A-yeong pov
<< A-yeong ឆាប់ភ្ញាក់ឡើងមានអ្នកមកចាំឯងនៅមុខផ្ទះ >> seungmin អង្រួនជើងរបស់ខ្ញុំដើម្បីដាស់ខ្ញុំអោយភ្ញាក់ឡើង
អ្នកណាមកធ្វើស្អីស្មាលនេះគេមិនចេះគោរពពេលវេលាឬយ៉ាងមិចនេះទើបតែម៉ោង 9 ព្រឹកទេណាថ្ងៃនេះខ្ញុំមិនមានកាលវិភាគរៀននោះទេខ្ញុំត្រូវតែគេងអោយបាន 24 ម៉ោង
<< អ្នកណាមករកខ្ញុំ? >> ខ្ញុំដោយងើបអង្គុយញីភ្នែក
<< សង្សាររបស់ឯង Jay Park >> seungmin និយាយដោយចង្អុលទៅបង្អួច
ខ្ញុំងើបទៅមើលតាមបង្អួចនោះគេគឺជា Jay ពិតមេន។ គេឈរជិតឡានរបស់គេនឹងចុចទូរស័ព្ទរបស់គេ
ខ្ញុំភ្លេចអោយឆឹងថាខ្ញុំមានណាត់ជាមួយ Jay នៅថ្ងៃនេះហេតុអីក៏ខ្ញុំភ្លេចរឿងមួយនេះ? ចំមេនហើយ។ ខ្ញុំក៏ប្រញាប់ទៅងូតទឹកនឹងធ្វើទម្លាប់ពេលព្រឹករបស់ខ្ញុំ។ ខ្ញុំយករូបមកពាក់រូបមួយនោះគឺមានពណ៌ត្នោតស្រាលៗនឹងមានជាប់ជាមួយអាវពណ៌សរខ្លីខ្ញុំក៏បន្ថែមទៀតជាមួយនឹងកាបូបតូចមួយពណ៌ត្នោតស្រាលដូចគ្នា។ ស្អាតទេ? ខ្ញុំប្រាកដហើយថាខ្ញុំស្អាត
( Picture from Pinterest )
ខ្ញុំដាក់ទូរស័ព្ទលុយនឹងកាតធនាគាររបស់ខ្ញុំនៅក្នុងកាបូបទៀតមួយនោះ។ ខ្ញុំក៏ចុះទៅក្រោមដោយឃើញបងប្រុសរបស់ខ្ញុំកំពុងតែអង្គុយផឹកកាហ្វេ
គាត់ដឹងថាពត៌មាននោះដែលមេនទេ? តិចគាត់យកទៅប្រាប់ម៉ាក់ទៅគិតយ៉ាងមិច??
<< ប្អូនស្រីរបស់បងឥឡូវចេះមានស្នេហាហើយមេនទេ? >> Seungmin
<< បងមិនខឹងនឹងខ្ញុំទេមេនទេដែលខ្ញុំមិនបានប្រាប់បងមុននោះ >> ខ្ញុំសួរទៅគាត់ដោយរាងភ័យៗ
YOU ARE READING
ᴊᴜsᴛ Mᴀʀʀɪᴇᴅ♡Kʜᴍᴇʀ Nᴏᴠᴇʟ | Sᴇʀɪᴇs1
Randomគេរៀបការនឹងនាងដោយសារតែគេចង់ក្លាយជាអ្នកគ្រប់គ្រងក្រុមហ៊ុនបន្តពីឪពុកគេប៉ុន្តែ-នាងគឺជាអ្នកបង្ហាញគេអំពីតែអ្វីគឺជាស្នេហាពិតប្រាដក