Part3

109 12 5
                                    

꧁ជំនួបដំបូង꧂

ថ្ងៃនេះជាថ្ងៃចូលរៀនទី5ហើយ។Stacy ដើរទៅថ្នាក់ម្នាក់ឯងនៅ
ពេលដែលមិត្តរបស់នាងគឺបំបែកគ្នាទៅថ្នាក់រៀងខ្លួន។Stacyដើរធម្មតាសុខស្រាប់តែមានក្មេងស្រី2នាក់ដើរមកឈរពាំងផ្លូវ។
Stacy«មានការអីជាមួយខ្ញុំមែនទេ?»នាងសួរដោយទឹកមុខញញឹម
បន្តិចតាមទម្លាប់គួរសម។
Sumi:«នាងគួរតែដឹងផ្លូវរបស់នាង...កុំមករញ៉េរញ៉ៃនឹងរបស់ដែរ
ជារបស់យើងបើមិនចង់ឈឺខ្លួន!» Sumiនិយាយបើកភ្នែកធំហើយ
លើកដៃច្របាច់មាត់Stacyហើយគ្រវាសចេញតែមិនខ្លាំងដៃទេឯផ្លូវថ្នាក់ពួកគេមិនសូវមានអ្នកដើរកាត់ប៉ុន្មានទេ។
Stacy:«នាងច្បាស់ហើយហេសថាចង់មានរឿងជាមួយយើង?»stacyវិញក៏មិនណយដែរគិតហេសថានាងខ្លាច?សុំទោស
ខុសមនុស្សហើយ។
Judy:«នាងឌឺពួកយើងហេស?»Judyរៀងក្ដៅស្លឹកត្រចៀកហើយលើកដៃបម្រុងទះstacyតែមានដៃមួយចាប់ជាប់។
Niki:«នាងចង់ធ្វើឆ្កួតស្អីនឹង?!»nikiច្រៀងយ៉ាងខ្លាំងដាក់Judyរួមទាំងដៀងភ្នែកសម្លក់Sumiថែមទៀត។
Sumi:«ni...nikiវាមិនដូចអ្វីដែរលោកឃើញទេ»
Stacy:«អួ...អួយ...ហ៊ឹក...ឈឺណាស់»នាងតូចធ្វើជាញិកញក់ដាក់
បងប្រុសដើម្បីឌឺអ្នកម្ខាងទៀត។
Niki:«ថ្ងៃក្រោយកុំរញ៉េរញ៉ៃជាមួយនាងទៀត!បើមិនចង់អោយខ្ញុំស្អប់ពួកនាងជាងនេះ។»Nikiអោបស្មាប្អូនហើយដើរចេញបាត់ទៅដោយមិនភ្លេចដៀលភ្នែកសម្លក់។
Sumi:«niki ...មកពីនាងតែម្នាក់គត់ចាំមើលណាយើងនឹងសងសឹក!»
Judy:«នាងម្នាក់នេះពិសពុលណាស់យើងគង់តែសងសឹកទេ!»
Sumi:«តោះទៅថ្នាក់»
Niki:«យ៉ាងមិចហើយត្រូវប៉ុន្មានដៃហើយ?»
Stacy:«5ដៃហើយ»
Niki:«ទៅបោកសត្វក៏វាមិនជឿដែរ»
Stacy:«ហាសហា...ឯងគិតថាយើងធ្វើរូបចម្លាក់អោយគេទះហេស?»
Niki:«យើងមិនជឿនោះទេថាឯងនឹងធ្វើរូបចម្លាក់នោះព្រោះកាលនៅជប៉ុនឯងដូចក្មេងកាងចឹងដូចខ្លាដូចតោ»
Stacy:«មានបងស្អាតពិបាកពិតមែន»
Niki:«ឯងត្រូវជួបរឿងជាច្រើនទៀតផង...សុំទោសយើងជាមូលហេតុតែយើងនឹងព្យាយាមការពារឯង»
Stacy:«សុំអោយដូចមាត់ទៅ»
Sunny:«អេ...ពួកឯងមករៀនលឿនម្ល៉េះ?»ពួកគេកំពុងនិយាយគ្នាសុខៗស្រីតូចsunnyក៏ចូលមកដល់។
Niki:«ពួកយើងមិនបានដេកស្ពឹកដូចជាឯងទេ»
Sunny:«យើងមិនបានដេកស្ពឹកទេ!»
Niki:«មិនបាច់ប្រកែកទេយើងដឹងថាឯងដេកស្ពឹកហើយ»
Sunny:«យើងឈប់និយាយជាមួយឯងហើយ»sunnyក៏ដើរចូលទៅអង្គុយនៅតុមុខពួកគេ។
Niki:«stayyឯងកំពុងរកការងារធ្វើទៀតមែនទេ?ទៅធ្វើការនៅក្រុមហ៊ុនយើងtrainទៅ»
Stacy:«គេអោយចូលដែរមែន?»
Niki:«មិនអីទេមានយើងមួយទាំងមូលបើឯងទៅយកក្រដាសអោយគេទៅហើយចាំយើងប្រាក់គេអោយទទួលឯង...គិតមិចដែរ?»
Stacy:«ក៏ល្អយើងក៏ចង់បានការងារថែមហើយធ្វើការជិតឯងក៏ស្រួលមិនចាំបាច់នៅឆ្ងាយគ្នាពេក»
Niki:«យកក្រដាសនេះទៅហើយស្អែកទៅៗចាំយើងប្រាប់គេអោយ»
Stacy:«អរគុណឯងហើយណាឯងល្អបំផុត»នាងច្រម៉ក់ញញឹមហើយអោបបងប្រុសបន្តិចតែទង្វើរនេះធ្វើអោយអ្នកមើលពីតុម្ខាងទៀតមកខឹងសម្បារយ៉ាងខ្លាំង។បន្ទាប់ពីជជែកគ្នាលេងពីនេះពីនោះសិស្សទាំងអស់ក៏ចូលថ្នាក់ហើយគ្រូក៏ដើរចូលមកបង្រៀន។
អស់រយៈពេលច្រើនម៉ោងពួកគេក៏ដល់ម៉ោងចេញទៅផ្ទះ។
Stacy:«ឯងចង់ញ៊ាំអីទេ?»
Niki:«អត់ទេ...យើងចង់ស្គាល់ផ្ទះឯងច្រើនជាង»
Sunny:«បងYeonjunមកទទួលយើងហើយចាំនិយាយគ្នាក្នុងGroupណាBye Bye»
Niki&Stacy:«Bye Bye»បន្ទាប់ពីនេះពួកយើងក៏ដើរទៅផ្ទះរបស់
Stacy Nikiក៏ចេះតែដើរទៅដោយStacyក៏ចេះតែមើលគេរហូតមិនដឹងថាបងប្រុសនាងម្នាក់នេះកំពុងគិតអ្វីទេមើលទៅដូចគិតច្រើន
ដល់ហើយ។
Stacy:«កំពុងគិតអីស្មុកស្មាញណាស់មែនទេ?យើងជួយទេ?»
Niki:«យើងជិតដល់ពេលDebutជាតារាពេញលេញហើយឥឡូវនេះយើងចាប់ផ្ដើមថតបណ្ដើរៗហើយយើងចេះតែខ្លាចយើងធ្វើមិន
បានល្អនឹងណាហើយខ្លាចរឿងរៀនទៀត»
Stacy:«កុំគិតច្រើនខ្ញុំជឿថាឯងធ្វើបានបងខ្ញុំម្នាក់នេះពូកែសឹងស្លាប់ត្រូវទេ?បើរឿងរៀនកុំបារម្ភយើងនឹងប្រឹងរៀនជួយឯងណា»
នាងល្អិតក៏និយាយដោយលើកទឹកចិត្តបងប្រុស។
Niki:«អរគុណឯងហើយយើងមានទំនុកចិត្តបន្តិចហើយ»
Stacy:«អោះយើងមិនបាននៅក្នុងវិស័យនោះតែយើងដឹងច្រើន
ពីវាគួរសមឯងត្រូវទុកចិត្តលើខ្លួនឯងណាយើងជាកម្លាំងចិត្ត...អឺដល់ផ្ទះយើងហើយឯងចូលអត់?»និយាយគ្នាសុខៗពួកក៏មកដល់ផ្ទះ
ស្នាក់របស់Stacyនឹងមិត្តនាងតែស្មើនេះ2នាក់នោះប្រហែលនៅក្រៅហើយព្រោះជាថ្ងៃចុងសប្ដាហ៍។
Niki:«យើងគិតថាចាំថ្ងៃក្រោយយើងចង់ទៅមើលបារ៉ូសម»
Stacy:«អឹម...ចឹងចាំទៅដល់ឆាតប្រាប់ផងណា»
Niki:«អឺដឹងហើយយើងទៅហើយណា»បន្ទាប់ពីNikiចេញផុត
Stacyក៏រៀបចំខ្លួនប្រាណទៅធ្វើការមុន2នាក់នោះ។
[Saturday 9:00am]
កាយតូចរបស់ក្រមុំតូចតួរឯករបស់យើងកំពុងតែប្រញាប់ប្រញាល
ពាក់ស្បែកជើងចេញទៅសម្ភាសការងារថ្មីនៅម៉ោង9:30ព្រឹកនេះ។នាងតូចលើកដៃមើលនាឡិការបន្តិចរួចក៏ចេញទៅរកឡនTaxiជិះទៅក្រុមហ៊ុនដែរត្រូវដាក់ពាក្យពេលទៅដល់នាងក៏
ឈប់ឆ្ងក់សម្លឹងមើលទៅក្រុមហ៊ុនខ្នាតយក្សធំមហិមានៅចំពោះមុខ។
Stacy:«សង្ឃឹមថាខ្ញុំនឹងជាប់សម្ភាសលើកនេះផងទៅចុះណា»
ក្រមុំតូចសម្លឹងទៅចុងអគារដកដង្ហើមធំរួចញញឹមចេញមកបន្តិច
ក៏ប្រញាប់រត់តាមជំនាន់ទៅតែមិនប្រយ័ត្នក៏បុកនឹងមនុស្សម្នាក់
ដែររត់បញ្រ្ចាសទិសគ្នាធ្វើអោយគេបុកគ្នាមនុស្សម្នាក់នឹងក៏រហ័ស
ត្រកាយតូចជាប់នឹងដៃភ្នែកពួកគេក៏សម្លឹងមើលគ្នាតែប្រុសម្នាក់
នេះពាក់ម៉ាសនឹងមួយជិតមើលឃើញត្រឹមកែវភ្នែករបស់គេនឹង
ប្រជ្រុយជិតភ្នែករបស់គេរួមទាំងក្លិនក្រអូនជាប់ច្រមុះរបស់គេ
ធ្វើអោយនាងតូចច្រមុះបានម្នាក់នេះចាំជាប់តែម្ដងហើយក៏ប្រញាប់រើខ្លួនចេញពីដៃដល់កក់ក្ដៅនេះ។
Stacy:«អគុណហើយណាលោក»
???:«មកអីទេ...អ្នកនាងមិនអីទេហេស?»
Stacy:«ចាស...មិនអីទេ»
???:«នេះឯកសារជ្រុះមិញ»ប្រុសម្នាក់នោះហុចឯកសារអោយនាងព្រោះមិញនេះគេមិនត្រឹមចាប់តែខនលួននាងជាប់ទេដៃរហ័សរបស់គេក៏ចាប់ឯកសារបានគ្រប់ច្បាប់។
Stacy:«អគុណច្រើនហើយណា»
???:«មិនអីទេខ្ញុំត្រូវទៅហើយ...ជួយគ្នាលើកក្រោយ»
Stacy:«ចាលាហើយ...ជួយគ្នាលើកក្រោយ»បន្ទាប់មកពួកគេក៏
បំបែកគ្នាទៅឯកំលោះមុននេះក៏ឡើងឡានដែលចតចាំគេមុននឹង
ដោះមួកនឹងម៉ាសចេញ។ប្រុសមិញនេះគឺជាតួរឯកសម្បូរស្នេហ៍
Park sunghoonយើងតាស។គេបានអង្គុយស្ងៀមញញឹមដូច
មនុស្សទើបនឹងមានស្នេហាអញ្ចឹង។
Sunghoon:«ខ្ញុំនឹងជួបនាងទៀតទេណ៎...នាងមើលទៅcute
ណាស់ហិ..ហិ»អ្នកកម្លោះអង្គុយគិតញញឹមម្នាក់ឯងនិយាយអោយត្រង់សភាពគេពេលនេះមើលក៏ដឹងថាលង់ស្រឡាញ់
អ្នកដែលខ្លួនទើបដើរបុកមិញហើយទើបបានទៅជាបែបនេះ។
ចំណេកអ្នកដែរជិះឡានជាមួយគេបានត្រឹមតែឆ្ងល់នឹងទង្វើរគេ
ជាខ្លាំងតែក៏មិនទាន់មាត់សួរទុកអោយគេគិតតែឯងទៅ។ងាយមក
Stacyវិញនាងក៏ដើរចូលទៅសម្ភាសហើយលទ្ធផលគឺជាប់មែន
ស្អែកនាងក៏មកធ្វើការបានទៀត។
[At night 10pm]
Stacyអង្គុយរៀបចំកិច្ចការរៀននឹងរបស់របរសម្រាបត្រៀមចូលធ្វើ
ការនៅថ្ងៃស្អែកនេះក៏លឺសំឡេងសារផ្ញើរចូលមកទើបប្រញាប់
បើកមើលសិន។
Tiger bro🙄🐆 message you.
:យ៉ាងមិចហើយជាប់អត់?
គឺជាប់អគុណឯងហើយណាដែរជួយ:
:មិនបានជួយទទេនោះទេស្អែកនេះធ្វើកិច្ចការផ្ទះអោយយើងផង
ចា៎...នាងខ្ញុំដឹងហើយ:
:ល្អហើយដេកទៅស្អែកត្រូវមកធ្វើការផងកុំយកកិច្ចការផ្ទះអោយផង។
Good night Niki Riki🥲:
:Good evening bro sweet dream no sleep😍
បន្ទាប់ពីនិយាយគ្នាហើយពួកក៏ចូលគេងរៀងខ្លួនព្រឹកស្អែកត្រូវ
ងើបពីព្រឹកដូចគ្នាដែរ។ព្រឹកថ្ងៃថ្មីក៏ចូលមកដល់នាងតូចក៏ងើបពីព្រឹកជាងរាល់ដងយ៉ាងស្រស់ស្រាយរៀបចំខ្លួនយ៉ាងស្អាតរួចក៏ចេញទៅ
ធ្វើការទៅពេលមកដល់ការងារដំបូងដែរនាងទទួលបានជាអ្នកមើលថែរTraineeដែរត្រៀមនឹងDebutជាតារា។Stacyត្រូវ
គេអោយទៅយករបស់របរព្រោះអោយនាងសមមើលការងារសិន
បន្ទាប់ពីរៀបចំរបស់របររួចរាល់នាងក៏ដើរទៅយកក្រេមព្រោះនាងភ្លេចដាក់ចូលកាតាបដែរត្រូវយកទៅត្រៀមថតmv ក្រុមថ្មីនោះ។
តែដោយដើរមិនប្រយ័ត្នក៏បានបុកនឹងមនុស្សម្នាក់ដែរទើបមកពី
បន្ទប់ទឹកបណ្ដាលអោយនាងរៀបនឹងដួលទៅហើយតែគេទប់
ខ្លួននាងជាប់ធ្វើអោយនាងសម្លឹងមើលមុខប្រុសម្នាក់នោះតាមកែវ
ភ្នែកខ្មៅនិលនឹងតាមច្រមុះពូកែស្រង់ក្លិនរបស់នាងរួចទាំងប្រជ្រុយ
លើមុខផងធ្វើអោយនាងទាយដឹងភ្លាមថាប្រុសម្នាក់ជាប្រុសកាល
ពីព្រឹកមិញ!។ក៏ពិតដូចនាងគិតគឺជាSunghoonពិតមែនតែគេមិនបានពាក់ម៉ាសទេលើកនេះហើយទើបធ្វើអោយStacyរកនឹក
មុខរបស់គេសឹងតែមិនចាំតែគេវិញគឺចាំមុខនាងច្បាស់ណាស់។
———————————————————————————
To be continue...🥺❤️

My boyfriend is an idol Where stories live. Discover now