5

406 40 5
                                    

Just Married
EP5

Jay pov

ថ្ងៃនេះគឺជាថ្ងៃរំលឹកខួបរបស់អ្នកម៉ាក់ខ្ញុំបានដាក់ច្បាប់ឈប់មួយព្រឹកដោយខ្ញុំទៅរៀនតែពេលព្រឹកនោះទេឯពេលថ្ងៃគឺត្រូវនាំ Jen នៅកន្លែងដង្កល់សាកសពរបស់គាត់ហើយថ្ងៃនេះក៏ជាថ្ងៃគម្រប់ខួបរបស់ម៉ាក់ Jisung ដែល។ ម៉ាក់របស់ខ្ញុំនឹង Jisung គឺស្លាប់នៅថ្ងៃជាមួយគ្នាប៉ុន្តែឆ្នាំផ្សេងគ្នាបែបនេះគេក៏ទៅជាមួយខ្ញុំហើយនឹង Jen ដូចគ្នា

<< Jisung-ahh នេះរៀបចំខ្លួនយូរជាងស្រីទៀតមេនទេ? >> Jen ឈរច្រត់ចង្គេះស្រែកហៅ Jisung នៅខាងលើនោះលឺៗ នេះពួកយើងទាំងពីរអ្នកអង្គុយចាំគេកន្លះម៉ោងទៅហើយ

<< ហឺយយបានហើយឈប់ស្រែកទៅខ្ញុំហើយ >> Jisung តបនឹង Jen ដោយមុខក្រម៉ៅដើរចុះមកក្រោម

ពួកយើង 3 អ្នកក៏ចូលក្នុងឡានជិះសម្តៅទៅកន្លែងដង្កល់សព។ ពេលដែលនៅដល់ពួកយើងក៏បំបែកផ្លូវគ្នា Jisung គេទៅកន្លែងផ្សេងឯខ្ញុំនឹង Jen ដើរទៅរកផ្លូររបស់អ្នកម៉ាក់ដោយមានផ្កាកុលាបពណ៌ទៅដាក់លើនោះ

" អ្នកម៉ាក់ថ្ងៃនេះវាមានរយះពេលបីឆ្នាំហើយដែលអ្នកម៉ាក់នៅទីនេះ។ ខ្ញុំចង់ប្រាប់ម៉ាក់ថាខ្ញុំនឹកម៉ាក់ខ្លាំងណាស់ខ្ញុំចង់អោយភ្ញាក់ដឹងខ្លួនឡើងវិញប៉ុន្តែវាមិនអាចទៅរួចនោះទេខ្ញុំត្រូវតែរៀនទទួលស្គាល់ការពិត។ ពេលនេះលោកប៉ាគាត់បានប្រាប់ថាក្នុងចំណោមបីអ្នកខ្ញុំត្រូវមានម្នាក់រៀបការដើម្បីបន្តដំណែងពីគាត់។ ខ្ញុំនឹងសន្យាថានឹងក្លាយជា CEO ក្រុមហ៊ុននោះអោយបានខ្ញុំសន្យានឹងម៉ាក់ណា។ ចំណែកឯ Jen វិញពេលនេះនាងធំហើយពេលនេះនាងមានអាយុក៏ច្រើនណាស់ដែលខ្ញុំដឹងថាខ្ញុំមិនមែនជាបងប្រុសដ៏ល្អសម្រាប់នាងនោះទេប៉ុន្តែខ្ញុំនៅតែមើលថែនាងដូថដែលម៉ាក់បានប្រាប់ខ្ញុំ។ បន្តិចទៀតអ្នកម៉ាក់នឹងមានចៅមកលេងនៅទីនេះជាមិនខាននោះទេ " ខ្ញុំនិយាយក្នុងចិត្តដោយមើលទៅផ្នូររបស់គាត់ចំ។ ខ្ញុំអាចលឺសម្លេង sobbing របស់ Jen ដែលកំពុងយំនោះនាងតែងតែយំរាល់ពេលមកមើលម៉ាក់ម្តងៗ

<< បានហើយឈប់យំទៅអ្នកម៉ាក់មិនចង់ឃើញឯងយំនោះទេ >> ខ្ញុំក៏ប្រាប់នាងគោះស្មារនាងតិចៗ Jen ក៏ងក់ក្បាលតិចៗយកដៃរបស់នាងជូតទឹកភ្នែកចេញ

ᴊᴜsᴛ Mᴀʀʀɪᴇᴅ♡Kʜᴍᴇʀ Nᴏᴠᴇʟ | Sᴇʀɪᴇs1  Où les histoires vivent. Découvrez maintenant