ភាគបញ្ចប់: ក្តីសុខរបស់មនុស្សពីរនាក់

4.6K 200 1
                                    

ថ្ងៃថ្មីឈានចូលមកដល់ថ្ងៃនេះពួកគេក៏ដើរលេងជាមួយគ្នាតាមធម្មតានេះអែងតែមានការផ្អែមល្ហែមលើសមុនម្នាក់នេះtaehyungហាក់បីដូចជាចង់បញ្ចេញអោយមនុស្សគ្រប់គ្នាបានដឹងពីទំនាក់ទំនងរបស់ពួកគេណាស់ដោយtaehyungបានថតរូបជាមួយនិងjungkookជាច្រើនសន្លឹកហើយក៏ផុសរូបនោះចូលទៅក្នុងបណ្តាញសង្គមរបស់ខ្លួនដោយភ្ជាប់ជាមួយនិងពាក្យថា(bb)ពេលនោះអ្នកដែលតាមដានtaehyungទាំងឡាយចាប់ផ្តើមភ្ញាក់ផ្អើលជាពិសេសអ្នកដែលនៅក្នុងសាលារៀនជាមួយគ្នានេះអែង នេះទីបំផុតពួកគេក៏បង្ហាញទំនាក់ទំនងរបស់ពួកគេហើយរឺ?ប៉ុន្តែការសង្ស័យមួយនេះនៅតែមិនទាន់ច្បាស់ការនោះទេដោយសារតែពួកគេមិនទាន់បានបញ្ជាក់នៅឡើយពីទំនាក់ទំនងពិតប្រាកដរបស់ពួកគេ តែ...អ្នកណាទៅដឹងនោះថាថ្ងៃនេះមិនដឹងជានឹកឃើញយ៉ាងមិចទេម៉ាក់របស់taehyungក៏shareរូបនោះបន្តធ្វើអោយអ្នកនៅក្នុងបណ្តាញសង្គមរឹតតែជ្រួលច្របល់លើសដើមព្រោះពួកគេជាBlដែលត្រូវបានpageជាច្រើនយកទៅshipកាលពីមុនចឹងក៏មានការល្បីខ្លះដែលតែពួកគេមិនបានបញ្ចេញការបកស្រាយអ្វីឡើយទើបធ្វើអោយមានការសង្ស័យរហូតដល់បច្ចុប្បន្ននេះ
«អូនប្រុងបើកចំហហើយរឺ?»jungkookកាលបើបានឃើញនោះទាំងនោះហើយក៏សួរទៅtaehyungទាំងញញឹមបែបរំភើបបន្តិចអីបន្តិចព្រោះតែនាយពិតជានឹកស្មានមិនដល់ឡើយថាtaehyungនិងធ្វើបែបនេះព្រោះតែគេជាអ្នកសុំនាយលាក់បាំងតែពេលនេះចង់បង្ហាញអោយគេដឹងហើយរឺ?
«ពួកយើងបើកចំហស្រាប់ហើយតាស គ្រាន់តែពួកគេមិនចាប់អារម្មណ៍តែពេលនេះអូនក៏មានអារម្មណ៍ថាវាដល់ពេលហើយដែលបង្ហាញអោយពួកគេដឹងកាន់តែច្បាស់ ជាពិសេសគឺtaegiមើលទៅនាងចង់បានបងណាស់»taehyung
«បងដឹងរឿងនេះតាំងពីដំបូង តែអូនទេតែចង់អោយបងស្និតស្នាលជាមួយនាង»jungkook
«ដោយសសរពេលនោះអូនមិចនិងដឹងថាបងចូលចិត្តអូននោះ ចឹងហើយអូនខ្លាចមិត្តភក្តិត្រូវនៅព្រៅទើបចេះតែរុញបងអោយនាងទៅតែពេលនេះគឺទេ បងជារបស់អូនហេតុនេះហើយនាងមិនគួរមកពាក់ពន្ធ័ទេ»taehyungនិយាយបែបប្រាកដប្រាជាមើលទៅច្បាស់លាស់ណាស់ធ្វើអោយjungkookពេញចិត្តជាខ្លាំង
«នេះដំបូងចង់រុញបងអោយនាងទៀត ហៃយ៉ាអូនខូចណាស់តាស»jungkookទាញថ្ពាល់taehyungបន្តិចព្រោះតែគ្រឺតខ្នាញ់គេពេក
«អូនឈឺ...បានហើយមុនដឹងថាស្អែកមានរឿងប៉ុណ្ណាទេ»taehyungចង់សម្តៅលើរឿងរបស់ពួកគេមិនដឹងថាទៅជាយ៉ាងណាទេមិនដឹងថាពួកគេស្អប់ខ្ពើមគេរឺអត់ទេ
«កុំបារម្ភអីមានបងនៅក្បែរអូនហើយ រឿងនោះច្បាស់ជាមិនអីទេ»jungkookអង្អែលក្បាលtaehyungតិចៗ
«អឹមអរគុណបងណាស់ដែលនៅក្បែរអូន អរគុណបងដែលធ្វើជាមិត្តដែលយល់ចិត្តអូនជាងគេកន្លងមកអូនស្រលាញ់បង»taehyungថើបថ្ពាល់jungkookមួយខ្សឺតហើយរូបភាពនេះក៏ត្រូវគេថតបានហើយយកទៅផុសដូចគ្នា ចប់ហើយពេលនេះនៅក្នុងបណ្តាញសង្គមឥឡូវមានតែរូបភាពរបស់ពួកគេទាំងពីរតែប៉ុណ្ណោះ នេះជាប្រធានបទយ៉ាងក្តៅដូចជាភ្លើងរោលរាលត្រូវការទឹកមកពន្លត់ដើម្បីបកស្រាយទើបបាន
#skip
ពេលនេះពួកគេក៏នៅcondoជាមួយគ្នាដផយtaehyungកំពុងតែអង្គុយនៅលើភ្លៅរបស់jungkookហើយក៏បើកទូរសព្ទ័របស់ខ្លួនអែងមើលក៏ឃើញថាមានខមិនជាច្រើនដែលទាមទារអោយពួកគេចេញមុខបកស្រាយហើយក្នុងនោះមានការគាំទ្រនូវចំណងស្នេហាខុសធម្មជាតិមួយនេះយ៉ាងច្រើនកុះករផងដែលតែក៏នៅតែមានមួយចំនួនតូចដែលចេញមុខទើសធ្វើអោយtaehyungចាប់ផ្តើមពិបាកចិត្ត
«កើតអីមុខស្អុយម្ល៉េះ»jungkookសួរទៅtaehyungដោយដៃរបស់នាយនៅឪបរឹតtaehyungជាប់តែម្តង
«បងមើលនេះទៅ មានអ្នកខ្លះគេមិនបានពេញចិត្តនិងទំនាក់ទំនងយើងឡើយ អូនថាពួកយើងគួរតែបកស្រាយទៅថសរឿងនេះមិនពិតទេយើងគ្រាន់តែជាមិត្តប៉ុណ្ណោះ»លឺបែបនេះហើយjungkookអន់ចិត្តណាស់ហេតុអីtaehyungនិយាយបែបនេះ ហេតុអីត្រូវយករឿងអគតិទាំងនោះយកមកគិតធ្វើអីជារឿងធម្មតាទេដែលនៅក្នុងសង្គមមួុនេះតែងមានការរើសអើងនិងជាន់ពន្លិចបែបនេះហើយ បែបនេះគេមិនគួរណាយករឿងនេះមកគិតពេកនោះទេវាអាចធ្វើអោយស្នេហារបស់ពួកគេដើរដល់ផ្លូវបំបែកមិនខានឡើយ
«រុញរា...?»ពាក្យពីរម៉ាត់ដែលjungkookសួរទៅtaehyungទាំងទឹកមុខមាំចេសតែម្តង
«គឺអូន...jungអូនពិបាកចិត្តណាស់មិនដឹងថាស្អែកនិងត្រូវជួបរឿងអ្វីខ្លះទេjung»taehyungដូចជាចាប់ផ្តើមញ័រមាត់ហើយចំណែកឯសំឡេងដូចជាមនុស្សកំពុងតែរកយំហើយនៅក្នុងភ្នែកក៏កំពុងតែមានទឹកដក់ដូចគ្នា
«taeហេតុអីអូនត្រូវខ្វល់ម្ល៉េះ ចង់គេនិយាយអ្វីក៏និយាយចុះសំខាន់បងស្រលាញ់អូនហើយវាមិនមែនជាអារម្មណ៍មួុយឆាវរបស់បងទេអូនក៏ដឹង ដូច្នេះហើយទោះអ្នកណាចង់និយាយអ្វីក៏អូនមិនគួរខ្វល់ឡើយជាពិសេសពាក្យសម្តីទើសពួកគេគ្រាន់តែបញ្ចេញមតិនូវអ្វីដែលគេចង់និយាយអូនក៏ដូចជាហេតុអីអូនត្រូវរុញរាហេតុអីអូនមិនក្លាហានក្នុងការបញ្ចេញអ្វីដែលអូនស្រលាញ់?ស្តាប់បងណាtaeរស់ក្នុងសង្គមមួុយតែមានមនុស្សដែលស្អប់យើងនិងពេញចិត្តយើងចឹងហើយមិនបាច់ខ្វល់ទេតាមដំណើរទៅ»jungkookពន្យល់ប្រាប់taehyungជាមួយនិងហេតុផលហើយក៏មិនប្រើកំហឹងយកដាក់មុខដែលចំណែកtaehyungក៏ទទួលយកបានខ្លះៗដែលបន្ទាបឭមកក៏ឪបjungkookយ៉ាងណែនស្អិតជាប់តែម្តងគេទទួលស្គាល់ថាពួកគេនៅក្មេងណាស់មិនសមនិងមានស្នេហាទេតែចំពោះjungkookមួយនាយធ្វើអោយtaehyungទុកចិត្តបានអាចផ្ញើរខ្លួនផ្ញើរប្រាណបានយ៉ាងណាjungkookក៏គេច្បាស់លាស់ជាមួយនិងខ្លួនអែងដែរ ចឹងហើយហេតុអីមកត្រូវខ្វល់ពីរឿងនេះនោះស្នេហាវ័យក្មេងតើវាយ៉ាងមិច?
«ឈប់យំណាtae បងដឹងថាពួកយើងនៅក្មេង តែតើវាយ៉ាងមិចបើបងនៅក្មេង?ខ្លួនបងក្មេងតែគំនិតនិងក្តីស្រលាញ់ដែលបងមានចំពោះអូនមិនបានក្មេងតាមវ័យរបស់បងឡើយដូច្នេហសុំអូនកុំខ្វល់ពីសម្តីអ្នកដទៃពេកអី ណាមួយពេលនេះប៉ាម៉ាក់របស់យើងក៏ដឹងរឿងនេះរួចហើយមានអីត្រូវខ្វល់ទៀតនោះ»jungkookជូតទឹកភ្នែកអោយអ្នកជាសង្សាររួចក៏និយាយពាក្យលួងលោមអោយtaehyungបានស្រួលចិត្តជាងមុន
«អូនស្រលាញ់បង ស្រលាញ់បងណាស់សុំទោសដែលអូននិយាយពាក្យមិញនេះ»taehyungឪបjungkookខ្លាំងលើសដើម
«អឹមមិនអីទេ អូនកុំយំពេកអីយ៉ាងណារឿងនេះនិងកន្លងផុតទៅនាពេលឆាប់ៗនេះហើយកុំគិតច្រើនទេ ហើយឈប់យំទៅអូនអាចនិងក្តៅខ្លួនណា»
«បាទ..!»
«តោះចឹងទៅងូតទឹកទៅបងកក់សក់អោយណា»jungkookបានបីរាងតូចចូលទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹកជាមួយគ្នា។បន្ទាប់ពីងូតទឹករួចហើយjungkookក៏អោយtaehyungគេងទៅមិនបាច់ខ្វល់ជាមួយនិងបណ្តេញសង្គមអ្វីទៀតឡើយចង់គេនិយាយអីនិយាយទៅ

My Soulmate (ចប់)Where stories live. Discover now