គឺតធ្មេញមុតស្រួចដូចបន្លា ចាក់ចំបេះដូងនាងក្រមុំ ដែលត្រូវគេចាប់ទាញសក់ក្តាប់ឡើងតឹងដៃ។ សក់នាងមួយសសៃរៗនៅលើក្បាល សឹងតែរលេសចេញពីស្បែកក្បាលទៅហើយ ដោយសារកម្លាំងចាប់ខ្លាំង
      <លែងខ្ញុំទៅ ខ្ញុំឈឺ!!ហឺក>សំឡេងរាងស្តើងលីសូ នៅតែរក្សារភាពស្រទន់នឹងការឈឺចាប់ដដែល ហើយនិយាយលាយលំជាមួយនិងទឹកភ្នែកហូរចុះមកតក់ៗ......មិនដាច់បង្ហូរ!!!!!!
     ព្រូស!!!!
     រាងស្តើងលីសូ បានដួរទៅនឹងដីនៅមុខផ្ទះ ដោយសារកម្លាំងទាញរបស់នាងក្រមុំឆ្នាញ់ម៉ូជីមួយទំហឹង រួចក៏ដើរទៅបាត់ទុកអោយរាងស្តើងលីសូអង្គុយនៅនឹងដីម្នាក់ឯង
      ^អ្នកនាងៗ~~~
      <អ្នកនាងមិនអីទេមែនទេ ខ្ញុំសូមទោសដែលមកហាមមិនទាន់>អ៊ំសៀវវីនដែលជាអ្នករៀបចំម្ហូបអាហារនឹងជាអ្នកមើលកាខុសត្រូវនៅផ្ទះនេះយូជាងគេ បានរត់មកអោបលួងលីសូ ដែលកំពុងអង្គុយយំនៅនឹងដី
      <ហេតុអីហឺក>សម្លេងខ្សាវៗនិយាយទាំងមិនអស់ន័យ ទឹកភ្នែកក៏ស្រក់មកតក់ៗ ពេលនេះនាងពិតជាអស់កម្លាំងខ្លាំងណាស់ នាងត្រូវការកម្លាំងចិត្ត
      <មិនអីទេណាអ្នកនាង  ថ្ងៃណាមួយពួកយើងនឹងឃើញការពិត>អ៊ំសៀវនិយាយលួងលោមទៅរាងស្តើងលីសូ ជាមួយនឹងកាលអង្អែលក្បាលថ្នមៗ
     <ក្រោកឡើងមក ចូលផ្ទះ>អ៊ំសៀវលើកលីសូឡើង និងកាន់កាតាបចូលក្នុងផ្ទះ

      ទីក្រុងប៊ូសាន ផ្ទះលោកតាឡា

♡មុខពីរ♡Where stories live. Discover now