6

368 40 1
                                    

Just Married
EP6

A-yeong pov

ស្អី? គេនិយាយថាយ៉ាងមិច? ខ្ញុំស្តាប់មិនខុសទេមេនទេ? ធ្វើជាមិត្តស្រីរបស់គេក្លែងក្លាយហើយនឹងរៀបការ? ខ្ញុំជួបគេមិនទាន់បាន 24 ម៉ោងទេណា

<< ស្អី? និយាយម្តងទៀតអោយលឿន >> ខ្ញុំក៏ប្រាប់អោយគេនិយាយម្តងទៀតបើសិនជានិយាយខុសអាចនិយាយម្តងទៀតបានខ្ញុំមិនប្រកាន់នោះទេ

<< ធ្វើជាមិត្តស្រីក្លែងក្លាយរបស់ខ្ញុំហើយរៀបការនឹងគ្នាតែមិនអីនោះទេរៀបការ 2 ខែហើយលែងលះជាមួយគ្នាក៏បានដែល >> Jay គេនិយាយច្បាស់ៗ មួយៗ នេះគេនិយាយពិតមេនឬ? ហឺយយយមិនពិតទេ

<< ខ្ញុំមិនចង់ធ្វើអារស្អីគេនោះទេ >> ខ្ញុំនិយាយជាមួយខ្លួនឯងតិចៗតែអ្នកណាទៅដឹងនោះថាអ្នកខ្លះគេក៏លឺពាក្យទាំងអស់នោះដែល

<< ពួកយើងនឹងធ្វើវាធ្វើវារហូតទល់តែចាស់ >> Jay គេនិយាយដោយសើចចុងមាត់។

គេយ៉ាងមិច? ខ្ញុំមិនធ្វើវាជាដាច់ខាត

<< Jay លោកប៉ាប្រាប់ថាអោយប្រញាប់ទៅ
ផ្ទះវិញ >> ពេលនោះក៏មានសម្លេងរបស់មនុស្សស្រែកឡើងដែលដើរចុះពីលើឡានដើរមកជិត Jay នាងច្បាស់ជាសង្សាររបស់គេជាមិនខាននោះទេ

<< លោកមិនសួរមិត្តស្រីរបស់លោកទេមេនទេ? >> ខ្ញុំចង្អុលទៅមនុស្សស្រីម្នាក់នោះហេតុអីក៏ត្រូវមកអោយខ្ញុំធ្វើជាមិត្តស្រីក្លែងក្លាយរបស់គេ? គេមានមិត្តស្រីមេនទេនហើយមេនទេ?

<< ខ្ញុំមិនមែនជាមិត្តស្រីរបស់គាត់នោះទេខ្ញុំគឺជាប្អូនស្រីរបស់គាត់តែប៉ុណ្ណោះ Park Jen។ Jay មានរឿងអ្វីមេនទេ? >> Jen ក៏សួរទៅ Jay ដោយឆ្ងល់

<< នាងគឺជាអនាគតបងថ្លៃរបស់ឯង >> Jay និយាយឡើងលឺៗប្រាប់ទៅប្អូនរបស់ខ្លួន។

គេឆ្កួតទេមេនទេ? អ្នកណាជាមិត្តស្រីរបស់គេ?

<< ខ្ញុំមិនទាន់បានទទួលសំណើរបស់លោក
នោះទេ >> ខ្ញុំនិយាយដោយសន្លក់គេដូចជាចង់សុីសាច់ហុតឈាមរបស់គេអញ្ចឹង

<< បើមិនយល់ព្រមខ្ញុំនឹងមិនអោយខ្សែដៃរបស់នាងទៅនាងវិញ >> Jay គេលើកខ្សែដៃនោះមកម្តងទៀត

ᴊᴜsᴛ Mᴀʀʀɪᴇᴅ♡Kʜᴍᴇʀ Nᴏᴠᴇʟ | Sᴇʀɪᴇs1  Tempat cerita menjadi hidup. Temukan sekarang