<< អ្នកប្រុសជើងហោះហើរត្រៀមរួចរាល់ហើយ ទាន >> មនុស្សជំនិតរបស់លោកចនដែលត្រូវជាប៉ារបស់ជុងហ្គុកបានបញ្ជូនមកគេមកដើម្បនាំជុងហ្គុកទៅវិញព្រោះតែក្រុមហ៊ុនគ្មានអ្នកណាគ្រប់គ្រង។<< យើងដឹងហើយ >> ជុងហ្គុកតបជាមួយមនុស្សជំនិតរួច ក៏ដើរមកក្បែរថេយ៉ុង។
<< ថេយ៍ទៅអុីតាលីជាមួយគ្នាណា ផ្ដើមជីវិតថ្មីជាមួយគ្នានៅទីនោះ បងសន្យាថានឹងឧស្សាហ៍នាំអូនមកលេងទីនេះ! >>
ថេយ៉ុងសម្លឹងមុខជុងហ្គុកឆ្លាស់និងរូបថតសង្សារបស់ខ្លួនមុននិងងក់ក្បាលយល់ព្រម។
<< អូននិងឧស្សាហ៍មកលេងបងលាហើយជីមីន មនុស្សល្អរបស់អូន >> ថេយ៉ុងបែរខ្នងដើរចេញទៅ។ គេសម្រេចចិត្តចាកចេញមិនមែនគេដាច់ចិត្តពីជីមីនទេ គ្រាន់តែបើគេនៅទីនេះទៀតក៏គ្មានន័យព្រោះគ្រប់គ្នាសុទ្ធតែស្អប់គេ។
<< យើងសន្យានិងមើលថែគេអោយ បានល្អឯងមិនបាច់បារម្ភទេ!! >>
<< អូនគួរតែញាំអីសិនទៅ ពីរថ្ងៃហើយណាដែលអូនមិនបានញាំអី>> ថេយ៉ុងសម្លឹងមើលទៅក្រៅ ដោយមិននិយាយអ្វីមួយម៉ាត់។ គេមិនបានចាប់អារម្មណ៍នឹងសម្តីជុងហ្គុក ព្រោះតែអារម្មណ៍កំពុងតែដិតជាប់ជាមួយទឹកដីកំណើត។
លាហើយទឹកដីកូរ៉េ...
លាហើយមនុស្សជាទីស្រលាញ់...<<ថេយ៍>>
<<អូនមិនឃ្លានទេ>> ថេយ៉ុងងាកមកនិយាយ ជាមួយរាងក្រាស់មុននិងលើកដៃជូតទឹកភ្នែកខ្លួន ចេញមុននេះសង្ងំមិននិយាយអីគឺកំពុងសង្ងំយំ។
<< មិនឃ្លានក៏ត្រូវតែញុំា>><<អូនងងុយគេង >> ថេយ៉ុងរកលេសគេចវេសមិនព្រមញុំាបាយ។
<< បាទគេងទៅ >> ជុងហ្គុកទាញរាងតូចមកគេងកើយស្មា។
<<បងដឹងថាអូនកំពុងគិតអ្វី កុំបន្ទោសខ្លួនឯងអី រឿងដែលកន្លងហួសហើយអោយវាហួសចុះ ជីមីនគេស្លាប់បាត់ហើយទោះយ៉ាងណាក៏មិន អាចត្រឡប់មកដូចដើម បងដឹងថាបងមិនគួរមក
ជ្រៀតជ្រែកស្នេហាអូនទេតែបងមិនអាចហាមចិត្តខ្លួនឯងបានឡើយ អាចថាបងអាត្មានិយមក៏បានតែបង សុខចិត្តអាត្មានិយមអោយតែបានក្បែរអូន អតីតកាលយើងទាំងពីអាចនិងមិនល្អ តែ បច្ចុប្បន្ន និងអនាគតបងសន្យាថានិងខំសាងវាអោយបានល្អ >> ជុងហ្គុកអង្អែលខ្នងរាងតូច គេក៏មានអារម្មណ៍ថាខុសខ្លាំងណាស់ដែរ តែគេនៅតែចាប់ដៃថេយ៉ុងដើរទៅជាមួយគ្នា ព្រោះគេបានសន្យាជាមួយជីមីនថា គេនឹងមើលថែថេយ៉ុងអោយបានល្អជាទីបំផុត។
YOU ARE READING
មនុស្សទីបី⛓🖤(ចប់)
Short Story"រវាងយើងបីអ្នក ត្រូវតែមានម្នាក់ជាអ្នកដើរចេញ" ជីមីន/ថេយ៉ុង/ជុងហ្គុក -រឿងខ្លី