វ័យនេះជាវ័យសិក្សាតែហេតុអីបែបជាកម្លោះសង្ហាjeon jungkookកំពុងច្របូកច្របល់រឿងស្នេហាទៅវិញហេីយស្នេហានេះជាស្នេហាខុសធម្មជាតិមិនត្រឹមតែប៉ុណ្ណោះខ្លួនក៏កំពុងលួចស្រលាញ់មិត្តជិតដិតរបស់ខ្លួនទៀតផង
«taehyung...!»អ្នកកម្លោះហៅឈ្មោះមិត្តភក្តិសម្លាញ់របស់ខ្លួនប៉ុន្មានពីនាយដេីរចូលមកក្នុងថ្នាក់រៀន
«អូjungkookអែងមកល្អហេីយ»taehyungឃេីញមុខjungkookភ្លាមហាក់បីដូចជាសប្បាយចិត្តរកថាមិនត្រូវ
«មានអីហេ៎គ្រាន់តែឃេីញយេីងសោះមិចក៏សប្បាយចិត្តម្ល៉េះ»jungkookសួរញោះមិត្តរបស់ខ្លួន
«កុំសួរច្រេីនអីមានបានធ្វេីកិច្ចការផ្ទះរឺអត់យេីងសុំចម្លង»taehyungសុំចម្លងព្រោះតែjungkookជាសិស្សពូកែជាសិស្សtop1នៅក្នុងវិទ្យាល័យឆ្នាំនេះពួកគេទេីបតែរៀនថ្នាក់ទី11នៅឡេីយទេ
«យេីងមិនអោយ»
«ណាjungkookណាអែងចង់អោយគ្រូបណ្តេញយេីងចេញពីថ្នាក់មែនទេ»taehyungសុំអង្វរjungkook
«បានហេីយយេីងល៎លេងទេនេះចាំយេីងកត់អោយបេីអែងកត់ខ្លួនអែងប្រហែលកត់មិនទាន់ទេបេីមេីកៗដូចដង្កូវបែបនេះនោះ»jungkookទាញសៀវភៅរបស់taehyungមកកត់នេះហេីយជាហេតុផលដែលtaehyungមិនធ្វេីកិច្ចការផ្ទះព្រោះគេដឹងច្បាស់ណាស់ថាjungkookប្រាកដជាកត់អោយគេទៀតមិនខានទេព្រោះតែរាល់លេីកវាតែងតែបែបនេះរហូតនិងណាមួយព្រោះអក្សរស្រដៀងគ្នាទេីបគ្រូមិនសង្ស័យ
«អែងជាមិត្តដែលយល់ចិត្តយេីងបំផុតយេីងស្រលាញ់អែងណាស់jeon jungkook»taehyungក៏គៀកកេីយjungkookដូចគូរសង្សាយ៉ាងចឹង
«ស្រលាញ់បែបណា»
«បែបមិត្តនោះអីសួរដូចឡប់»taehyungសម្លក់នាយបន្តិចមុននិងយកទូរសព្ទ័មកលេង
«ចុះលេីសពីមិត្តមិនបានហ៎»
«កាន់តែឡប់ហេីយណា អែងកុំបុិនញោះយេីងពេកកត់មេរៀនអោយយេីងលឿនៗមកគ្រូមកនិងពិបាកឥឡូវហេីយ»taehyungរអ៊ូនេះគេកត់អោយហេីយនៅរអ៊ូទៀត
«ដឹងហេីយព្រះនាង»
«ឡប់យេីងជាប្រុសទេ»ឡប់ទៀតហេីយtaehyungតែងតែបែបនេះគេជេនិងថាអោយjungkookឡប់បែបនេះរហូតនិងព្រោះស្តាប់មេីលទៅវាគួរអោយស្រលាញ់ណាស់តែប្រាប់អោយដឹងចុះថាពាក្យជេរនេះបានតែtaehyungម្នាក់ប៉ុណ្ណោះចំណែកអ្នកផ្សេងគ្មានសិទ្ធិjungkookតែងតែជាខ្លាកំណាចចំពោះអ្នកគ្រប់គ្នាតែចំពោះtaehyungគេជាកូនទន្សាយដែលស្លូតបូតមួយក្បាលតែប៉ុណ្ណោះ
#skip....
ម៉ោងសិក្សាត្រូវបានបញ្ចប់ពេលនេះក៏ជាពេលញាុំអាហារពេលថ្ងៃត្រង់មនុស្សគ្រប់គ្នាត្រូវរងចាំទិញអាហារតែសម្រាប់taehyungនៅអង្គុយធ្វេីព្រងេីយព្រោះតែគេមានអ្នកយកអោយញាុំហេីយម្នាក់នោះគ្មានអ្នកណាក្រៅពីjungkookទេjungkookជាមិត្តដែលពូកែយល់ចិត្តណាស់ថែមទាំងថ្នមtaehyungដូចជាគូរសង្សាយ៉ាងចឹង
«នេះបានហេីយឆាប់ញាុំទៅ»jungkookលេីកអាហារមកដល់នេះtaehyungអង្គុយចាំមិនដល់5នាទីផងក៏បានអាហារញាុំទៅហេីយព្រោះដូចដែលប្រាប់ថាjungkookជាសិស្សtop1ហេីយសង្ហាទៀតបែបនេះសិស្សគ្រប់គ្នាតែងតែផ្តល់អថិភាពអោយjungkookមុនរហូតនិង
«លឿនមែន»
«លំដាប់បងទៅហេីយ»
«បងស្អីហាស អែងកុំបុិនបន្លំពេកjeon jungkook»taehyungនិយាយរួចក៏សម្លក់jungkookបែបលេងសេីចតែគេក៏ចេះតែអៀននៅពេលjungkookនិយាយជាមួយគេបែបនេះ
«ល៎លេងទេ យេីងច្រឡំនិងណា»
«បន្លំច្រេីនជាងអែងនេះ»taehyungបន្តដោយដាក់អាហារនៅពេញមាត់
«ចុះបេីបងបន្លំបែបនេះបានទេអូនសម្លាញ់»jungkookញាក់ចញ្ចេីមដាក់taehyungធ្វេីអោយtaehyungខ្នាញ់និងចរឹករបស់jungkookជាខ្លាំងក៏ដឹងហេីយថាពេលនិយាយបែបនេះធ្វេីអោយគេអៀនហេតុអីចូលចិត្តនិយាយបែបនេះទៀតពិតជាយ៉ាប់មែន។ព្រោះតែខ្នាញ់ពេកtaehyungក៏យកសាច់មាត់ទៅញុកមាត់របស់jungkook
«អឹប....ងាប់ហេីយខូចមាត់យេីងអស់ហេីយ»jungkookដកសាច់មាន់ចេញពីមាត់រួចក៏រអ៊ូហេីយក៏ពេបមាត់តិចៗធ្វេីអោយអ្នកដែលនៅក្បែរនោះច្រណែននិងtaehyungជាខ្លាំងហេតុអីtaehyungសំណាងយ៉ាងនេះកេីតមកជាកូនអ្នកមានមុខមាត់ក៏ស្អាតហេីយនៅមានមិត្តភក្តិយល់ចិត្តដែលជាtop Studentទៀតបែបនេះមិនអោយច្រណែនបានយ៉ាងមិចបេីjungkookទាំងសង្ហាទាំងមានទាំងពូកែហេីយគ្រួសារក៏មានជំនួញពេញដៃទៀត
«បានហេីយ កុំធ្វេីមុខបែបនេះយេីងខ្លាចណាស់ហេីយឆាប់ញាុំលឿនៗទៅអាងបានទៅរកសៀវភៅអាន»taehyungនិយាយរួចក៏ញាំបាយរបស់ខ្លួនបន្តតែក៏ប្រឡាក់មាត់ទេីបjungkookយកក្រដាសមកជូតមាត់អោយមេីលចុះផ្អែមល្ហែមដល់ហេីយគួរអោយច្រណែនណាស់លោកអេីយ។អ្នកដែលមករៀននៅទីនេះថ្មីៗអាចនិងគិតថាពួកគេជាសង្សានិងគ្នា តែមិនមែននោះទេគ្រាន់តែជាមិត្តដែលយល់ចិត្តរបៀបsoulmateប៉ុណ្ណោះរីឯសិស្សដែលដឹងពីទំនាក់ទំនងពួកគេនោះក៏នៅតែមានអ្នកខ្លះលួចគិតថាពួកគេកំពុងតែprivateរបៀបមិនប្រាប់ថាពួកគេជាសង្សានិងគ្នាទេតែក៏បង្ហាញតាមទង្វេីរអីបែបនិង
#បណ្ណាល័យ
«jung...!»Taehyungអង្គុយអានសៀវភៅសុខៗក៏នឹកឃេីញរឿងត្រូវនិយាយទេីបហៅjungkook
«ហឺស..?»
«ល្ងាចនេះខួបកំណេីតរបស់taegiអែងទៅរឺអត់»Taehyung
«មិនទៅទេ ខ្ជិល»
«មិចចឹងគេខំអញ្ចេីញអែងណានេះបានកូននាយកសាលាអញ្ចេីញហេីយយ៉ាងមិចទៀត»Taehyungនិយាយបង្អាប់jungkookក៏ព្រោះតែដឹងស្រាប់ហេីយjungkookមិនចូលចិត្តរញ៉េរញ៉ៃច្រេីនទេ
«កូននាយកសាលាវាយ៉ាងមិចយេីងមិនធ្លាក់ព្រោះមិនបានទៅខួបកំណេីតនាងទេ»jungkookបន្តអានសៀវភៅរបស់ខ្លួននាយមិនទៅព្រោះតែនាយដឹងច្បាស់ណាស់ថាtaegiស្រលាញ់នាយទេីបហៅទៅខួបកំណេីតរបស់នាងចំណែកអ្នកនៅក្នុងថ្នាក់មានតែនាយនិងTaehyungទេដែលនាងហៅក្រៅពីនិងអ្នកដែលចូលរួមសុទ្ធតែមិត្តបែបកូនអ្នកមាន ហៃសូជាដេីម។ហេីយកាលដែលហៅtaehyungទៅដែលនោះក៏ព្រោះតែនាងប្រាកដជាដឹងហេីយថាjungkookមិនទៅទេបែបនេះបេីហៅtaehyungទៅដែលនោះនាយប្រាកដជាទៅមិនខានទេអាចថានាងយកtaehyungធ្វេីជានុយទាក់ទាញjungkook
«បេីអែងមិនទៅយេីងត្រូវទៅម្នាក់អែងហេីយ»Taehyung
«អែងមិនបាច់ទៅទេ»
«ស្មានតែយេីងចង់ទៅណាស់ហីតែយេីងវាអផ្សុកមិនចង់នៅផ្ទះទេធុញណាស់»Taehyungអង្គុយធ្វេីមុខស្អុយដាក់jungkook
«អែងទៅជាមួយយេីងទៅណាjungណា»Taehyungទម្លាក់សៀវភៅចុះរួចក៏អង្រួនដៃរបស់jungkookតិចៗបែបលួងលោមអោយនាយទៅជាគ្នាជាមួយនិងគេ
«អឺ....ទៅក៏បានដេីម្បីអែង»
«មិត្តយេីងល្អណាស់»
«តែមានសំណងទេ..!»
«ទៀតហេីយហេ៎»Taehyungប្រាកដជាយល់ចិត្តjungkookច្បាស់ណាស់ថានាយចង់បានអ្វីវាគ្មានអ្វីក្រៅពីរឿងលេីគ្រែនោះទេពួកគេធ្លាប់ធ្វេីវាជាច្រេីនលេីកទៅហេីយដំបូងកាលដែលព្រោះតែកាលនោះម៉ាក់ប៉ារបស់Taehyungមិននៅទេីបហៅjungkookទៅគេងជាមួយហេីយពួកគេក៏នាំគ្នាផឹកស្រាព្រោះតែទប់អារម្មណ៍មិនបានរៀងខ្លួនគេក៏ធ្វេីរឿងផ្តេសផ្តាសជាមួយគ្នាមកទល់នេះទេពួកគេមានឈ្មោះថាជាមិត្តតែលេីសពីមិត្តjungkookនេះណាស្រលាញ់taehyungណាស់តែនាយមាត់រឹងមិនព្រមប្រាប់សោះតែបេីtaehyungអោយទទួលខុសត្រូវនាយប្រាកដជាយល់ព្រមដោយគ្មានលក្ខខណ្ឌនោះទេ
«សម្រេចថាអែងអោយយេីងធ្វេីទេ»jungkookសួរបញ្ជាក់ដោយប្រេីសំឡេងលឺល្មម
«តែអែងយេីងថា..!»taehyungចង់ប្រកែកព្រោះគេមិនចង់អោយវាកាន់តែខុសឆ្គងជាងនេះទេព្រោះពួកគេជាប្រុស
«មិនអីទេ»jungkookពោលឡេីងដោយសម្តីរៀងរឹងជាងមុនបន្តិចមេីលទៅទំនងជាអន់ចិត្ត
«យេីងដឹងថាអែងប្រាកដជាអន់ចិត្តហេីយ យេីងព្រមក៏បានដែល»
«មែនហេ៎..!»
«ចាំទៅcondoអែងចុះ»taehyungនិយាយរួចក៏យកសៀវភៅដែលអានមុននេះយកមកអានបន្តទៀតចំណែកjungkookក៏ដូចគ្នាពេលកំពុងអានសៀវភៅjungkookក៏តែងតែលួចមេីលtaehyungជារេីយៗ
#skip.....
នៅក្នុងកម្មវិធីខួបកំណេីតរបស់taegiដែលធ្វេីឡេីងនៅក្នុងក្លឹបប្រព្រឹត្តទៅដោយរលូននាងព្យាយាមទាក់ទាញjungkookណាស់ដែលតែមិនបានផលទល់តែសោះហេីយព្រោះតែjungkookខ្វល់តែពីtaehyungស្អីបន្តិចក៏taehyung taehyungមិនឈប់សោះហេីយ
«taeយេីងថា យេីងដល់ពេលត្រូវទៅវិញហេីយ»jungkookអង្គុយសុខៗក៏នឹកឃេីញថាចង់ទៅវិញនាយមិនចង់នៅនេះយូរទេមានអារម្មណ៍ថាធុញនិងភ្លេីងពណ៌ដែលនៅក្នុងក្លឹបនេះណាស់
«ក៏ប៉ុន្តែjungនេះយេីងទេីបតែមកទេណា»មែនហេីយពួកគេទេីបតែមកដល់មុខនេះអែងបេីគិតទៅប្រហែលជាទេីបតែបានកន្លះម៉ោងទេ
«តែយេីងឈឺក្បាលហេីយក៏ធុញធប់ទៀតផងមិនចង់នៅទេ»jungkookធ្វេីជាឪបដៃរួចក៏ងៀកមុខចេញមេីលចុះចេញចរឹកកូនក្មេងមកហេីយ នេះជាចរឹកដែលគ្រប់គ្នាមិនដែលបានឃេីញjungkookធ្វេីទេ
«អែងនេះយ៉ាប់ណាស់ ដឹងចឹងមិនហៅមកជាមួយទេរហ័នៗ ប្រញាប់ៗមិនដឹងជាស្អី»taehyungបន្លឺឡេីងរួចក៏សម្លក់មុខរបស់jungkook
«អឺ បេីមិនហៅមកល្អបាត់និងបានដេីរលេងមេីលស្រីស្អាតៗ»jungkookធ្វេីជានិយាយឌឺ
«ឆឺស..!កុំមកឌឺយេីងទៅវិញក៏បានដែរ តោះយេីង អេ៎តែយេីងទៅប្រាប់taeheសិនថាពួកយេីងទៅវិញហេីយ»គេបម្រុងនិងដេីរទៅរកម្ចាស់ខួបហេីយតែត្រូវjungkookចាប់ដៃជាប់
«មិនបាច់ប្រាប់ទេ តោះយេីង»jungkookនិយាយរួចក៏ប្រញាប់ទាញដៃtaehyungចេញទៅព្រោះតែនាយមិនចង់អោយtaehyungទៅពាក់ពន្ធ័រឺស្និតស្នាលជាមួយនិងtaeheច្រេីនពេកទេខ្លាចថាtaegiនិងធ្វេីបាបសំណព្វចិត្តរបស់នាយ
«នេះស្អិតរមួតណាស់ណ៎ ចាំមេីលKim taehyungយេីងនិងប្រេីអែងជាខែលដេីម្បីទាក់jungkookអោយបាន»taegi ដែលឈរមេីលពីចម្ងាយឃេីញថាjungkookដឹកដៃtaehyungចេញទៅទាំងដែលមិនទាន់បានប្រាប់នាងដែលជាម្ចាស់ខួបអីមួយម៉ាត់សោះនឹកឡេីងក្តៅចិត្តតែម្តង។ដំបូងថាចង់ទៅឃាត់ដែលតែនាងនៅជាប់ភ្ញៀវបែបនេះទេីបបណ្តោយសិនអោយទៅសិនចុះនៅមានឪកាសជាច្រេីនទៀតពេលនេះគួរតែសប្បាយសិនទៅ
«របស់ដែលយេីងស្រលាញ់យ៉ាងណាវាត្រូវតែជារបស់យេីង»នាងញញឹមចុងមាត់រួចក៏បន្តសប្បាយជាមួយមិត្តរបស់នាងបន្តទៀត
To be continue...!បាត់មុខគ្នាយូរហើយ ព្រោះadminរវល់ពេក។ហើយរឿងនេះមកតាមសន្យាជាប្រភេទshort novel អបអរadminបាន904 followerហើយចំពោះរឿង«លង់ស្នេហ៍អតីតភរិយា»ចាំស្អែកជួបគ្នាវិញណា
_កុំភ្លេចខមិនជាចំណាប់អារម្មណ៍ពេលអានរឿងនេះហើយផងណាadminចង់ដឹង😚
YOU ARE READING
My Soulmate (ចប់)
Short Storyពួកយេីងនិងជិតដិតលេីសពីពាក្យថាមិត្តតែមិនមែនសង្សា #22-9-21