ត្របកភ្នែកតូចស្តើងចាប់ផ្តើមបើកឡើងតិចៗដោយសារមានការរំខានពីអ្នកដែលមានសព្វនាមជាសង្សារ ធ្វើអោយរាងតូចខឹងង៉ក់ងរទាំងព្រឹកតែម្តង ចេះមករំខានទៅកើត មនុស្សកំពុងតែគេងមិនទាន់អស់ងងុយផង ។សឺត..! សឺត...! « ភ្ញាក់ឡើងកូនស្វា » រាងក្រាស់អោនទៅថើបថ្ពាល់ទាំងសងខាងរបស់រាងតូចសឺតៗទាំងខ្លួនមានត្រឹមកន្សែងបិទបាំងល្វែងក្រោម បង្ហាញអោយឃើញសាច់ដុំកង់ៗចំពោះមុខរាងតូច មើលហើយក្តៅមុខភាយៗ-,-
« សុំគេង10នាទីទៀតងងុយណាស់ » រាងតូចគេងផ្អៀងខ្លួនមិនអោយជីមីនថើបបាន ថែមទាំងលើភួយគ្របដណ្តប់ជិត
« មិនទៅជាមួយបងទេហ្អ៎? » ជីមីនចាប់ទាញភួយពីរាងតូចចេញទាញដៃរាងតូចអោយក្រោកអង្គុយប្រឈមមុខនិងខ្លួន
« បងទៅណា? ក្រែងថ្ងៃនេះសម្រាកមិនចឹង» ថេយ៉ុងនិយាយទាំងបិទភ្នែកនឹកស្មានតែជីមីននាំខ្លួនទៅក្រុមហ៊ុនទៀត ព្រោះតែរាល់ដងនាយតែងតែនាំថេយ៉ុងទៅតាមជានិច្ច
« បងត្រូវទៅព្រលានយន្តហោះទទួលមិត្តបងគេមកពីអុីតាលី »
« មិត្តមួយណា? ស្រីឬប្រុស? ហើយគេមកធ្វើស្អីបងចាំបាច់ទៅទទួលធ្វើស្អី គ្រួសារគេមិនមានបងប្អូនទេហេស? » រាងតូចសួរទាំងមុខក្រញ៉ូវមើលក៏ដឹងថាគេកំពុងប្រច័ណ្ឌ ប្រច័ណ្ឌមិនលើកលែងសូម្បីតែមិត្តភិក្ត« ហៃយ៉ាបើចង់ដឹងទៅជាមួយបងទៅ » រាងក្រាស់ឆ្លើយតបទាំងអស់សំណើចនិងរាងតូចគ្រាន់តែទៅទទួលមិត្តភក្តិសោះក៏ប្រច័ណ្ឌដែល ក្មេងនេះខុសរបៀបហ្មង
« ក៏បានតែងូតទឹកអោយអូនបន្ទិចមក! »
« អ៎ាៗក៏បានៗ » ជីមីនលើកបីរាងតូចឡើងនាំគេទៅងូតទឹក ដូចឪពុកងូតទឹកអោយកូនយ៉ាងចឹង!ពួកគេប្រើពេលងូតទឹកស្ទើរតែមួយម៉ោងទៅហើយ ព្រោះនៅប្រលែងគ្នាលេងសុីម៉ោងមិនស្ទើរ។
បន្ទាប់ពីងូតទឹកស្លៀកពាក់រួចក៏ប់កឡានចេញពីផ្ទះវីឡាដែលពួកគេទាំងពីរស់នៅសព្វថ្ងៃ ។ ដោយសារតែចង់នៅតែពីរនាក់ទើបសម្រេចចិត្តទិញផ្ទះវីឡាមួយរស់នៅតែពីនាក់ម៉ាក់ប៉ាសងខាងក៏មិនបានប្រកែក។
YOU ARE READING
មនុស្សទីបី⛓🖤(ចប់)
Short Story"រវាងយើងបីអ្នក ត្រូវតែមានម្នាក់ជាអ្នកដើរចេញ" ជីមីន/ថេយ៉ុង/ជុងហ្គុក -រឿងខ្លី