ភាគទី១: ឯងស្រឡាញ់បងមែនអត់?

359 44 0
                                    

«អ៊ឺស! ហត់ណាស់» ថេយ៉ុងមកដល់ផ្ទះភ្លាមក៏ហក់ទៅដេកលើសាឡុងដកដង្ហើមយ៉ាងធំដោយក្ដីធុញថប់ ហត់នឹងធ្វើការមធ្យមងំមេជេរឥតសម្រាកមាត់ទៀត តឹងទ្រូងណាស់លោកអើយ!
«ល្វើយខ្លាំងហ្អ៎?»
«សួរហ្នឹងមានបើកភ្នែកទេ?» រាងតូចងាកមកសម្លក់ជុងគុគត្មែ នេះទាល់តែគេដាច់ខ្យល់ទើបដឹងថាហត់ឬ?

មែនហើយ គេអស់កម្លាំង ហើយក៏ខឹងដែរ ជាយូរហើយដែលគេលួចប្រច័ណ្ឌជុងគុគ គេមិនពេញចិត្តដែលមនុស្សខ្លួនខំCrushទៅស្និទ្ធស្នាលនឹងស្រីផ្សេង អេ៎ស!​ កុំថាឡើយស្រី សូម្បីតែប្រុសក៏មិនលើកលែងដែរ។ គ្រាន់នៅលក់កាហ្វេកក្នុងហាងក៏ធ្វើឲ្យនាយខឹងគុំសឹងបែបទ្រូងស្លាប់ម្នាក់ឯងទៅហើយ វាចៃដន្យអីប្រុសសង្ហារមុខស្រស់នេះក៏រួសរាយទៀត ឃើញស្រីស្អាតក្រហឹមសើចដាក់គួរឲ្យក្នាញ់ គេមិនដែលដឹង មិនដែលចាប់អារម្មណ៍ថាអ្នកខាងនេះគួចចិត្តស្រឡាញ់គេទេហ្អី?

«សុំទោសមីអូន» ជុងគុគពេបមាត់តបដូចចង់បញ្ឆេះអ្នកម្ខាងទៀត ឃើញមុខក្រហមបែបគ្រាប់ឈាមហើយ បាញ់សម្ដីឲ្យផ្ទុះខួរស្លាប់តែម្ដងទៅ!
«កុំមកដុត យើងមិនមែនខ្ទើយ!»
«មានខ្លួនហ្អ៎ និយាយមាត់ឯងទេវើយ»
«អាគុគ! ចេញពីមុខយើងភ្លាម!»
«អូនថេយ៍ចា៎ អូនថេយ៍ ខឹងបងហើយហ្អ៎?»

ផាច់!!
ស្រោមជើងរូបខ្លាឃ្មុំក្លិនឈ្ងុយជាប់ចិត្តហោះជាប់ក្បាលរាងក្រាស់ ថែមនឹងបាតដៃម្ចាស់គេទះផាច់ចំកណ្ដាលមុខ ជាតិអើយសែនជាតិ អ្នកណាឲ្យមករករឿងមេភ្លើងធ្វើអី បានស៊ីស្រោមជើងឥតអំពើ។

«អូយឈឺ! អានេះ...» ជុងគុគយកដៃខ្ទប់ច្រមុះខ្លួន ព្រោះមួយដៃមិញនេះល្មមស្ពឹកជើងធ្មេញដែរ ដូចដឹងស្រាប់ហើយ អាល្អិតថេយ៍ដៃធ្ងន់ណាស់ ស្រួលមិនស្រួលអាចបាក់ខ្ទង់ច្រមុះដេកពេទ្យកែសម្ផស្សរាប់ខែ។
«អាណាឲ្យហៅយើងខ្ទើយធ្វើអី?!»
«ចុះបើមែន ទោះឯងមិនមែនខ្ទើយ តែឯងក៏ជាប្រពន្ធយើងស្រាប់ហើយ ប្រពន្ធសម្លាញ់» នាយរំកិលមុខចូលមកជិតរាងតូច យកដៃច្បិចថ្ពាល់ទន់រលោងហើយញាក់ចិញ្ចើមដាក់បែបឌឺដង តែក៏ត្រូវស៊ីមួយដៃទៀតចំទ្រូងឆ្វេងឮសូរតែឌឹប!
«ហឹស! ប្រពន្ធក្បាលអ្ហែង! ទោះលើលោកនេះប្រុសៗងាប់អស់ក៏យើងមិនយកអាចង្រៃឯងដែរ ចាំទុកក្នុងខួរផង» ថេយ៉ុងស្ដាប់ពាក្យញ៉េះញ៉ោះរបស់មិត្តមាត់ដាចហើយ កម្ដៅលើមុខក៏ភាយចេញមក ជាហេតុដុតថ្ពាល់ទាំងសងខាងឡើងក្រហមច្រាល
«អូហូ៎ អៀនមែនហ្នឹង?»
«ចេញពីយើង!» នាយកន្រ្តាក់ខ្លួនរត់ចេញពីខ្សែភ្នែករបស់អ្នកជាមិត្ត បើនៅទៀតច្បាស់ជាគាំងបេះដូងស្លាប់ក្លាយជាសាសពឈរឆ្កឹងមិនខាន វាកើតស្អីបានជាសុខៗហៅគេប្រពន្ធពេញមាត់ហ្នឹង?​ មានដឹងទេថាពាក្យនេះធ្វើឲ្យគេរំភើបចិត្តវីសតែហោះបុកដំបូលផ្ទះទៅហើយ។

Hell KissWhere stories live. Discover now