ភាគទី4:ស្តាប់តាមសម្តីយើងផងយើងធ្វើព្រោះបារម្ភ

3.2K 164 1
                                    

  ពេលវេលាចេះតែឈានជើងដើរទៅមុនមិនបង្អង់ចាំមនុស្សណាម្នាក់ឡើយ។ពេលនេះtaehyungនិងjungkookពួកគេត្រូវបានឈប់សម្រាកចំនួន2អាទិត្យអាចហៅថាជាវិស្សមកាលតូច។ក្នុងរយៈពេល2អាទិត្យនេះjungkookមិនបានទៅណាឡើយសង្ងំតែនៅក្នុងcondoព្រោះមានtaehyungនៅក្បែរនោះអី។ជួនជាម៉ាក់ប៉ារបស់taehyungមិននៅក្នុងស្រុកផងទើបឪកាសល្អtaehyungមកគេងជាមួយនិងjungkookរាល់ថ្ងៃតែម្តងតែរឿងលើគ្រែក៏យូរៗម្តងដែល
«jungkookហា៎....»taehyungហៅឈ្មោះjungkookតិចៗផ្អែមស្រាស្រទន់គួរអោយចង់ស្តាប់ដែលស្ថានភាពរបស់ពួកគេពេលនេះក៏កំពុងតែដេកមើលទូរទស្សន៍ដែលjungkookក៏កំពុងតែដេកលើភ្លៅtaehyungហើយtaehyungក៏យកដៃទៅអង្អែលក្បាលរបស់jungkookតិចៗដូចគ្នា
«ហឺស..?....!»jungkookងើយមុខមើលទៅtaehyungដោយខ្សែភ្នែកពោលពេញដោយចម្ងល់
«គឺយើងធុញចង់ដើរលេងខ្លះនិងណា នេះ4ថ្ងៃទៅហើយពួកយើងនៅតែក្នុងផ្ទះមិនចេញទៅណាសោះ អែងមិនធុញទេហេ៎...?»taehyungរអ៊ូព្រោះគេពិតជាធុញពិតមែន
«ទេ យើងមិនធុញទេអោយតែមានអែងនៅក្បែរតែបើអែងធុញចាំយើងនាំដើរលេងចុះ»jungkook
«ល្អ ល្អអែងគិតថាទៅណាល្អ»
«ទៅផ្សារទំនើបទៅបានទិញខោអាវផង»
«មនុស្សច្រើនណាស់យើងមិនចូលចិត្តទេ»taehyungក្រវីលក្បាលបដិសេដ
«យីស្រីស្អាតច្រើនណាស់ណា»jungkookធ្វើនិយាយលេងចង់ដឹងពីប្រតិកម្មរបស់taehyungតែមានឯណា
«អួយ....ហេតុអីបោចសក់យើង»jungkookត្រូវបានស្រែកឡើងភ្លាមៗនៅពេលដែលtaehyungបោចសក់នាយ
«បោចលេង..!»
«តែយើងថាអែងបោចព្រោះតែប្រចណ្ឌ័យើងច្រើនជាង»
«ឆ្លួកវង្វេងនិងខ្លួនអែងណាស់ បានហើយយើងឈប់ទៅណាទាំងអស់និង»taehyungនិយាយរួចក៏រុញក្បាលរបស់jungkookចេញហើយក៏ងើបឡើងដើរចូលបន្ទប់ធ្វើប្រងើយហើយបិទទ្វាមួយទំហឹងតែម្តង
«ហៃយ៉ា ចេះរករឿងខឹងទៅកើតក្មេងក្បាលរឹងនេះ នេះត្រឹមជាមិត្តសោះខឹងម្លឹងៗហើយចុះបើជាសង្សាអែងប្រហែលមិនរស់ទេah kookអើយ»jungkookនិយាយរួចក៏ប្រញាប់បិទទូរទស្សន៍ហើយក៏ប្រញាប់ដើរទៅតាម កាលដែលទៅតាមគឺទៅតាមញ៉ោះច្រើនជាងតាមលួងព្រោះជាទម្លាប់ទៅហើយពេលខ្លះញ៉ោះរួចក៏ប្រសើរឡើងតែពេលខ្លះញ៉ោះរួចរឹតតែខឹងលើសដើមក៏មាន
«មនុស្សចង្រៃយើងនៅទីនេះទាំងមូលហើយចង់មើលស្រីណាទៀតគួរអោយខឹងមែន ហ៊ើយ»
«ភ្នែកយើងតាស បើមើលក៏គ្មានអីទាស់ខុសដែល»jungkookបើកទ្វាចូលមកដល់ចំពេលដែលtaehyungនិយាយពាក្យនេះតែម្តងទើបប្រញាប់ចូលមកញ៉ោះថែម
«ចេញទៅ យើងចង់នៅម្នាក់អែង»
«អោយចេញទៅណាបើសង្សានៅខឹងនិង»jungkookនិយាយរួចក៏ចូលមកឪបtaehyungរួចក៏ដាក់ចង្ការរបស់ខ្លួននៅលើស្មារបស់taehyungហើយក៏បន្លំថើបនៅចន្លោះករបស់taehyungថែមទៀតផង
«អ្នកណាសង្សាអែងកុំមកបន្លំ»
«ឈប់ខឹងទៅ»
«មិនបានខឹងទេ»
«មែនហ៎ បើមិនខឹងល្អណាស់ទៅដើរលេងជាមួយយើងតោះ»jungkookពោលរួចក៏ប្រញាប់ចាប់ទាញដៃរបស់taehyungអោយងើប
«មិនទៅទេ អែងទៅចុះទៅមើលស្រីរបស់អែងទៅ»
«យើងល៎លេងទេ តោះបើអែងទៅអែងចង់បានអីក៏យើងទិញអោយដែលយ៉ាងមិចដែល»
«okទៅក៏បាន តែយើងអាចទិញរបស់តាមចិត្តយើងបានមែនទេ»
«បាទ ទានម្ចាស់»jungkookបន្ទាប់ពីនិយាយរួចពួកគេក៏នាំគ្នាទៅដើរផ្សារជាមួយគ្នាដំបូងថាមិនចង់ទៅផ្សារទំនើបទេព្រោះមនុស្សច្រើនតែចុងក្រោយនៅតែត្រូវទៅដដែលព្រោះមានអ្នកប៉ាវទៅហើយបើមិនទៅស្តាយស្លាប់ហើយ។តែអារឿងរបស់jungkookទិញអោយនេះវារាប់ភ្លេចទៅហើយសំខាន់របស់ប្រើប្រាស់របស់គេសឹងតែ90ភាគរយទៅហើយដែលjungkookជាអ្នកទិញអោយទៅរកណាបានមានមិត្តបែបនេះ មិត្តមិនចំមិត្តសង្សាមិនចំសង្សា។តែក៏ប្រាប់អោយដឹងទៅtaehyungក៏ចំណាយលុយទិញរបស់អោយjungkookដូចគ្នាព្រោះការរស់នៅតែងមានទៅមានមកចឹងហើយ ទោះពេលខ្លះjungkookមិនចង់បានក៏គេទិញអោយដែលអោយតែរបស់នោះtaehyungមើលទៅសមនិងនាយគេប្រាកដជាទិញអោយហើយមិនខ្វល់ច្រើនឡើយ សកម្មភាពរាល់ថ្ងៃនេះមើលទៅវាដូចជាសង្សាទៅហើយ
«jungkookមើលទៅខ្សែដៃនោះស្អាតទេ»taehyungដើរមកដល់ហាងលក់គ្រឿងលម្អខ្លួនមួយកន្លែងទើបប្រញាប់អូសដៃjungkookចូលទៅមើល។ពេលចូលទៅដល់ក៏ឃើញថាខ្សែដៃនោះជាខ្សែដៃគូរស្នេហ៍
«ចង់បានហេ៎...?»
«ត្រូវហើយព្រោះយើងអាចពាក់ពីរនាក់បាននោះអី»taehyungនិយាយបណ្តើរញញឹមបណ្តើរ
«មួយឈុតនេះប៉ុន្មាន...?»jungkookប្រញាប់សួរទៅអ្នកលក់ភ្លាមៗតែម្តង
«មួយឈុតនេះ500$លោក»
«ខ្ញុំយកអាមួយនេះចុះ អែងសាកល៎មើលសិនទៅយើងទៅគិតលុយសិន»
«អត់ទេ អែងពាក់អោយយើងសិនមក»taehyungចេញចរឹកចង់អោយjungkookខ្វាយខ្វល់ជាមួយនិងខ្លួនអែងប្រៀបដូចជាសង្សា
«ok okមកហុចដៃអែងមក»ពេលនោះtaehyungក៏ហុចដៃអោយjungkookពាក់អោយក្រោយពាក់រួចរាល់taehyungក៏ពាក់វាអោយjungkookវិញដូចគ្នាពួកគេញញឹមដាក់គ្នាទៅវិញទៅមកធ្វើអោយអ្នកលក់ញញឹមដែលនាងគិតថាពួកគេជាគូរស្នេហ៍និងគ្នាតែម្តង
«ពួកលោកសមគ្នាណាស់»
«ពួកយើង....!»taehyungយល់ន័យទើបចង់បញ្ជាក់ថាវាមិនដូចអ្វីដែលនាងបានគិតនោះទេពួកគេគ្រាន់តែជាមិត្តធម្មតាប៉ុណ្ណោះ
«អរគុណ...»jungkookនិយាយកាត់រួចក៏ចាប់ទាញដៃtaehyungទៅកន្លែងគិតលុយជាមួយគ្នាដោយពាក់ខ្សែដៃនោះនៅនិងដៃរួចជាស្រេចតែម្តង។ក្រោយគិតលុយរួចពួកគេក៏ទៅទិញរបស់បន្តមានទាំងមួក ស្បែកជើងខោអាវជាដើមសុទ្ធតែជាលុយរបស់jungkookជាអ្នកចេញតែរបស់ដែលទិញភាគច្រើនជាឈុតគូរស្នេហ៍ពាក់ជាគូរជាមួយគ្នាបន្ទាប់ពីដើរទិញរបស់ឆ្អែកឆ្អន់ហើយjungkookក៏នាំtaehyungមកញ៊ាំអីនៅហាងមួយកន្លែងមើលទៅហៃសូគួរសមដែល
«អែងញ៊ាំអី...?»jungkookជាអ្នសួរផ្តើមមុនក្រោយរៀបចំខ្លួនអង្គុយរួចនិងទាញមីនុយមកមើល
«អែងញ៊ាំអីយើងញ៊ាំនោះដែលព្រោះមិនដឹងរើសមួយណាទេ»
«okចឹងយកអានេះ2ឈុតមក»
«បាទលោកសុំចាំបន្តិច»
«អែងញញឹមអីtae...?»jungkookឃើញថាtaehyungសម្លឹងមើលមកដៃនាយដែលមានពាក់ខ្សែដៃនោះហើយក៏ញញឹមមិនឈប់ទើបអត់សួរមិនបាន
«ញញឹមព្រោះឃើញថាអែងពាក់ខ្សែដៃនេះស្អាតនោះអី»
«សរសើរបែបនេះ ចង់បានអីហេ៎?»
«គ្មានទេតែអរគុណសម្រាប់ថ្ងៃនេះណា»
«អឹម...!»
«តែអេ៎...អែងកុំដោះវាលឺទេយើងហាមអោយហើយបើអែងដោះវាយើងនិងឈប់និយាយរកអែងហើយ»taehyungនិយាយគម្រាមjungkookទុកជាមុនបង្ការខ្លាចថាjungkookដោះចេញ
«ចុះបើបាត់នោះ»
«បើបាត់ក៏កុំនិយាយរកយើងដែល ព្រោះរបស់ដែលយើងស្រលាញ់អែងត្រូវតែរក្សាទុកវាអោយគង់វង្សបើបាត់រឿងធំមិនខានទេ»taehyung
«បាទទទួលបានទានម្ចាស់ នោះអាហារមកដល់ល្មមឆាប់ញ៊ាំទៅក្រែងលឺថាមុននេះរអ៊ូថាឃ្លានហីឡូវញ៊ាំទៅ»
«ដឹងហើយៗ »ពួកគេបន្តញ៊ាំអាហារមួយពេលនេះជាមួយគ្នាដោយមានក្តីសុខគ្មានអ្នកណាមករំខានក្រោយញ៊ាំអីរួចរាល់ពួកគេក៏ត្រឡប់ទៅផ្ទះវិញដោយមានjungkookជាអ្នកកាន់ឥវ៉ាន់ដដែលតែជាអកុសលនៅតាមផ្លូវពួកគេបែរជាបានជួបជាមួយនិងមនុស្សដែលjungkookមិនចង់ជួបទៅវិញម្នាក់នោះគ្មានអ្នកម្នាក់ផ្សេងក្រៅពីtaegiឡើយព្រោះនាងក៏មកផ្សារនេះដូចគ្នា។ពេលដែលនាងបានជួបពួកគេទាំងពីនាងក៏ប្រញាប់ចូលមករាក់ទាក់ពួកគេភ្លាមជាពិសេសគឺនាងរាក់ទាក់jungkookនិងអែង
«សួស្តីអ្នកទាំងពីរមកទិញរបស់មែនទេ»taegiសួរយកគួរសមតែភ្នែកសម្លឹងទៅមើលមុខjungkookឯណោះ
«ត្រូវហើយចុះនាងនោះ មកទិញអីដែល»taehyungញញឹមគួរសមវិញដូចគ្នាខុសពីjungkookដែលមិនចង់និយាយស្តីជាមួយ
«អររគឺរកមកទិញសម្លៀកបំពាក់ខ្លះទុកចូលរួមកម្មវិធីមិត្តភក្តិប៉ារបស់ខ្ញុំនៅថ្ងៃស្អែក»
«អររ...!»
«បើគ្មានការអីសំខាន់ទេសុំទៅមុនហើយ»jungkook
«awwនេះត្រឡប់ទៅវិញហើយរឺ ខ្ញុំបម្រុងនិងអញ្ចើញអ្នកទាំងពីរញ៊ាំបាយជាមួយគ្នា»taegiញញឹមស្រងាកចិត្ត
«សុំទោសផងពួកយើងញ៊ាំរួចហើយតោះtae យើងទៅ ហើយខ្ញុំលាសិនហើយ»jungkook
«លាហើយណាtaegiថ្ងៃក្រោយជួបគ្នា»
«អឹម លាហើយ»taegiញញឹមបន្តិចនិងប្រែទឹកចិត្តក្រញ៉ូវភ្លាមៗក្រោយពួកគេចេញទៅបាត់
«ប្រញាប់នោះប្រញាប់ តែមិនអីទេកុំអោយយើងមានឪកាសល្អអោយសោះមិនចឹងទេjungkookគេចមិនផុតពីយើងទេ ឆឺស»taegiនិយាយរួចក៏ដើររកទិញរបស់បន្តទៀត។ចំណែកឯjungkookក៏ដឹកដៃtaehyungមកចំណតឡានមុននិងបើកចេញទៅ
«លើកក្រោយកុំរាក់ទាក់និងនាងពេក»
«យ៉ាងមិចអែងខ្លាចនាងពេញចិត្តយើងវិញរឺ»taehyungសួរញ៉ោះម្តងព្រោះដឹងថាjungkookមិនចូលចិត្តនាងនោះទេ
«ឆ្កួតទេហេ៎ យើងប្រាប់ហើយក៏ធ្វើតាមយើងទៅមនុស្សដូចtaegiទុកចិត្តមិនបានទេយើងខ្លាចអែងមានគ្រោះថ្នាក់»jungkookបារម្ភទើបប្រាប់ព្រោះគេបារម្ភពីសុវត្តិភាពរបស់taehyungណាស់មិនចង់អោយគេរាប់រកtaegiនោះទេព្រោះនាងមិនគួរអោយទុកចិត្តឡើយ
«តែនាងគួរអោយស្រលាញ់សឹងស្លាប់ទៅហើយ»
«បើនិយាយហើយនៅតែចចេសបែបនេះយើងឈប់និយាយហើយអែងធ្វើអីក៏ស្រេចតែចិត្តអែងទៅ»jungkookមិនដឹងជាមួលម៉ៅមកពីណាទេសុខៗបែរជានិយាយបែបនេះចេញមក
«អែងទៅមួលម៉ៅមកពីណាហាស»
«មួលម៉ៅតាំងតែពីបានជួបនាងហើយក៏ត្រូវមកមួលម៉ៅព្រោះតែអែងនិយាយមិនស្តាប់»
«អូហូយសុំទោសណា យើងនិយាយលេងតាស»taehyungចូលទៅគៀកគើយjungkookដោយឪបដៃមួយចំហៀងរបស់នាយជាប់
«ល្អហើយចឹង»
«បាទ....!»taehyungញញឹមហើយធ្វើមុខcuteដាក់jungkookទៀតទើបនាយព្រមសើចវិញហើយក៏បន្តដំណើរទៅcondoវិញ

To be continue

My Soulmate (ចប់)Where stories live. Discover now