បន្ទាប់ពីយប់នៅបន្ទប់ទឹកក្នុងClub នោះមក ពួកទាំងពីរ ក៏បានទាក់ទងគ្នា (បែបលួចលាក់) អាចថាត្រឹមតែរយះពេលមួយយប់សោះតែពួកគេក៏ស្រលាញ់គ្នាខ្លាំងប្រៀបដូចគូរស្នេហ៍ដែលខ្វះគ្នាមិនបាន។ចំណែកឯជីមីនវិញថេយ៉ុងមិនបានទាក់ទងទៅទេរយះពេល2ថ្ងៃមកនេះ។ហើយថ្ងៃនេះក៏ជាថ្ងៃដែលជីមីនត្រឡប់មកទីក្រុងវិញដែរ។
នៅលើសាឡង មានគូស្នេហ៍មួយគូរអង្គុយមើលទូរទស្សន៍ជាមួយគ្នាដោយ រាងតូចអង្គុយលើភ្លៅរាងក្រាស់ រយះពេលពីថ្ងៃនេះជុងហ្នកស្រឡាញ់ថេយ៉ុងខ្លាំង ណាស់ អាចថាងប់ងល់ក៏បាន ព្រោះតែរាងកាយដ៏សិចសុីនឹងសំឡេងថ្ងូរដ៏ពិរោះ សឹងតែបាត់មុខមួយនាទីមិនបានដែរ។
<< ថេយ៍ពួកយើងទៅអុីតាលីជាមួយគ្នាទៅ! >> ជុងហ្គុកនិយាយទាំងអោនទៅថើបស្នៀតថ្កាថេយ៉ុង។
<<ហឹមបងនិយាយអី?>> ថេយ៉ុងភ្ញាក់ផ្អើលនឹងសម្តីនាយ សួរបញ្ជាក់ម្តងទៀតខ្លាចគេស្តាប់ច្រឡំ។ អោយគេទៅយ៉ាងម៉េច ទុកជីមីនចោលឬ? ប៉ុន្តែគេធ្វើមិនបានទេព្រោះគេស្រឡាញ់ជីមីន តែក៏មិនចង់បាត់បង់ជុងហ្គុកដូចគ្នា។<< បងចង់អោយអូនទៅនៅទីនោះជាមួយគ្នា នៅទីនោះបងនិងមានពេលវេលាច្រើនអោយអូន បងសន្យានិងមើលថែអូនអោយបានល្អ >> រាងក្រាស់និយាយបញ្ចុះបញ្ចូល អោយរាងតូចទន់ចិត្ត។
<< អូនមិនអាចទុកជីមីនចោលទេអូនក៏ស្រឡាញ់គេ >>
<<បងយល់ហើយ ព្រោះបងមកក្រោយវា>> ជុងហ្គុកនិយាយទាំងទឹកមុខកំសត់អោយថេយ៉ុងឃើញហើយអត់អាណិតមិនបាន។
<< ជុងហ្គុកអូន...>>
រីង!! រីង!! រាងតូចរកនិយាយទូរស័ព្ទក៏បានរោទ៍ឡើង។<< មីន? >> រាងតូចបន្លឺឈ្មោះអ្នកដែល មាននាមជាសង្សារពេលដែលដឹងថាលេខនោះជាលេខរបស់អ្នកណា។
<< បងមកដល់ផ្ទះហើយពេលនេះអូននៅឯណា? >> សំឡេងម្ខាងទៀតសួរឡើងដោយក្តីបារម្ភ។
<< អូនកំពុងនៅផ្ទះមិត្តភក្តិបន្តិចទៀតអូននិងទៅវិញហើយ >> ថេយ៉ុងងាកមើលមុខជុងហ្គុកបន្ទិចមុននិងឆ្លើយតបទៅខ្សែរម្ខាងទៀត។ គ្រាន់តែលឺបែបនេះជុងហ្គុកក៏ប្រលែងដៃចេញពីចង្កេះរាងតូចមុននិង ដើរចេញ ទោះគេមកក្រោយ មានឈ្មោះថាជាមិត្តលួចស៊ីសង្សារគេក៏ដោយ ក៏មានអារម្មណ៍ចង់បើក ជំហរស្នេហាខ្លួនដែរ។
YOU ARE READING
មនុស្សទីបី⛓🖤(ចប់)
Short Story"រវាងយើងបីអ្នក ត្រូវតែមានម្នាក់ជាអ្នកដើរចេញ" ជីមីន/ថេយ៉ុង/ជុងហ្គុក -រឿងខ្លី