Ep 01 : ភាពភ័យខ្លាច

2.7K 133 3
                                    

Ep 1

ខ្យល់បក់រំភើយតិចៗ រំលេចជាមួយសម្លេងប៉ះទង្គិចនៃស្លឹកឈើនៅក្នុងសួនច្បារក្នុងភូមិគ្រេះមួយដ៏ធំ ខ្លិននៃផ្កានៅក្នុងសួនក៏រំសាយបញ្ចេញមកខាងក្រៅ ធ្វើអោយអារម្មណ៍កាន់តែស្រស់ស្រាយ ....

ដៃមាំ ធំក្រាស់កំពុងក្រសោបចង្កេះតូចពីក្រោយ ចង្ការដាក់នៅលើស្មាអ្នកម្ខាងទៀត បិទភ្នែកទទួលយកក្ដីសុខដែលមាននៅពេលនេះ

« ហឹម..... ក្រអូប » បបូរមាត់ក្រាស់ បង្ហើបឡើងសរសើរអ្នកនៅក្បែរ ដែលមានក្លិនក្រអូបនោះ

« សម្ដីច្រឡើមណាស់ » Jimin

« បងនិយាយការពិត » Jungkook

« ចឹងហ៎៎ ហើយបើក្រអូបចឹង បងស្រលាញ់អូនទេ ? » Jimin

« ចេះសួរ !! ប្រាកដជាស្រលាញ់ហើយ ស្រលាញ់ស្ទើរស្លាប់ទៅហើយ » ស្របនឹងសម្ដី ដៃទាំងគូររឹតបន្តឹងចង្កេះរាងតូចកាន់តែខ្លាំង

« បងពិតជាស្រលាញ់អូនពិតមែនហេស ? » Jimin និយាយសម្លេងស្មើ ហាក់ដូចជាលាក់បាំងនូវអ្វីម្យ៉ាង មុននឹងចាប់ដៃរាងក្រាស់ចេញ ហើយក្រលាស់ខ្លួនចេញទៀត ទើបនិយាយ

« បងថាបងស្រលាញ់ខ្ញុំ តែបងបែរជាកុហក់ខ្ញុំ បងលាក់បាំងកំហុដដ៏ធំពីខ្ញុំ បងបែរជាបោកប្រាស់ខ្ញុំ បងជាមនុស្សអាក្រក់ » Jimin ស្រែកឡើងដោយទឹកមុខគួរអោយខ្លាច....

« Jimin អូននិយាយអី ? » Jungguk សួរទាំងទឹកមុខស្លេកស្លាំង

« និយាយអីមែនទេ ? បងគិតថាអាចលាក់បាំងនឹងខ្ញុំបានយូរប៉ុណ្ណាទៀត ? បងគិតថាខ្ញុំល្ងង់ណាស់មែនទេ » Jimin

« នេះ អូនដឹងរឿងនោះហើយហេស ? » Jungkook

« មែន !! ខ្ញុំដឹង ខ្ញុំដឹងទាំងអស់ » Jimin

« Jimin !! Jimin បងសុំទោស » រាងកាយក្រាស់ ប្រញ៉ាប់រត់ទៅកាន់ដៃ រាងតូចដែលមាននាមជាប្រពន្ធ

« សុំទោស ? សុំទោសបានអីមកវិញ ? » Jimin

« យ៉ាងណា រឿងក៏វាកន្លងផុតទៅហើយ លើកលែងអោយបងផង » Jungguk ស្រាប់តែច្រាលទឹកភ្នែកចុះមក ភ្លាមៗ ពេលគេមានអារម្មណ៍ Jimin មិនព្រមអភ័យទោសអោយគេ

Mistake ❤️🔥 • Jikook ( ចប់ )Where stories live. Discover now