ភាគ០១:មិត្តភិក្ត

1.8K 74 0
                                    


ត្របកភ្នែកតូចស្តើងចាប់ផ្តើមបើកឡើងតិចៗដោយសារមានការរំខានពីអ្នកដែលមានសព្វនាមជាសង្សារ ធ្វើអោយរាងតូចខឹងង៉ក់ងរទាំងព្រឹកតែម្តង ចេះមករំខានទៅកើត មនុស្សកំពុងតែគេងមិនទាន់អស់ងងុយផង ។

សឺត..! សឺត...! « ភ្ញាក់ឡើងកូនស្វា » រាងក្រាស់អោនទៅថើបថ្ពាល់ទាំងសងខាងរបស់រាងតូចសឺតៗទាំងខ្លួនមានត្រឹមកន្សែងបិទបាំងល្វែងក្រោម បង្ហាញអោយឃើញសាច់ដុំកង់ៗចំពោះមុខរាងតូច មើលហើយក្តៅមុខភាយៗ-,-

« សុំគេង10នាទីទៀតងងុយណាស់ » រាងតូចគេងផ្អៀងខ្លួនមិនអោយជីមីនថើបបាន ថែមទាំងលើភួយគ្របដណ្តប់ជិត

« មិនទៅជាមួយបងទេហ្អ៎? »  ជីមីនចាប់ទាញភួយពីរាងតូចចេញទាញដៃរាងតូចអោយក្រោកអង្គុយប្រឈមមុខនិងខ្លួន

« បងទៅណា? ក្រែងថ្ងៃនេះសម្រាកមិនចឹង»  ថេយ៉ុងនិយាយទាំងបិទភ្នែកនឹកស្មានតែជីមីននាំខ្លួនទៅក្រុមហ៊ុនទៀត ព្រោះតែរាល់ដងនាយតែងតែនាំថេយ៉ុងទៅតាមជានិច្ច

« បងត្រូវទៅព្រលានយន្តហោះទទួលមិត្តបងគេមកពីអុីតាលី »
« មិត្តមួយណា? ស្រីឬប្រុស? ហើយគេមកធ្វើស្អីបងចាំបាច់ទៅទទួលធ្វើស្អី គ្រួសារគេមិនមានបងប្អូនទេហេស? » រាងតូចសួរទាំងមុខក្រញ៉ូវមើលក៏ដឹងថាគេកំពុងប្រច័ណ្ឌ ប្រច័ណ្ឌមិនលើកលែងសូម្បីតែមិត្តភិក្ត

« ហៃយ៉ាបើចង់ដឹងទៅជាមួយបងទៅ » រាងក្រាស់ឆ្លើយតបទាំងអស់សំណើចនិងរាងតូចគ្រាន់តែទៅទទួលមិត្តភក្តិសោះក៏ប្រច័ណ្ឌដែល ក្មេងនេះខុសរបៀបហ្មង

« ក៏បានតែងូតទឹកអោយអូនបន្ទិចមក! »
« អ៎ាៗក៏បានៗ » ជីមីនលើកបីរាងតូចឡើងនាំគេទៅងូតទឹក ដូចឪពុកងូតទឹកអោយកូនយ៉ាងចឹង!

ពួកគេប្រើពេលងូតទឹកស្ទើរតែមួយម៉ោងទៅហើយ ព្រោះនៅប្រលែងគ្នាលេងសុីម៉ោងមិនស្ទើរ។

បន្ទាប់ពីងូតទឹកស្លៀកពាក់រួចក៏ប់កឡានចេញពីផ្ទះវីឡាដែលពួកគេទាំងពីរស់នៅសព្វថ្ងៃ ។ ដោយសារតែចង់នៅតែពីរនាក់ទើបសម្រេចចិត្តទិញផ្ទះវីឡាមួយរស់នៅតែពីនាក់ម៉ាក់ប៉ាសងខាងក៏មិនបានប្រកែក។

មនុស្សទីបី⛓🖤(ចប់)Where stories live. Discover now