កន្លងផុតទៅជាច្រើនថ្ងៃបើរាល់ចាប់ពីថ្ងៃនេះទៅនៅសល់ពេលតែ5ថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃចូលរៀនវិញហើយ អ្វីដែលសំខាន់នោះម៉ាក់ប៉ារបស់taehyungក៏ត្រឡប់មកពីបរទេសវិញក្រោយបញ្ចប់ការងាររបស់គាត់បានដោយរលូតហើយនោះ ហើយពេលនេះtaehyungក៏កំពុងតែអង្គុយញ៊ាំអាហារពេលល្ងាចជួបជុំគ្រួសារដូចគ្នាដោយថ្ងៃនេះមិនបានទៅគេងជាមួយនិងjungkookនោះទេ
«taehyungហា៎ យ៉ាងមិចដែលកូនឈប់សម្រាកប៉ុន្មានថ្ងៃមកនេះ»លោកស្រីkimដែលជាម្តាយបោះសំណួរសួរទៅកូនប្រុសតែម្នាក់របស់គាត់
«គឺធុញខ្លះដែលនិងណាម៉ាក់ មិនបានជួបមិត្តភ័ក្តនៅសាលាហើយខានញ៊ាំបាយនៅសាលាយូរថ្ងៃហើយនឹកអើយសែននឹក ហើយណាមួយនៅផ្ទះធុញណាស់គ្មានអ្វីធ្វើផង»taehyungនិយាយទាំងពេបមាត់តិចៗបង្ហាញភាពគួរអោយស្រលាញ់របស់ខ្លួនអោយប៉ាម៉ាក់ដែលញ៊ាំបាយជុំគ្នាបានឃើញ
«តែម៉ាក់ថាកូននៅនឹកមិត្តភក្តិអីទៀតបើទើបតែមកពីផ្ទះរបស់មិត្តភក្តិតាសហី»លោកស្រីkim
«មែនហើយអូន អេ៎តែរឺមួយjungkookមិនមែនមិត្តភក្តិកូនទេ...?»លោកkimទ្រាំមិនបានពេលដែលឃើញឪកាសល្អហើយក៏ប្រញាប់បង្អាប់កូនភ្លាមៗតែម្តងធ្វើអោយtaehyungមុខឡើយក្រហមអស់ទៅហើយ
«ហៃយ៉ា លោកប៉ាគេជាមិត្តភក្តិកូនតាសគ្មានអ្វីលើសពីនិងទេ»taehyungប្រកែកទាំងអៀនព្រានឡើងក្រហមមុខអស់ទៅហើយ
«ចឹងហ៎ ទីងៗៗៗ....»មិនអោយលោកkimបាននិយាយចប់សព្វគ្រប់ផងទូរសព្ទ័របស់taehyungក៏រោទ៍ឡើងនៅពេលដែលលើកយកមកមើលនោះក៏ឃើញថាជាលេខទូរសព្ទ័របស់jungkookទើបប្រញាប់សុំអនុញ្ញាតិពីប៉ាម៉ាក់របស់គេទៅទទួលទូរសព្ទ័មិត្តភក្តិសំណព្វចិត្តសិន
«មិនទាន់និយាយរួចពីមាត់ផង មិត្តភក្តិខលមកទៅហើយប្រហែលជានឹកខ្លាំងណាស់ទេដឹងអូន»លោកkimធ្វើជានិយាយប្រហើលចោលអោយtaehyungបានលឺផងព្រោះពេលនេះមើលទៅដូចជាប្រញាប់ណាស់ ប្រញាប់ឡើងទៅបន្ទប់ដើម្បីនិយាយជាមួយនិងមិត្តភក្តិ
«ហេឡូ....!»
(នឹកអែងណាស់)ជាពាក្យដំបូងដែលលឺចេញពីមាត់របស់jungkookនៅពេលដែលtaehyungលើកទូរសព្ទ័របស់នាយដែលខលមកគេ
«ទើបតែបែកគ្នាប៉ុន្មានម៉ោងមុននេះសោះ មកនឹកស្អីហាស»taehyungធ្វើជានិយាយសំឡេងជ្រេញដាក់jungkookដែលទាំងដែលធាតុពិតរំភើបជាពន់ពេកពិបាកបរិយាយតែម្តង
(នឹកមែនណា និយាយត្រង់ចុះបែកអែងតែមួយវិនាទីក៏ឃើញនឹកដែរ)
«ចឹងរើលមកនៅជាមួយយើងតែម្តងល្អទេ»
(ល្អៗ...)
«កាន់តែឡប់ហើយអែងនេះ»
(Taeថ្ងៃនេះ មកគេងជាមួយយើងទៀតមកបានទេ យើងនឹកអែងពិតមែនណា)jungkookទទូចសុំអង្វរ
«អត់ទេ»
(ណា ណាtaehyungយើងនឹកអែងពិតមែនណា)jungkookនៅតែបន្តអង្វរតែtaehyungនៅតែមិនយល់ព្រមទៀត
«ចេះធ្វើដូចក្មេងទៅកើតដែលយើងបិទហើយណា bye bye »មិនអោយjungkookបានតបទទាន់នោះទេគេក៏ប្រញាប់បិទទូរសព្ទ័យកតែម្តងខ្លាចថាទន់ចិត្តជាមួយនិងjungkookហើយក៏ទៅគេងជាមួយនិងនាយទៀត តែសាកទៅលមើលបើមិនប៉ារបស់គេបង្អាប់មិនអោយចេញពីផ្ទះរួចឥឡូវនិងកាលដែលសំខាន់នោះtaehyungជាមនុស្សពូកែអៀនណាស់
YOU ARE READING
My Soulmate (ចប់)
Historia Cortaពួកយេីងនិងជិតដិតលេីសពីពាក្យថាមិត្តតែមិនមែនសង្សា #22-9-21