END

613 46 3
                                    

Third person pov

បន្ទាប់ពីដាក់ទូរស័ព្ទចុះ A-yeong នឹង seungmin ក៏ប្រញាប់បើកឡានទៅមន្ទីរពេទ្យរបស់ hyunjin យ៉ាងលឿនបំផុតដែលពួកគេអាចធ្វើបាន។ ទឹកភ្នែករបស់ A-yeong ស្រក់មកជានិច្ចមិនឈប់ឈរនាងមិនចង់អោយគេទៅចោលនាងនោះទេនាងមិនទាន់បានសារភាពប្រាប់គេនោះទេ។

ពេលមកដល់មន្ទីរពេទ្យភ្លាមពួកគេទាំងពីរអ្នកក៏ប្រញាប់ប្រញាល់ឡើងជង្តើរយន្តទៅជាន់ដែល Sunoo ប្រាប់។ ដោយពេលដែលទៅដល់ទីនោះគឺមនុស្សគ្រប់គ្នាគឺកំពុងតែយំសោកស្តាយនៅមុខបន្ទប់សង្គ្រោះបន្ទាន់នោះ។ ដោយសារតែទិដ្ឋភាពបែបនេះក៏ធ្វើអោយ A-yeong រាងភ័យតិចៗ មុខរបស់នាងគឺស្លេកអស់ហើយ។ នាងក៏សួរទៅពួកគេដោយត្រហេបត្រហប

<< Jungwon គេយ៉ាងមិច-ហើយ? >> A-yeong សួរទៅអ្នកកម្លោះ Jungwon ដោយនិយាយមិនសឹងច្បាស់ផង

<< គេ-គេនៅខាងក្នុងនោះក្រុមគ្រូពេទ្យកំពុងតែរៀបចំយកគេទៅបន្ទប់ដាក់សាកសព >> Jungwon និយាយដោយយំចេញមកគេក៏អោនក្បាលរបស់គេចុះក្រោម

វាមិនពិតទេមេនទេ? វាលឿនពេកហើយ

<< Heesung វាពិតមេនទេ? >> A-yeong សួរទៅ heesung ដោយទឹកមុខភ័យព្រួយ

អ្នកកម្លោះ heesung មិនតបអីក៏ងក់ក្បាលបញ្ចាក់ថាពិតប្រាកដហើយគ្រប់យ៉ាងគឺជាការពិតមិនបានបោកប្រាស់នោះទេ

<< អ្នកទាំងអស់គ្នាកុហកខ្ញុំអ្នកទាំងអស់គ្នាកំពុងតែចង់ធ្វើបាបខ្ញុំតែប៉ុណ្ណោះ >> A-yeong និយាយដោយក្រវីក្បាលនាងមិនយល់ស្របនឹងសម្តៅរបស់ពួកគេនោះទេពួកគេកំពុងតែកុហកនាងតែប៉ុណ្ណោះ

ដោយមិនអស់ចិត្ត A-yeong ក៏សម្រេចចិត្តដើរចូលទៅបន្ទប់នោះដោយស្រក់ទឹកភ្នែកមិនឈប់សោះ។ នេះវាលឿនពេកហើយមេនទេ?

A-yeong ដើរទៅលើគ្រែដែលក្រុមគ្រូពេទ្យបានគ្របក្រណាត់សរបិទជិតអស់។ នាងក៏យំចេញមកខ្លាំងៗតែម្តងវាបញ្ចាក់ច្បាស់ណាស់ថាគេបានស្លាប់បាត់ហើយ។ លែងមានអ្នកទៅយកនាងចេញពីសាលាទៀតហើយលែងមានអ្នកនាំនាងទៅដើរលេងទៀតហើយ

A-yeong ឈរនៅជិតគ្រែមួយនោះដោយនិយាយពាក្យជាច្រើនទៅអ្នកដែលលែងដឹងខ្លួននោះ

ᴊᴜsᴛ Mᴀʀʀɪᴇᴅ♡Kʜᴍᴇʀ Nᴏᴠᴇʟ | Sᴇʀɪᴇs1  Hikayelerin yaşadığı yer. Şimdi keşfedin