Ep 05 : Stay with me

1.2K 95 17
                                    

 
           វាជារឿងពិតដែលថាយើងមិនអាចបង្ខំអ្នកណាអោយនៅជាមួយយើងទាំងគេមិនចង់នោះទេ តែអោយធ្វើយ៉ាងមិចបើចិត្តស្រលាញ់ខ្លាំងទៅហើយ ...

សម្រាប់ Jungguk អាចថាគេអាត្មានិយមក៏បាន តែវាមានទៅទាស់ខុសណាស់ណាទៅ ត្រឹមតែរយៈពេល 3 ថ្ងៃនោះ ទោះយ៉ាងណាក៏ធ្លាប់នៅជាមួយគ្នាយូរឆ្នាំមកហើយ ឥឡូវទ្រាំនៅ 3 ថ្ងៃទៀតសោះវាប្រហែលមិនអីទេ

ព្រឹកនាថ្ងៃថ្មីបានចូលមកដល់ វាជាថ្ងៃទី 1 ថ្ងៃនៃការចាប់ផ្ដើមការសម្ដែង ថ្ងៃដែល Jungguk កុហក់ខ្លួនឯងដើម្បីក្ដីសុខមួយពេល :)X

Jungguk គេភ្ញាក់ពីព្រលឹម ចូលក្នុងផ្ទះបាយធ្វើអាហារអោយ សំណព្វចិត្តញ៊ាំ គេធ្វើម្ហូបជាច្រើនមុខ សុទ្ធតែជាម្ហូបដែល Jimin ចូលចិត្ត

« អូ...នេះអ្នកប្រុស... » ម៉ែដោះទើបតែក្រោក ថាប្រុងទៅធ្វើអាហារពេលព្រឹក តែក៏ត្រូវភ្ញាក់ផ្អើលពេលឃើញម្ចាស់ផ្ទះកំពុងធ្វើអាហារដោយផ្ទាល់បែបនេះ

« បាទ ម៉ែដោះ អឹម...ថ្ងៃនេះម៉ែដោះប្រាប់អ្នកនៅក្នុងផ្ទះទៅ ថាខ្ញុំអោយសម្រាក 3 ថ្ងៃ យកពេលនេះទៅលេងសាច់ញាតិទៅណា...ខ្ញុំចង់មានពេលនៅតែពីរនាក់ Min បន្តិច » រាងសង្ហារនិយាយទាំងញញឹមស្រស់

« នេះ..មានអ្វីពិសេសរឺ ? » ម៉ែដោះគាត់ក៏ញញឹមសប្បាយចិត្តដូចគ្នា ដែលមើលទៅចៅហ្វាយខ្លួនដូចជារីករាយយ៉ាងនេះ តែគាត់មិនដឹងទេថាវាជាស្នាមញញឹមដែលនឹងរសាត់ទៅវិញនៅ 3 ថ្ងៃបន្ទាប់ >_<

« អត់មានអីទេ »
.
.
.

ម៉ោង 7 :30 នាទី

រាងក្រាស់ដើរទៅបើកទ្វាបន្ទប់របស់មនុស្សជាទីស្រលាញ់តាំងចិត្តថាចង់ដាស់ទៅញ៊ាំបាយ នេះគេងស្ពឹកដល់ហើយ ស្មាននេះហើយនៅមិនទាន់កម្រើកខ្លួនទៀត

តែពេលដែលដើរមកជិតក៏មិនដាច់ចិត្តនឹងដាស់សោះ ព្រោះឃើញមុខច្រមិចៗនោះនៅកប់ជាប់នឹងខ្នើយ មើលទៅវាពិតជាគួរអោយស្រលាញ់ណាស់

Jungguk ឈរសម្លឹងមើលមុខរាងតូចយ៉ាងយូរ ទើបដាច់ចិត្តថាត្រូវតែដាស់ មិនចឹងទេខកអាហារពេលព្រឹកឥលូវហើយ

« អេ...កូនឆ្មាក្រោក !! » Jungguk យកដៃទៅគោះស្មាអ្នកកំពុងគេងតិចៗ តែមើលទៅដូចគ្មានប្រតិកម្មសោះ

Mistake ❤️🔥 • Jikook ( ចប់ )Where stories live. Discover now