មុខពីរ ភាគ3

34 2 0
                                    

     មួយអាទិត្យក្រោយមក

     ថ្ងៃដំណើរកំសាន្តបានមកដល់ គ្រប់គ្នាត្រៀមរួចរាល់សម្រាប់ការចេញដំណើរនៅថ្ងៃនេះ
      "តើឯងបានណាត់បងឯងមកហើយមែនទេ"ជុងអីដែលកំពុងអង្គុយជិតលីសាបាននិយាយពីគម្រោងរប់ពួកគេតិចៗ ខ្លាចមិត្តរួចថ្នាក់លឺ
      "រួចហើយ យើងបានស្វែងរកលេខគាត់ជាយូរទម្រាំតែបាន ហើយយើងផ្ញើរបែបនេះគាត់ប្រាកដជាមក"លីសានិយាយតិចៗ ដោយជឿជាក់ជាខ្លាំង

       ទីក្រុងសេអ៊ូល

        គ្រប់គ្នាទើបតែមកដល់ ដូច្នេះត្រូវរកអាហារញ៉ាំសិន ពួកគេទាំងអស់គ្នាបានទៅកន្លែងបាយដែលគេរៀបចំសម្រាប់សិស្សានុសិស្សថ្ងៃចុះមកសិក្សាកសិកម្មនេះ។
       គ្រប់គ្នាបានញ៉ាំអាហារនឹងដើរមើលគ្រូៗបង្រៀនពីការបណ្តុះកូនឈើ នឹងរើសដីអោយសមស្របទៅតាមប្រភេទដើម៕     បន្ទាប់ពីការសិក្សារនេះបានបញ្ចប់ គ្រប់គ្នាបានអនុញ្ញាតអោយដើរសម្សាន្តមើលព្រៃប្រឹក្សានៅក្បែរនេះ

          "តើបងឯងមកទេ ម៉ោងបីកន្លះហើយ"ជុងអីនឹងលីសានាំគ្នាទៅហាងកាហ្វេដែលគេពួកគេបានណាត់ជួបជាមួយលីសូ
          "មិនដឹងទេ យើងបានណាត់ជាមួយគាត់ម៉ោងបី មិនដឹងគាត់នៅចាំឬអត់ទេ"លីសានិយាយផង ប្រយ៉ាប់ទៅជួបជាមួយជីសូផង
   
       ហាងកាហ្វេ

       "តុទីបី យើងណាត់គាត់ដាក់តុលេខបី"លីសាដើរសម្តៅទៅរកតុទីបី
       "តែ....គ្មានមនុស្សផងនឹង"ជុងអីនិយាយដោយសម្លឹងមើលទៅតុទីបី រីឯសីលានាងខំរៀបគម្រោងយ៉ាងច្រើន តែក៏ត្រូវរលាយអស់ នាងឈរគាំងថ្មឹងធ្វើអ្វីទៀតមិនចេញសោះឡើយ
        "បង តើមាននារីម្នាក់ដែលបានលក់តុលេខបីមកទីនេះទេ"ជុងអីសួរទៅបងស្រីដែលកំពុងស្ទង់អារម្មណ៌ឆុងកាហ្វេ
        "អរតុលេខបីមែនទេ គឺគេទើបតែចេញទៅមិញនឹងឯង"អ្នកលក់កាហ្វេនិយាយបែបនេះចប់ភ្លាម លីសាក៏ងាកមកយ៉ាងលឿន ដើម្បីសួរអ្នកឆុងកាហ្វេនោះ
        "តើគេទៅណា"លីសា
        "គឺ..គឺអូននឹងហើយ  អោវយ៉ាងមិចនៀក"អ្នកលក់កាហ្វេស្រឡាំងកាំងលើកដៃកេះថ្ពាល់ខ្លួនឯង  ដោយឃើញថាមានខ្លួនឯងមកសួររកខ្លួនឯង មកលក់ទីនេះសឹងកន្លះជីវិតហើយទឹមឃើញ1   លីសាដោយមិនបានចម្លើយងាយក៏ប្រយ៉ាប់រត់ទៅរកជីសូ

♡មុខពីរ♡Where stories live. Discover now