ភាគទី១២: សិស្សប្អូនcome back

206 17 0
                                    

«បងគិតថាខ្ញុំចង់ហ្អេស? គឺពួកគេជាអ្នកយកទៅបង្ហោះផ្ដេសផ្ដាស»
«បើមិនចង់ ក៏ទៅបកស្រាយវិញទៅថាមិនមែនជាការពិត តទៅនឹងគ្មានអ្នកមកយល់ច្រឡំ!» គេច្រឡោតដាក់នាងដោយសម្លេងកាច គ្មានរឿងអីដែលមកត្រូវអង្វរកទៀតទេ ព្រោះបើកាន់តែត្រជាក់ នាងកាន់តែបានចិត្ត។
«នេះបងស្រែកដាក់យូសុីធ្វើអី យូសុីមិនបានខុសហេតុអីមកនិយាយខ្លាំងៗ អា៎យយយ» នាងយកដៃក្ដោបឱបទ្រូងធ្វើមុខកំសត់លាយទឹកភ្នែកមារយា មុននឹងទន់ខ្លួនទោរទៅរករាងកាយក្រាស់ តែត្រូវគេគេចចេញធ្វើឲ្យម្ចាស់ខ្លួនឈួលឆាបចិត្តភ្លាម។
«បើយូសុីមិនបកស្រាយ បងនឹងធ្វើឲ្យយូសុីដឹងថា ម្នាក់ប្រុសដែលឈរនៅមុខយូសុីនេះ មិនមែនជុងគុគដែលយូសុីធ្លាប់បោកបានទៀតទេ ចាំទុក!» ចុងប្រយោគ ជុងគុគសង្កត់សម្លេងហើយសម្លក់មុខនាង ធ្វើឲ្យស្រីតូចទៅជាគាំង ផុតពីនោះទើបនាយដើរចេញទៅ។
ត្រូវជុងគុគសម្លុតឆ្អែតចិត្តហើយ នាងនៅមិនព្រមចាញ់ តែអ្វីដែលត្រូវធ្វើតពីនេះគឺឆ្ការបន្លាចេញពីផ្លូវឲ្យអស់សិន ហើយបន្លានោះមិនបាច់និយាយដល់ឈ្មោះក៏ដឹងថាជាអ្នកណាដែរ។ កាលប៉ុន្មានខែមុន នាងនេះហើយដែលបញ្ជាកូនចៅឲ្យបើកឡានកៀរថេយ៉ុង ចេតនាគឺចង់ឲ្យគេរបួសដេកពេទ្យហើយគ្មានកម្លាំងហាមឃាត់ជុងគុគកុំឲ្យមកជួបនាងបានទៀត តែវាក៏ផ្ទុយស្រឡះ ជុងគុគបារម្ភហើយយកចិត្តទុកដាក់ជាមួយគេលើសដើម ជាហេតុធ្វើឲ្យនាងត្រឹមមកក្ដៅក្រហាយម្នាក់ឯងចង់កើតឆ្កួត។
យូសុីនយកដៃជូតទឹកភ្នែកចេញ រួចបើកកាបូបយកទូរស័ព្ទរកលេខកូនចៅដើម្បីខលបញ្ជាគេតាមចិត្តដែលខឹង នាងមិនខ្វល់ទេ ដរាបណាមានថេយ៉ុង នាងគ្មានថ្ងៃបានដកដង្ហើមស្រួលដាច់ខាត។
«ពួកឯងចេញឡាន! លើកនេះមិនបាច់ទុកជីវិតឲ្យវាទេ បុកសម្លាប់ទៅ!»
(អ្នកនាងប្រាប់ទីតាំងផង ពួកខ្ញុំនឹងទៅសំលេសវាភ្លាម) បុរសជំនិតដែលនាងប្រើរាល់ដងតបវិញយ៉ាងរហ័សខណៈឮថានាងមានការងារថ្មីឲ្យធ្វើ រឿងធម៌ក្ដៅប្រដៅវាយដំនេះ គេចាត់ការគ្មានបន្សល់ដានទើបនាងទុកចិត្តមករហូត។
«តាមផ្លូវទៅហាងកាហ្វេ វាចេញទៅមិញនេះឯង»
(បាទអ្នកនាង) ថាហើយ គេក៏ដើរទៅយកសោរឡានស្របពេលខ្សែទូរស័ព្ទត្រូវបានកាត់ផ្ដាច់ទៅ ទើបនាយបើកឡានសេរីមធ្យមអត់ស្លាកលេខមួយចេញផុតពីផ្ទះរបស់ខ្លួនសម្ដៅទីតាំងដែលចៅហ្វាយប្រាប់។
«លើកនេះកុំថាឡើយអាចង្រៃឯង ទោះទេវតាពីឋានណាក៏មកឃាត់យើងមិនបានដែរ ព្រោះយើងគឺយូសុី!» នាងតូចក្ដាប់ដៃយ៉ាងណែន សម្លឹងមើលរូបថតថេយ៉ុងលើអេក្រង់ទូរស័ព្ទដែលនាងធ្លាប់ផ្ញើរទៅឲ្យកូនចៅកាលពីលើកមុន បន្ទាប់ពីនោះក៏រាវរកវែនតាខ្មៅពីក្នុងកាបូបស្ពាយមកពាក់បិទបាំងស្នាមប្រតាកគ្រឿងសម្អាងហើយដើរចេញពីហាងក្រោមខ្សែភ្នែកងឿងឆ្ងល់របស់មនុស្សជាច្រើន។

ថេយ៉ុងដើរតាមផ្លូវ ងាកឆ្វេងស្ដាំក៏ពើបនឹងរបងផ្ទះខ្លួនឯង គិតចុះឡើងក៏សម្រេចមិនដើរចូលទៅក្នុងទេ ព្រោះគេខំគេចពីជុងគុគ បើមកទៅផ្ទះក៏ដូចទៅអង្គុយចាំឈ្លោះជាមួយគេដដែល ទើបនាយដើរហួសទៅរឿយៗ ខណៈនោះមានក្មេងស្រីសិស្សវិទ្យាល័យគ្មានប៉ុន្មាននាក់ដើរមករកនាយ។
«បងជាមិត្តភក្ដិបងគុគ ឈ្មោះថេយ៉ុងត្រូវទេ?» ស្រីស្រស់មាឌល្អិតមុខមាត់ស្អាតបាតជាងគេផ្ដើមសួរ ស្របពេលអ្នកកម្លោះកំពុងព្រៀងជើងប្រុងរត់ ព្រោះគិតថាជាពួកជើងកាងចង់បង្ករឿង។
«ម...មិនមែនទេ នាងច្រឡំមនុស្សហើយ»
«ច្រឡំយ៉ាងម៉េច គឺបងហ្នឹងហើយ ខ្ញុំចាំបាន» នាងឈរជ្រែងជើង ឱបដៃទ្រដើមទ្រូង សម្លឹងអ្នកម្ខាងទៀតដេញពីក្រោមឡើងដល់មុខស្រស់សង្ហា ទើបធ្វើឲ្យម្ចាស់ខ្លួនកាន់តែភ័យទៅៗ ព្រោះតាមស្មានច្បាស់ជាស្រីរបស់ជុងគុគចង់មករករឿងគេទៀតហើយ។
«ខ្ញុំអត់ពាក់ព័ន្ធអីទេ មានរឿងអីទៅដោះស្រាយជាមួយគេទៅ» គេនិយាយឲ្យបានផុតៗមាត់ រួចបែរខ្លួនចង់បែកផ្លូវពីពួកនាង តែក៏ត្រូវយ៉ុងសុីនទាញដៃគេទៅសួរជាថ្មី៖
«មានដឹងថាបងគុគនៅឯណាទេ? ខ្ញុំចង់ជួប»
«ហាងកាហ្វេពូហ្វីហ្នឹងហើយ មានទៅណាឆ្ងាយ ហើយបើអស់ការអីហើយក៏ឆាប់លែងខ្ញុំទៅ» ចុងប្រយោគ នាយបេះដៃចេញពីនាង តែស្របពេលនោះក៏ត្រូវភ្នែកស ញោចខ្លួនមកខាងក្រោយយ៉ាងលឿនព្រោះឡានមួយគ្រឿងកំពុងបើកសម្ដៅចំកន្លែងឈរ។
«អេស៎ ប្រយ័ត្ន!»

ព្រូស!
«អូយ~ នេះវាបើកអត់មើលទេហ្អេស? អាឆ្កួត!» សំណាងល្អបានយ៉ុងសុីនជួយទាញកញ្ឆក់គេមកចិញ្ចើមផ្លូវ ធ្វើឲ្យនាយត្រូវដួលអុកគូថ ស្រែកជេរតៃកុងបានមួយម៉ាត់ដែរ។
«មានកើតអីឬអត់?» នាងប្រញាប់ជួយលើកគេមកវិញ ជួយបោសដីចេញពីខោអាវឲ្យទើបរហ័សសួរ ព្រោះកម្លាំងនាងទាញក្រវាត់គេមិញនេះក៏មិនស្រាលប៉ុន្មាន។
«លែងអីហើយ អរគុណនាងណាស់» គេខាំធ្មេញគ្រឺតសែនគ្រឺត ផ្លូវមួយវាលបែរជាបើកមកចង់មនុស្សទៅកើត កុំតែបើកទៅហួសទេ មិនចឹងគេរកដុំថ្មគប់ឲ្យបែកកញ្ចក់មិនខាន!
«ខ្ញុំជួនបងទៅផ្ទះវិញ ទៅតាមផ្លូវណា?» យ៉ុងសុីនគ្រាហ៍គេដើរអមតាមផ្លូវក្រោយពេលម្ចាស់ខ្លួនអនុញ្ញាតឲ្យជូនទៅ នាងមានបំណងជួយមែន តែក៏មិនមែនជំនួយឥតសំណងដែរ កាលដែលបាននាំថេយ៉ុងទៅផ្ទះនេះហើយទើបជាឱកាសឲ្យនាងបានទៅជួយជុងគុគម្ដងទៀត។
ដល់របងផ្ទះ ថេយ៉ុងយកសោរចាក់បើកចូលនិងអញ្ជើញក្រុមនារីឲ្យអង្គុយលេងសិន បន្ទាប់ក៏ដើរប៉ាំងខ្ញើចទៅរកភេសជ្ជៈឲ្យពួកនាងដែរជាភ្ញៀវ។

«ញ៉ាំទឹកក្រូចសិនទៅ ផ្ទះបងនៅគ្នាតែពីរនាក់គ្មានបានទិញអីមកលើសហ្នឹងទេ» គេលើកកែងទឹកក្រូចឲ្យយ៉ុងសុីននិងអ្នកផ្សេងទៀតដោយសុជីវធម៌ ទើបដើរវាងមកអង្គុយលើសាឡុងទល់មុខនោះ។
«បងគុគមិនទាន់ចេញពីធ្វើការទេហ្អ៎?»
«នៅទេ ធម្មតាចេញម៉ោង6ល្ងាច ថ្ងៃនេះបងឈឺក្បាលទើបចេញមកមុន» គេឆ្លើយតាមត្រង់ ព្រោះគិតទុកមុនហើយថានាងចង់មករកជុងគុគ តែថាគេបានត្រៀមរួចហើយ ស្រីរបស់អាម្សៀលនោះមករកដល់ផ្ទះច្បាស់ជាមានរឿង ដូច្នេះពេលជុងគុគមកដល់ពេលណា គេនឹងជម្លាសខ្លួនទៅណាសិនទើបមិនរងគ្រោះព្រោះគេឈ្លោះគ្នា។
«ភ្លេចណែនាំទៅ ខ្ញុំឈ្មោះយ៉ុងសុីន ជាសិស្សប្អូនរបស់បងគុគ កាលឆ្នាំទៅធ្លាប់សុំឲ្យគាត់ជួយបង្រៀនម៉ោងក្រៅ...» នាងរៀបឫកពាយ៉ាងរាបសានិយាយប្រាប់ថេយ៉ុង ដោយមានគ្នីគ្នាប៉ុន្មាននាក់ទៀតសើចស្ញេញអមផងដែរ មកដល់ចុងឃ្លាទើបអ្នកកម្លោះលូកមាត់កាត់។
«សិស្សប្អូនទេហ្អ៎ ខំស្មានថាសង្សារហើយតើ»
«អួយ~ មិនមែនទេ ខ្ញុំរាប់អានបងគុគបែបធម្មតាៗ» នាងក្រវីដៃធ្វើអឹមអៀន ខណៈដែលថេយ៉ុងកំពុងកើនកម្រិតជ្រេញពេញខួរក្បាល។
«អឹម...សម្រេចតាមនឹង» គេញញឹមតប ទោះដឹងទៅហើយថានាងនិយាយខុសពីចិត្ត បើថាមកតាមរកប្រុសក៏មិននិយាយទៅ ចាំបាច់សម្ដែងអីដល់ថ្នាក់នេះ?
ស្រីស្រស់បែរខ្លួនមើលទីធ្លាផ្ទះ ទើបងាកមកញញឹមញញែមដាក់ថេយ៉ុងសុំដើរមើល។
«បានជាមកហើយ នៅញ៉ាំបាយមួយពេលទៅ» នាយឈរផ្អែកខ្លួននឹងជញ្ជាំងកញ្ចក់ ឃើញនាងរួសរាយពេក ទើបនឹកហៅនាងមកជួយលែងល្ខោនឲ្យមើលនៅយប់នេះ ច្បាស់ជាសប្បាយមិនខានទេ មានតួស្រីជាបេស្យាខំរត់កាត់ព្រៃមកជួបតួប្រុស ហើយក៏ត្រូវតួប្រុសនិយាយថាមិនស្គាល់។

Hell KissWhere stories live. Discover now