꧁ចង់ស្គាល់ចង់ស្និត꧂
«មិនអីទេមែនទេ?»
«អរគុណហើយមិនអីទេ...ខ្ញុំមានអារម្មណ៍ថាពួក
ដូចធ្លាប់ស្គាល់គ្នា»
«គឺពួកយើងទើបជួនគ្នាព្រឹកមិញទេអ្នកនាងឆាប់ភ្លេចម្លែះ?»
«ជាលោកដែលជួយខ្ញុំកាលពីព្រឹកមិញពិតទេ?»
«មែនហើយៗនេះអ្នកនាងមកធ្វើការហេស?»
«ចាស...ខ្ញុំទើបតែចូលថ្ងៃនេះទេ»ពួកគេក៏ដើរបណ្ដើរនិយាយគ្នាបណ្ដើរបានបន្តិចStacyក៏ត្រូវstaffចំណាស់ម្នាក់ក៏ហៅអោយអោយនាងទៅជួយមើលរបស់របរ។
[នៅកន្លែងថត]
មនុស្សម្នាកំពុងប្រញាប់ដៃជើងរៀបចំធ្វើការព្រោះដើម្បីប្រញាប់ចេញmv នឹងalbumមានចេញមុខជាផ្លូវការនៃក្រុមតារាប្រុសចំណូលថ្មី7ដួងនេះ។ងាកមកមើលរោងមួយដែរកំពុងតែញាប់ដៃញាប់ជើងរៀបចំខ្លួនអោយតារារៀបនឹងរះទាំង7ដួងនោះ។Stacyក៏
កំពុងញាប់ដៃជួយគេឯងផងដែរគឺនាងមជួយលើកអីវ៉ាន់នឹងរបស់រវរដែលstaffផ្សេងៗត្រូវការយកអោយពួកគេ។
«Stacyមកនេះមកជួយផាត់មុខអោយNi-ki
បន្តិចបងចង់ចូលបន្ទប់ទឹក»Jen(ជេន)ជា
staffមើលទៅអាយុខ្ទង់26ឆ្នាំបាននិយាយឡើងនាងមើលទៅដូចជាចូលចិត្តStacy
ណាស់ព្រោះឃើញតាំងStacyចូលធ្វើការភ្លាមនាងបង្រៀនការងារនៅក្នុងឡាន នាងក៏និយាយពីនេះពីនោះជាមួយគ្នាាជាច្រើន។
«ចា៎...បងJen»នាងតូចក៏ដើរទៅទោះនាងមិនសូវផាត់មុខ
មែនតែនាងក៏ជំនាញខាងនេះដែរ។
«ផាត់យកថ្នមៗណាយើងថតMVមិនមែនថតល្ខោនទេប្រាប់អោយហើយ!»មិនប៉ុន្មានផងប្រូនីគីយើងក៏និយាយញ៉ោះបាត់ទៅហើយ។
«យើងក៏ចង់ផាត់បែបនោះដែរតែយើងមិនចង់ត្រូវគេដេញចេញពីការងារទាំងថ្ងៃដំបូងទេ»
«ផាត់អោយតែស្អាតទៅធ្វើមិចអោយមុខយើងស្អាតដាច់MVទៅ»
«ចាំយើងផាត់អោយដាច់MVនឹងម៉ង!»
«នែ...មានកត់យើងកិច្ចការផ្ទះអោយយើងទេ?»
«ចា៎...ទុកនៅក្នុងកាតាបចាំពេលឯងត្រូវថតយកសៀវភៅមកយើងចម្លងអោយ»
«ចម្លងចម្លើយអោយត្រូវផងណា!»
«ឯងមើលងាយសមត្ថភាពយើង?»
«មិនបានទេយើងគ្រាន់តែប្រាប់»ពួកគេយើងនិយាយគ្នាញ៉ោះគ្នាពេញនឹងចំណែកStaffផ្សេងក៏មិនសូវចាប់អារម្មណ៍ដែរព្រោះគិតថានីគីនៅក្មេងអាយុប៉ុននេះគេតែងតែចូលចិត្តនិយាយជាមួយអ្នកអាយុស្របាៗគេដូចមិត្តទៅហើយគ្មានអ្នកណាដឹងទេថាគេជាបងប្អូន។ភ្លេចខ្លួនតែបន្តិចពួកគេក៏ផាត់មុខរៀបចំខ្លួនរួចរាល់។សមាជិកទាំងអស់ត្រូវថតម្នាក់ម្ដងសិនហើយSunghoonជាអ្នកចុង
ក្រោយគេព្រោះមិនទាន់មានអ្នករៀបចំខ្លួនអោយគេទេstaffគ្រប់គ្នាកំពុងរវល់ទើបSunghoonត្រូវអង្គុយចាំក្នុងតង់សិនឯងអ្នកផ្សេងទៀតគឺនៅខាងក្រៅសមាជិកខ្លះរៀបចំខ្លួនរួចហើយនៅតែថែមមុខតិចតួចប៉ុណ្ណឹងឯStacyនាងជាអ្នកកាន់ទឹកទុកសម្រាប់សមាជិកដែរចង់ញ៊ាំ។
«1...234...56....?បាត់ម្នាក់នៅឯណា?ឃើញសមាជិកតែ6នាក់ទេឯណាSunghoon?»
សម្លេងស្ត្រីអាយុល្បាក់35ឆ្នាំដែរទៅម៉ឺងមាត់ច្បាស់ការគឺអ្នកស្រីAndy(អេនឌី)គាត់ជាប្រធាននៅទីនេះ។
«Sunghoonនៅខាងក្នុងតង់គេដូចជាមិនទាន់មានអ្នករៀបចំសម្លៀកបំពាក់ទេបងអេនឌីព្រោះម្នាក់ៗមិនទាន់ទំនេរខ្ញុំគិតថាប្រហែលជាពេលថតឈុតJungwoonរួចខ្ញុំនឹងទៅរៀបចំ»សម្លេង
Staffម្នាក់អាយុប្រហែល23ឆ្នាំVita(វីតា)
និយាយឡើងទាំងភ៏យនឹងក្រសែរភ្នែកអេនឌីព្រោះនាងជាមនុស្សច្បាស់ការច្បាស់លាស់នឹងការងារណាស់។
«គិតថាចឹងហេស?ឯងគួរតែទៅព្រោះថាបើធ្វើបែបនេះវានឹងធ្វើអោយយើងខាតពេលណាVitaថ្ងៃក្រោយកុំប្រហេសបែបនឹងណា»
សម្លេងអេសនឌីគាត់កាចពេលបើកក្បាលប្រយោគដំបូងហើយក៏ថយតិចៗទៅជាការណែនាំវិញមុននឹងសម្លឹងមើលគ្រប់គ្នា។
«អេប្អូន...ប្អូនកាន់ផ្នែកទឹកឆាប់មកនេះមក»
Stacyក៏ដើរមកជិត។
«បងមានការអីមែនទេ?»
«ប្អូនឆាប់តាមបងទៅជួយរៀបចំខ្លួនអោយ
Sunghoonនៅខាងក្នុងបន្តិចមក»
«ចា៎...បង»ពួកគេបានចូលទៅតង់Sunghoon
កំពុងមើលទូរស័ព្ទហើយញ៊ាំនំលេង។
«Sunghoonព្រះអង្គទឹកកករបស់បងយ៉ាងមិចហើយមិនទាន់មានគេរៀបចំខ្លួនអោយទៀតហេស?»អេនឌីបានដើរទៅជិតនឹងចាប់លើកម៉ាស៊ីនកៀកសក់មកធ្វើសក់អោយ។
«ពុទ្ធោបង!!កុំហៅខ្ញុំចឹងអីខ្ញុំអៀនណាស់ដឹងទេនៀក»
«បងហៅធម្មតាសោះ...ប្អូនមកនេះមកដាក់ម្សៅបន្តិចទៅកុំអោយមើលទៅសរខ្លាំងពេក។
«ចា៎...បង»នាងល្អិតមិនសូវចេះនិយាយបានតែចា៎ហើយធ្វើតានអ្វីដែរគេប្រាប់។ការធ្វើសក់បានបញ្ចប់ស្រាប់តែជេនក៏បើកតង់ចូលមក។
«បងអេនឌីទៅមើលSunooតិចទៅថារៀបចំសក់ល្មមហើយមែនទេ»
«អូខេ...អូនហាអូនឯងជួយរៀបខំខោអាវបន្តិចទៅបងទៅមើលអ្នកផ្សេងសិន»
«ចា៎...បងអេនឌី»បន្ទាប់ពីអេនឌីចេញទៅជេនក៏ចេញតាមក្រោយទុកអោយStacyជាអ្នករៀបចំខោអាវអោយSunghoon។
[Sunghoon's Part]
នាងម្នាក់នោះក៏ដើរទៅយកខោអាវដែលទុកសម្រាប់ខ្ញុំផ្លាស់។សភាពបន្ទប់ស្ងាត់មែនទេម៉ងលឺតែខ្យល់ដង្ហើមនឹងបេះដូងលោតញាប់។និយាយត្រង់បុកពោះខ្លាំងណាស់នេះហេសជួបភ្លាម
ស្រឡាញ់ភ្លាម?ខ្ញុំCrushគេគ្រាន់តែជួប2ដង
សោះ...ថាម្ដងត្រូវជាងព្រោះតាំងពីជួបដំបូងម្ល៉េះព្រះជាម្ចាស់នាងដើរមកហើយមកជិតខ្ញុំហើយ។
«នេះលោកយកទៅផ្លាស់សិនទៅចាំខ្ញុំរៀបចំអោយណា»សម្លេងពិរោះណាស់នៀក!!។
«បា....បាទ»ខ្ញុំដើរទៅផ្លាស់ហើយត្រលប់មកវិញឈរអោយនាងរៀបចំខ្លួនឯងសភាពបន្ទប់ចាប់ផ្ដើមស្ងាត់ទៀតហើយខ្ញុំរកនឹកនិយាយអីដើម្បីបានស្និតនឹងនាងទៅ?
«នាងឈ្មោះអី?»ទីបំផុតខ្ញុំសម្រាប់ចិត្តនិយាយចេញមកហើយតែនាងមើលមុខខ្ញុំ?ខ្ញុំភ័យដល់ហើយមិនដឹងគិតត្រូវរឺខុសទេ។
«Stacy» នាងឆ្លើយហើយ។
«ខ្ញុំSunghoonលើកមុនៗជួបគ្នាមិនបានគួរសម...សុំស្គាល់នឹងរាប់អានផងបានទេ?»ខ្ញុំនិយាយច្រើនពេកទេដឹង?
«មិនអីទេលោករួសរាយដល់ហើយខ្ញុំចូលចិត្តមនុស្សរួសរាយចឹងណាស់» មើលចុះនាងបញ្ចេញស្នាមញញឹមរបស់នាងស្អាតណាស់លង់ជ្រៅហើយ។
«ពួកយើងជាមិត្តនឹងគ្នាហើយណា»ខ្ញុំលូកដៃទៅជាការចាប់ដៃបញ្ជាក់មិត្តដោយមិនស្ទាក់
ស្ទើនាងមើលមុខបន្តិចហើយល៏លូកដៃមកចាប់ដៃខ្ញុំវិញ។
«ជាមិត្តហើយ»
«Sunghoonរួចរាល់រឺនៅ?» បងអេនឌីបានមកហៅខ្ញុំធ្វើអោយពួកយើងប្រញាប់ដកដៃចេញពីគ្នាវិញ។
«រួចរាល់ហើយខ្ញុំរៀបចំអោយគេហើយៗបងអេនឌី»
«ល្អហើយចឹងStacyអូនរៀបចំគ្រឿងនេះតិចទៅឯSunghoonឆាប់ទៅកន្លែងថតទៅគេកំពុងចាំហើយ»ខ្ញុំក៏ដើរចេញទៅឯStacyក៏នៅរៀបចំរបស់នៅក្នុងតង់។
[Author's Part]
ការថតសម្រាប់ត្រៀមAlbumប្លង់Sunghoon
ត្រូវបានបញ្ចប់គេដើរមកអង្គុយកាន់កង្ហារដើម្បីផ្លុំអោយត្រជាក់បន្តិចហើយអង្គុយអោយគេផាត់មុខអោយឯStacyនាងក៏កាន់ទឹកយកអោយអ្នកផ្សេង។
«Stayy»សម្លេងរបស់Ni-kiបានធ្វើអោយ
ក្រសែរភ្នែកSunghoonរេរទៅតាម។
«ហាស?»
«ទឹកមួយដបមក»
«នេស...យ៉ាងមិចហត់ទេ?»Stacyយកទឹកហុចអោយព្រមទាំងសួរគេតែកាយវិការពួកគេក៏ស្ថិតក្រោមក្រសែរភ្នែកកម្លោះមុខត្រជាក់Sunghoonទាំងអស់។
«ហត់តែសប្បាយចុះឯងសប្បាយអត់?»
«មានអីហត់ជាងធ្វើការនៅហាងកាហ្វេរតិចតែក៏សប្បាយជាង»
«អឺ...ល្ងាចនេះយើងដូចជាទំនេរទៅញ៊ាំអីនៅផ្សាររាត្រីហី?»
«ឯងចេញបានដែរ?»
«យើងមិនទាន់ចេញជាតារាចឹងហើយយើងអាចចេញបានទាន់មានឱកាសយើងត្រូវតែចេញនឹង
ហើយ»
«អឹម...ចាំល្ងាចចាំគិតគ្នាទៀត»Stacyបានដើរ
ទៅតង់របស់ពួកគេដើម្បីរៀបចំអីវ៉ាន់ព្រោះនៅប្លង់Jayរួចពួកហើយៗចឹងនាងត្រូវរៀបចំអីវ៉ាន់មុន។
«St...stacy...»
«??ចាស?»នាងតូចបែរខ្លួនមកវិញជាមួយនឹងទឹកមុខឆ្ងល់។
«គឺ...គឺខ្ញុំ...អឺ...គឺខ្ញុំមកផ្លាស់ឈុតនាងមានឃើញទេ?អាវយឺតខ្ញុំ»Sunghoonដើរចូលមកនិយាយទាំងរដាក់រដុបបែរធ្វើខ្លួនមិនត្រូវ។
«ឃើញតាសខ្ញុំយកទុកអោយហើយចាំតិចខ្ញុំយកអោយ»Stacyក៏ដើរទៅកន្លែងព្យួរអាវ។
«ល្ងាចនេះថតចប់ពួកយើងក៏ទំនេរអ្នកនាង
Stacyមានពេលទំនេរទេ?រឺក៏រវល់ជាមួយគ្រួសារ?»
«តាមពិតទៅលោកហៅខ្ញុំStacyហៅនាងហៅឯងធម្មតាក៏បានណាកុំហៅអ្នកនាងអីខ្ញុំក្មេងណាស់ហើយពាក្យនេះដូចអ្នកមានកូនហើយចឹងហាសហា...ហើយគ្រួសារខ្ញុំនៅជប៉ុន
ឯណោះ»
[Sunghoon's Part]
«ចឹងនាងហៅខ្ញុំតែSunghoonធម្មតាដែរទៅ...និយាយចឹងមិចក៏នាងមកកូរ៉េចោលគ្រួសារ?»ខ្ញុំតបទៅនាងវិញខ្ញុំមើលមុខនាងរួចគិតរឿងមួយ។
«...»នាងមិនឆ្លើយតែនាងមើលមុខខ្ញុំ។
«អឺ...គឺយើងជាមិត្តខ្ញុំគ្រាន់តែចង់ដឹងរឿងរបស់តែប៉ុណ្ណោះបើនាងប្រកាន់ចឹងមិនបាច់ឆ្លើយក៏បាន»
«មិនអីទេតែរឿងវែងឆ្ងាយខ្ញុំនឹងនិយាយប្រាប់លោកនៅពេលក្រោយណា...និយាយចឹងល្ងាច
នេះជប់លាងមែនទេ?»នាងដើរមកវិញជាមួយនឹងអាវយឺតរបស់ខ្ញុំ។
«គឺ...អត់ទេលឺថាពួកគេលើកទៅអាទិត្យក្រោយចឹងល្ងាចនេះខ្ញុំទំនេរក៏ចង់បបួលនាងទៅលេងនៅផ្សាររាត្រីនឹងណា»
«ល្ងាចនេះខ្ញុំប្រហែលមិនទំនេរទេដឹងព្រោះចេញពីធ្វើការនៅហាងNi-Kiគេបបួលខ្ញុំទៅក្រៅដែរ...ខ្ញុំប្រហែលទៅជាមួយគេហើយចាំលើកក្រោយណា»
«Ni-ki?...មិនអីទេ...ចុះនាងចេញពីកន្លែងនេះទៅផ្ទះមែនទេ?»
«អឺ...គឺទៅរៀបចំខ្លួនម្ដងទៀតខ្ញុំត្រូវចូលធ្វើការនៅហាងកាហ្វេរពេលយប់ទៀត»
«នាងប្រឹងតែម្នាក់ឯងទេមែនទេ?ចុះប្ដីរបស់នាងគេមិនជួយទេហេស?»
«ចា...ចាស?ប្ដី?»
«គឺប្ដីនា...»
«Stayyសម្រេចចិត្តហើយរឺនៅថាទៅក៏យ៉ាងមិច?»ខ្ញុំនិយាយមិនទាន់ចប់ផងអាល្អិតNi-kiក៏ចូលមកកាត់បាត់ទៅហើយ។
«អឺ...ពេលចេញពីធ្វើការម៉ោង8យើងទៅ...Sunghoonមិញនិយាយពីអ្វី?»
«គ្មានអីទេបំភ្លេចទៅណា...»
«អឹមokayចឹង...ni-kiមកនេះមកចាំយើងដោះគ្រឿងលើអាវអោយ»
[Author's Part]
Ni-kiក៏ដើរចូលទៅឈរមុខStacyពួកគេសើច
យ៉ាងសប្បាយនិយាយលេងសើចពេញនឹងធ្វើអោយអ្នកដែរឈរក្បែរនោះមុខស្អុយតែម្ដង។
«បងSunghoonស្អែកយើងទៅទិញអីមកដាក់ផ្ទះទេ?»Ni-kiក៏សួរអ្នកម្ខាងដែរមុខមើលមិនយល់ឡើងស្អុយ។
«មិនដឹងទេស»Sunghoonឆ្លើយហីៗហើយឡើងទៅក្រៅបាត់។
«គាត់កើតអី?»
«យើងមិចដឹងបើមិញនៅញញឹមស្រស់ដាក់យើងនឹង»
[Skip]
Sunghoonឡើងឡានអង្គុយចាំសមាជិកមុនចិត្តរបស់គេគិតពីរឿងStacyគេគិតសម្ដីនាងនិយាយ
មុននេះ។
«កុំហៅអ្នកនាងអីខ្ញុំក្មេងណាស់ហើយពាក្យនេះដូចអ្នកមានកូនហើយចឹងហាសហា...ហើយគ្រួសារខ្ញុំនៅជប៉ុនឯណោះ»
«មិនអីទេតែរឿងវែងឆ្ងាយខ្ញុំនឹងនិយាយប្រាប់លោកនៅពេលក្រោយណា...»
«ប្ដី??»សម្ដីនាងហៅពេញខួរក្បាលគេតែម្ដង។
«រឺក៏នាងមានប្ដីតែមិនទាន់មានកូនវាក៏អាចទៅរួចដែរព្រោះនៅក្រុមហ៊ុននេះកំណត់តែអ្នកមានប្ដីមិនកំណត់អ្នកមានកូនទេ...តែយើងចង់ស្និតនឹងនាងណាស់ធ្វើមិចទៅណ៎?nikiត្រូវអីនឹងនាង?ស្និតគ្នាម្ល៉េះ?»
———————————————————
To be continue....🙏🏻❤️
SunghoonគិតថាStacyមានប្ដីហើយ😭។Stacy be like:ប្ដី?ប្ដីមិចឆុយ?
YOU ARE READING
My boyfriend is an idol
Aksiនេះជារឿងដែលនិយាយពីtraineeម្នាក់ដែលរៀបនឹងdebutជាតារាPark sunghoonបានលង់ស្រឡាញ់ក្មេងស្រីតូចដែរជាអ្នកធ្វើជាstaffតាំងពីថ្ងៃដំបូង។ហើយយូរៗពួកគេក៏ស្រឡាញ់គ្នាលួចលាក់រហូតដល់sunghoon ក្លាយជាតារា។តើនឹងមានឧបសគ្គស្នេហ៍អ្វីខ្លះ? Warning!!! នៅក្នុងរឿងនេះនៅពាក់កណ្ដ...