"សូមអង្គុយដែរបានទេ"សម្លេងមនុស្សស្រីម្នាក់បានបន្លឺឡើង ក្រោយខ្នងរបស់ជុងគុក នាយក៏ងាកទៅមើលឃើញថាជាម៉ូជី ភ្លាមៗ នាងក៏មកអង្គុយនៅកៅអីក្បែជុងគុក ទល់មុខជាមួយលីសា
"តើឯងមិនថាអីទេមែនទេ"ម៉ូជីអង្គុយភ្លាមក៏និយាយទៅកាន់លីសូក្លែងក្លាយភ្លាម តែថាលីសាមិនបានចាប់អារម្មណ៌នឹងឆ្លើយសំណួរនាងឡើយ ឯម៉ូជីក៏ស្ពឹកមុខមិនស្ទើដែលនឹង ដែលគេមិននិយាយរក
បន្តិចក្រោយមកម្ហូបក៏បានលើមកដល់ គ្រប់អាហារទាំងអស់ គឺមានសុទ្ធតែសាច់ហើយនិងម្ទេស
"ហឺម ឆ្ងុយណាស់" លីសាពេលម្ហូបមកដល់ស្របពេលមិនទាន់ញ៉ាំអារហាពេលព្រឹកនោះ គ្រាន់តែឃើញបាយម្ហូបមកដល់ភ្លាម មិនខ្ចីហៅពីរនាក់ដែលអង្គុយនៅពីមុខសោះ។ ម្ហូបមកដល់ហើយមិនហូបទៅ ចាំបាច់គេហៅ🥴
"នាងញ៉ាំកើតដែលហី"ម៉ូជីងាកមកមើលមុខជុងគុក សួរដោយនឹកស្មានមិនដល់ ឯភ្នែក សម្លឺងមើលទៅរាងស្តើងលីសា កំពុងលើកម្ហូបពីមួយស្លាបព្រាទៅមួយស្លាបព្រា មានទាំងម្ទេសហឹរៗក្តៅផងដែរ
"ហេតុអ្វីមិនកើត"លីសាកំពុងតែញ៉ាំមិនដកឃ្លា ក៏បានងើបមុខឡើងសួរ
"តើមិនខ្លាចធាត់ទេមែនទេ ហើយម្ហូបហឹរបែបនេះវាអាចធ្វើអោយកើតមុនបានណា៎"ជុងគុកនិយាយព្រោះតែនេះជាតំណមរបស់លីសូការពីមុន
"តើកើតមុន ហើយនឹងធាត់នឹង ស្លាប់ទេ!!! វាមិនស្លាប់ទេមែនទេ តែបើអត់មានរបស់នៀកទើបវាស្លាប់"លីសូក្លែងក្លាយ កាន់ស្លាបព្រាចង្អុលទៅម្ហូបក្រប់មុខនៅលើតុហើយនិយាយជាមួយនឹងសម្លេងធុញទ្រាន់នឹងពីនាក់ដែលអង្គុយនៅនឹងមុខ រកតែញ៉ាំអ្វីមិនបាន
*
ពេលញ៉ាំអាហាររួចហើយក៏នាំគ្នាដើរទៅក្នុងសាលាវិញ
"ជិតដលថ្ងៃប្រឡងទៀតហើយ តើអោយបងបង្រៀនទេ" ជុងគុកដែលកំពុងដើរនៅចំកណ្តាលរាងស្តើងទាំងពីរបាននិយាយសួរទៅពួកនាង
"ល្អណាស់ ខ្ញុំកំពុងតែមិនសូវយល់ពីមេរៀនថ្មីៗផង"ម៉ូជីបន្លឺសម្លេងឡើង
"ហឹម!! ល្អណាស់បងអាចជួយបាន"ជុងគុក បន្ត"ចុះ លីសូ"នាយងាកមកមើលរាងស្តើងម្ខាងទៀតនៅក្បែនាយ
"ខ្ញុំមិនមែនទាល់តែប្រឡងបានរៀនទេ"លីសានិយាយធ្វើដូចហីៗ ភ្នែកមើលសម្លឹងតែផ្លូវ(តែអ្នកសសេរទាល់តែប្រឡងបានរៀន😑🍃)
"នេះនាងជេរយើងមែនទេ"ម៉ូជីងាកមកមើលលីសាយ៉ាងលឿន ជាមួយនឹងក្រសែភ្នែកខឹង😝
"នាងបែបនឹងមែនទេ"លីសានាងក៏នៅតែមិនខ្វល់
"នាងកាន់តែខ្លាំងសម្បើមហើយណ៎!!!នៀក......"ណម៉ូជីដើរមកឈរខ្លាត់ពីមុខលីសា លើកសម្តីមួយឃ្លាចប់ ដៃរបស់នាងរហ័សបើកគំរបកំប៉ុងកាហ្វេដែលកាន់នឹងដៃ លើកជះទៅលើលីសាមួយទំហឹង
YOU ARE READING
♡មុខពីរ♡
Romanceរឿងរាវ និយាយពីបងប្អូនភ្លោះពីនាក់ដែលរស់នៅដោយមិនដឹងថាខ្លួនមានរូបរាងកាយដូចគ្នាមួយផ្សេងទៀត៕ កូនបងជាមនុស្សស្លូតត្រង់ ងាយនឹងអ្នកដទៃធ្វើបាប ឯងកូនប្អូនជាមនុស្សកាចឆ្នាស់ មិនចូលចិត្តរញ៉េរញ៉ៃច្រើន មិនងាយមានអ្នកណាធ្វើបាបបានឡើង ប៉ុន្តែថ្ងៃមួយកូនភ្លោះស្លូតបាត់បង់...