ក្រោយពីត្រូវបានជុងហ្គុកផ្ញើរសារគម្រាមមក
ចំណាយពេលជាងកន្លះម៉ោងថេយ៉ុងក៏បានមកដល់
ខុនដូដ៏ស៊ីវីល័យមួយនៅតំបន់សេអ៊ូលនេះ មិនចាំយូរ
នាយតូចក៏ប្រញាប់ឡើងទៅខាងលើសម្ដៅទៅបន្ទប់កន្លែងដែលជុងហ្គុកបានប្រាប់មកតុក!! តុក!!
« មកហើយហ្ហេ៎សសិស្សច្បង » ជុងហ្គុកចេញមក
បើកទ្វាររួចញញឹមឡើងយ៉ាងរីករាយ តែសភាពរបស់
នាយបានធ្វើឲ្យថេយ៉ុងភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងសភាព
របស់នាយនាពេលនេះ។ នាយមានត្រឹមកន្សែងរុំផ្នែកខាងក្រោម រាងកាយមាំទាំ ជាមួយនិងសាច់ដុំពោះដល់ទៅប្រាំបីកង់ ដៃស្ដាំដែលមានសាក់តាំងពីម្រាមដៃដល់ស្មារ ផ្ទៃមុខដែលស្រស់សង្ហារគ្មានវែនតាមូលៗខុសពីរាល់ដង ខុសប្លែក100% ពីជុងហ្គុកដែលគេធ្លាប់ស្គាល់ តែគេមកនេះមិនមែនមកគយគន់នាយ
នោះទេ<<ផាច់>>
មួយកំផ្លៀងរបស់ថេយ៉ុងវាត់ទៅលើផ្ទៃមុខដ៏ស្រស់
សង្ហាររបស់ជុងហ្គុកឡើងក្រហមភ្លាមៗ តែនាយមិន
និយាយឬប្រតិកម្មអ្វីឡើយបែរជាញញឹមទៅវិញ« ចូលទៅខាងក្នុងទៅណា ខ្ញុំចាំបងយូរហើយ»
ជុងហ្គុកញញឹមទាញថេយ៉ុងចូលមកខាងក្នុងរួចឱប
ចង្កេះរាងតូចពីក្រោយព្រមទាំងថើប.កថេយ៉ុងថ្នមៗ
តែរាងតូចស្រាប់តែរុញនាយចេញ<<ផាច់ៗៗ>>
បីកំផ្លៀងបន្តជាប់គ្នាពីដៃរបស់ថេយ៉ុងទៅលើផ្ទៃមុខ
របស់រាងក្រាស់ជាបន្តបន្ទាប់ តែនាយមិនបាននិយាយ
អ្វីនោះឡើយនាយគ្រាន់តែញញឹមដាក់គេប៉ុណ្ណោះ« យើងខ្ពើមឯងណាស់!!! ហេតុអី??? ហេតុអីធ្វើបែបនេះដាក់យើង? យើងទៅធ្វើស្អីឯង?»ថេយ៉ុង
« ខ្ញុំ...ខ្ញុំស្រឡាញ់បងណា» ជុងហ្គុក
« ស្រឡាញ់បែបនេះឬ? តែយើងមិនបានស្រឡាញ់ឯង!!យើងមានមនុស្សដែលយើងស្រឡាញ់ហើយ»
គ្រាន់តែនិយាយដល់ប្រយោគនេះភ្លាមជុងហ្គុកស្ទុះ
មកចាប់ផ្ទប់រាងតូចទៅនិងជញ្ជាំងជប់« អត់ទេខ្ញុំស្រឡាញ់បងណា បងត្រូវតែស្រឡាញ់
ខ្ញុំវិញ!! ខ្ញុំជាប្ដីរបស់បងណា» ជុងហ្គុកនិយាយកែវ
ភ្នែកក្រហមច្រាលព្រោះតែខឹង