Ep 02 : មិនព្រមលែង

1.1K 87 6
                                    

       សកម្មភាពនៅក្នុងបន្ទប់ធ្វើការរបស់ Jungguk កាន់តែតានតឹង ព្រោះរាងក្រាស់ចេះតែមានអារម្មណ៍ពិបាកក្នុងខ្លួន .....

« គាត់មិនអាចដឹងទេ បើចៅហ្វាយមិនប្រាប់គាត់នោះ » Chart

« ចុះបើថ្ងៃណាមួយគេស៊ើបដឹងដោយខ្លួនឯងនោះ » Jungguk បន្លឺឡើងទាំងការព្រួយបារម្ភ

« ចៅហ្វាយ !! យើងបានលុបបំបាត់ភស្ដុតាងអស់ហើយតើ តើគាត់អាចស៊ើបដឹងដោយរបៀបណាទៅ » Chart

« ហឹម.... យើងមិនដឹង យើងចេះតែនៅមិនសុខ » Jungguk

« ចៅហ្វាយ ធ្វើអារម្មណ៍អោយល្អៗទៅ » Chart ព្យាយាមសម្រួល កុំអោយចៅហ្វាយរបស់គេមានសម្ពាធខ្លាំងពេក

« ចៅហ្វាយ ត្រូវគិតថាការស្លាប់របស់ បងស្រីចៅហ្វាយតូចវាកើតឡើងដោយការយល់ច្រលំទៅ ចៅហ្វាយមិនបានខុស ហើយអ្នកសារពត៌មាននោះ គេស្លាប់ដោយសារគេចេះដឹងជ្រុលពេកប៉ុណ្ណោះ » Chart

« យើងមិនគួរលាក់គេ តាំងពីដំបូងម្លេះ និយាយទៅមិនគួរចូលក្នុងជីវិតគេតែម្ដង ដើម្បីកុំអោយយើងត្រូវមកពិបាកចិត្តបែបនេះ ហើយម្យ៉ាង... » Jungguk មិនទាន់បានបង្ហើយពាក្យក្នុងចិត្តផង ភ្លាមៗស្រាប់តែ....

« Jeon Jungguk !! » សម្រែកពោលពេញដោយកម្ហឹងពេញទ្រូង ស្រែកហៅឈ្មោះរបស់គេលឺៗ

គេតាំងចិត្តថាយកទឹកដោះគោមកអោយស្វាមី ព្រោះគិតថាដើរលេងមួយថ្ងៃហត់ហើយ នៅមកធ្វើការនៅផ្ទះទៀត តែពេលមកស្រាប់តែលឺអ្វីដែលធ្វើអោយគេស្ទើរតែដួលនឹងកន្លែង

« Ji...Ji.. Jimin !! » Jungguk កំពុងតែភាំង នេះជាវាការពិតត្រូវទេ ? គេមិនបានយល់សប្តិ ? អ្វីដែលគេខំប្រឹងលាក់មករហូត វាដល់ពេលត្រូវលាតត្រដាងហើយមែនទេ ..

« លោក !! តាមពិតជាលោក លោកជាអ្នកសម្លាប់បងស្រីរបស់ខ្ញុំ » រាងតូច ដើរតម្រង់ទៅរករាងក្រាស់ដោយក្រសែរភ្នែកស្អប់ខ្ពើម និង រអើមជាទីបំផុត តែក៏គួរអោយខ្លាចបំផុតដូចគ្នា

« អូនស្ដាប់បងសិន » Jungguk

« ស្ដាប់ហេស ? លោកចង់ដោះសារថា ជាការយល់ច្រលំដូចដែលកូនចៅរបស់លោកនិយាយនោះហេស ? » និយាយ Jimin ងាកមុខទៅ Chart បន្តិចហើយក៏ងាកមករក Jungguk វិញ

Mistake ❤️🔥 • Jikook ( ចប់ )Where stories live. Discover now