Ending ❤️

2K 141 6
                                    

Ending episode

       ភ្នែកកូនឆ្មាបើកឡើងដោយមិនទាន់អស់ងងុយ រាងតូចរេភ្នែកចុះឡើងរកមើលអ្នកដែលមានក្ដីសុខជាមួយគ្នាកាលពីយប់មិញ តែដូចជាមិនប្រទះភ្នែកទាល់តែសោះ

Jimin ងើបដើរជុំវិញគ្រែក៏ឃើញតែថង់សឺមីពណ៌ខ្លាញ់ក្ដាមមួយប៉ុណ្ណោះ ដៃតូចបើកវាយកមកមើលបង្ហាញអោយឃើញយ៉ាងច្បាស់ថាក្នុងនោះវាជា

លិខិតលែងលះ

ប្រឡង់ភ្នែកកូនឆ្មាស្រាប់តែចាប់ផ្ដើមស្រអាប់ព្រោះតែតំណក់ទឹកភ្នែកដែលវាមិនទាន់ស្រក់ គេគ្រវាសភ្នែកបន្តិចក៏ឃើញកាំមេរ៉ាមួយដែលបានថតវីឌីអូទុក

« ហឹម...Jimin គឺបង !! ពេលនេះអូនកំពុងតែគេង មើលទៅដូចជាស្រួលខ្លួនដល់ហើយហ៉ឹស.... ( Jungguk សើចតិចៗ ) អឹម...គឺថា....បងចង់និយាយថា បងពិតជាអរគុណអូនខ្លាំងណាស់សម្រាប់រយៈពេល 3 ថ្ងៃមកនេះ បងដឹង !! ដឹងថាអូន...ធ្វើវាដោយបង្ខំចិត្ត តែធ្វើយ៉ាងមិចបើបងចង់នៅក្បែរអូន ( រលីងរលោងទឹកភ្នែក ) មែនហើយបងកំសាកខ្លាំងណាស់គ្រាន់តែមើលអូនចាកចេញក៏បងធ្វើអត់បានដែរ ចឹងហើយទើបបងជាអ្នកចាកចេញទៅដោយខ្លួនឯង បងពិតជាឈឺចាប់ណាស់ពេលឃើញអូននៅក្បែរអ្នកផ្សេង បងដឹងទៀតថាអូនធ្វើព្រោះចង់អោយបងដោះលែងអូន តែប្រាប់ត្រង់ចុះដូចយកបេះដូងបងមកទាត់លេងយ៉ាងចឹង បងស្ទើរឆ្គួតម្ដងៗហើយអូនដឹងទេកូនឆ្មា.....ក្ដីសុខក្លែងក្លាយ 3 ថ្ងៃនេះបងនឹងចងចាំវារហូត អូនពូកែសម្ដែងមែន បងវិះតែគិតថាអូនស្រលាញ់បងម្ដងទៀតទៅហើយ ហិ... ថែខ្លួនអោយល្អណាប្រពន្ធសម្លាញ់ បងព្រមអូនហើយ តែសម្រាប់បង គឺអូននៅតែជាប្រពន្ធបងអស់មួយជីវិត .... អឹម...ហើយបងត្រៀមឡានអោយអូនរួចរាល់ហើយ អូនទៅបន្តក្ដីស្រម៉ៃរបស់អូនចុះ bye ប្រពន្ធសម្លាញ់ បងស្រលាញ់អូន ..... »

វីឌីអូបញ្ចប់ទៅស្របជាមួយនឹងទឹកភ្នែករបស់រាងតូចយ៉ាងច្រើនហូរមកប្រណែប្រណាំងគ្នា

« មនុស្សអាក្រក់អ្នកណាប្រាប់បងថាខ្ញុំសម្ដែង ហឹក... »

1 ឆ្នាំកន្លងផុតទៅ

រយៈពេលមួយឆ្នាំដែល Jimin មិនបានជួប Jungguk មិនមែនគេស្អប់ Jungguk នោះទេ គេដឹងខ្លួនច្បាស់ណាស់ថាគេស្រលាញ់ Jungguk ខ្លាំងប៉ុណ្ណា រយៈពេលប៉ុន្មានថ្ងៃដែលគេធ្វើអាក្រក់ដាក់ Jungguk នោះវាគ្រាន់តែជាអារម្មណ៍ខឹងមួយពេលរបស់គេប៉ុណ្ណោះ ចំណែករយៈពេល 3 ថ្ងៃចុងក្រោយនោះ គេក៏ដឹងចិត្តខ្លួនឯងហើយ ថាក្ដីស្រលាញ់របស់គេចំពោះ Jungguk វាធំខ្លាំងណាស់ ធំដល់ថ្នាក់អ្វីក៏អាចលើកលែងបាន

Mistake ❤️🔥 • Jikook ( ចប់ )Where stories live. Discover now