ភាគ០៥: ដោះលែងបងទៅបើអូនខ្វះគេមិនបាន

835 50 0
                                    


     ពន្លឺព្រះសុរិយាចាំងចូលមកបណ្តាលអោយឃើញមនុស្សពីរនាក់កំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួត បន្ទាប់ពីចប់សង្រ្គាមស្នេហ៍រួចមក។
<<ស៊ឺត ស៊ឺត ភ្ញាក់ឡើងកូនស្វា >>  ជីមីនថើបថ្ពាល់រាងតូច គេគេងសម្លឹងមើលទៅអ្នកដែលកំពុងគេងលក់សូម្បីតែពេលគេងក៏គួរអោយស្រលាញ់ដែរ។

<< ហ៊ឹម >> ថេយ៉ុងរើខ្លួនពីរង្វង់ដៃរាងក្រាស់ ពេលមានអារម្មណ៍ថាកំពុងមានអ្នកមករំខាន។

<< ក្រោកឬក៏អត់?? បើមិនក្រោកទេបង ចាត់ការទាំងព្រឹកឥលូវហើយ>> ជីមីននិយាយទាំងគ្រឺតក្នាញ់

<< ក្រោកក៏បានឆឹស>>  ថេយ៉ុងពេបមាត់ក្រោកអង្គុយ ទាំងភ្នែកបើកមិនរួច។

<< បងងូតទឹកអោយ >>

<< បាទ >>
      ថាហើយក៏បីបណ្តូលទាំងខ្លួនអាក្រាត

កាយទាំងពីរនាក់សម្តៅទៅបន្ទប់ទឹក។បន្ទាប់ពីងូតទឹករួចមកពួកគេទាំងពីរក៏ទៅញាំអាហារពេលព្រឹកនៅភោជនីយដ្ឋាន។ ហើយជីមីនក៏នាំថេយ៉ុងទៅដើរលេងនៅសមុទ្រនិងជាច្រើនកន្លែងទៀត។ ពួកគេទាំងពីរបានបំភ្លេចរឿងដែលល្អក់កករ នឹងបានបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នាជាច្រើន។ ថ្ងៃនេះអាចថាជាថ្ងៃដែលមានក្តីសុខខ្លាំងបំផុតសម្រាប់ពួកគេទាំងពីរ។គិតទៅមើល ពាក់កណ្តាលជីវិតទៅហើយអាចមានពេលវេលា អោយមនុស្សដែលយើងស្រឡាញ់បានប៉ុន្មានដង?

ព្រះអាទិត្យរៀបលិច ថេយ៉ុងឈរធ្វើម្ហូប ឯជីមីនវិញអង្គុយពិនិត្យឯកសារ ព្រោះថ្ងៃនេះគេចោលការងានាំសំណព្វចិត្តទៅដើរលេងទើបបញ្ជាអោយលេខាយកឯកសារមកអោយធ្វើនៅផ្ទះ។

<< ឃ្លានណាស់កូនស្វា ធ្វើរួចឬនៅ>>  ជីមីនដើរមកអោបចង្កេះរាងតូចពីក្រោយ។
<<ជិតរួចហើយ បងជួយលើកទៅដាក់នៅ លើតុអោយអូនបន្តិចមក>>
<< បាទប្រពន្ធសម្លាញ់>>
តុបាយ...
<< ញាំបាយរួចអូនសុំទៅខុនដូរជុងហ្គុកមួយភ្លែត >>
<< ទៅធ្វើអី??>> ចិញ្ចើមក្រាស់ជ្រួញចូលគ្នាជីមីនបញ្ជេញទឹកមុខមិនពេញចិត្តពេលដែលលឺសម្តីថេយ៉ុង។ យប់មិញនិយាយប្រាប់គេហើយថានិងឈប់ទាក់ទងគ្នាទៀតចុះនេះទៅធ្វើអ្វីទៀត?

មនុស្សទីបី⛓🖤(ចប់)Where stories live. Discover now