ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ ក្រឡេកមកមើល
រាងកាយតូចច្រឡឹងមួយកំពុងតែគេងលក់ស្កប់ស្កល់
ខ្លួនប្រាណទទេស្អាត គ្មានសូម្បីតែភួយឬសម្លៀក
បំពាក់នៅបិទបាំងខ្លួនប្រាណ។ ថេយ៉ុងចាប់កម្រើក
បើកត្របកភ្នែកស្អាតឡើងយឺតៗសម្លឹងមើលទៅ
ពិដានបន្ទប់ទាំងឈឺក្បាលយ៉ាងខ្លាំងដោយសារតែ
ឥទ្ធិពលសុរាកាលពីយប់នោះ« ហ្ហឹមមម~~ » មាឌតូចក្រោកអង្គុយយឺតៗដៃឈ្លីសៀតផ្កាតិចៗទាំងមិនទាន់ស្វាងស្រួលបួលដោយ
មិនបានចាប់អារម្មណ៍និងសភាពខ្លួនឯងនៅពេលនេះ
ថេយ៉ុងបម្រុងនិងក្រោកឡើងមិនទាន់និងបានក្រោក
ឈរផងរាងកាយតូចច្រឡឹងក៏ត្រូវដួលខ្ពោកទៅលើ
គ្រែវិញ ការឈឺចាប់ក្រហាយឆ្អល់នៅនៅផ្នែកខាង
ក្រោមធ្វើឲ្យនាយតូចភ្ញាក់ព្រើតហើយបើកភ្នែកធំៗ
នៅពេលដែលឃើញថាខ្លួនគ្មានសម្លៀកបំពាក់« មាន...មានរឿងអី? អូយយ៎» ថេយ៉ុងនិយាយលូកដៃទៅស្ទាបផ្នែកខាងក្រោមរបស់ខ្លួនដែលកំពុង
តែក្រហាយទ្រាំស្ទើរលែងបាន គេខ្ទប់មាត់ភ្ញាក់ផ្អើល
នៅពេលដែលឃើញអ្វីប្រឡាក់នៅពេញបាតដៃ
និងនៅលើកម្រាលពូកដែលមានប្រឡាក់ដោយ
ទឹកកាមព្រមទាំងឈាមប្រតាកថើរៗលើនោះគេលេបទឹកមាត់ក្អឹកៗទាំងភិតភ័យភ្នែកសម្លឹងមើល
ទៅសម្លៀកបំពាក់ដែលរាយប៉ាយលើឥដ្ឋ ព្រមទាំង
ខ្លួនប្រាណដែលឈឺស្ពឹកពោរពេញទៅដោយស្នាម
ក្រហមៗខាំពាសពេញកាយ ស្របពេលដែលខួរក្បាលកំពុងគិតអំពីហេតុការណ៍កាលពីយប់មិញ...« មិន-មិនអាចទេ...» ថេយ៉ុងដកដង្ហើមញាប់ៗទាំង
ភ័យខ្លាច...ហេតុការណ៍កាលពីយប់បានចូលមកក្នុង
ខួរក្បាលវិញ សកម្មភាពទាំងអស់ដែលលេចឡើង
ព្រិលៗនៅក្នុងខួរក្បាលរបស់គេ...គេមិនចាំអ្វីនោះទេ អ្វីដែលគេនឹកឃើញត្រឹមតែ..សម្លេងថ្ងួចថ្ងូរដែល
បន្លឺឡើងកាលពីយប់ជាមួយនិងមនុស្សប្រុសមិន
ស្គាល់មុខម្នាក់'' តើគេនោះជាអ្នកណា? '' ខួរក្បាលចាក់ស្រេះដោយសំណួរមួយនេះ ថេយ៉ុងដង្ហក់ញាប់ៗមុននឹង
ទឹកភ្នែកចាប់ផ្ដើមហូរស្រក់ចុះមកដោយមិនដឹងខ្លួន
ទោះបីគេជាប្រុស ប៉ុន្តែគេក៏មិនអាចទទួលយក
ហេតុការណ៍ទាំងនេះបានដូចគ្នា ហេតុអី?អ្នកណា?