ភាគទី ២

548 71 5
                                    

ខ្យល់បក់វឹងៗរហើយត្រសៀក ល្ងាចក៏ទន់ទាបមេឃចុះអន់កម្តៅជំនួសមកវិញដោយពពកខ្មៅដុំៗត្រង់នេះបន្តិចត្រង់នោះបន្តិច រាងកាយតូចល្អិតឋិតនៅលើដំបូលអគារសាលាអង្គុយសំយ៉ុងជើងចុះក្រោម កែវភ្នែកសម្លឹងទៅឆ្ងាយដាច់អាល័យ។

យូរៗម្តងក៏ឮសម្លេងដកដង្ហើមធំម្តងប្រណាំងខ្យល់បរិសុទ្ធពីធម្មជាតិ មុជមិនជ្រៅទៅមិនឆ្ងាយខួរក្បាលបណ្តុំទៅដោយរឿងស្មុគស្មាញរាប់រយជំពូក។

" មកអង្គុយអីតែឯងនៅទីនេះ " ដៃមាំទម្លាក់លើស្មារតូចព្រមជាមួយសំនួរសួរនាំយ៉ាងសមសួន តែដដែលនាយនៅតែមិនអាចទទួលបានចម្លើយចេញពីមាត់ក្មេងល្អិត។

" ខ្ញុំមិនបានឃើញឯងញុាំអីមកតាំងពីព្រឹក ណេះយកទៅញុាំទៅ " នាយហុចប្រអប់បាយប្រអប់បាយឲជេគ អាល្អិតមិនតបក៏មិនទទួលដូចគ្នា

" ... " ស៊ុងហ៊ុន ដាក់ទម្ងន់ខ្លួនអង្គុយក្បែរជេគធ្វើឲគេភ្ញាក់ផ្អើលជាខ្លាំង ជេគសម្លឹងមុខស៊ុងហ៊ុនម៉ង់ៗដ្បិតចម្លែកនិងកាយវិការរបស់គេ។

" កុំទាន់ទៅអីនៅទីនេះហើយ " ដៃប៉ោងសរសៃក្រសោបដៃតូចបង្អាក់ដំណើរអ្នកដែលបម្រុងនិងចេញទៅ ជេគសម្លឹងឆ្លាស់មុខស៊ុងហ៊ុនដែលកាន់ដៃខ្លួននោះ តែបន្តិចក្រោយមកនាយក៏ព្រមនៅកំដរគេចាត់ទុកថាវាជាថ្នូរដោះដូរដែលស៊ុងហ៊ុនបានជួយខ្លួនកាលពីព្រឹកទៅចុះ។

គ្រប់យ៉ាងស្ថិតនៅក្នុងលំហអាកាសដ៏សែនស្ងប់ស្ងាត់ សូរ្យសម្លេងដង្ហើមដកផើតផតប្រណាំងគ្នាគ្មាននរណាម្នាក់ដាច់ចិត្តហ៊ានបំបែកវាឡើយ ស្របពេលដែលភ្នែកនាយតូចជាប់ជាមួយនិងព្រះអាទិត្យដែលរៀបនិងអស្តង្គត អ្នកកម្លោះស៊ុងហ៊ុនក៏បានលបលួចមើលខ្លួនដែរ តាមធម្មតាជេគស្អាតខ្លាំងណាស់ទៅហើយទម្រាំតែគេញញឹមទៀតមិនដឹងជាកាន់តែស្រស់ប៉ុណ្ណាទេ។

" ស្ងប់ស្ងាត់ដូចខ្យល់សមុទ្រឯងដឹងទេនោះគឺជាឯងហើយ " សុខៗស៊ុងហ៊ុនក៏បង្ហើរប្រយោគដ៏សែនចម្លែកមួយអត់ឲជេគងាកមកមើលខ្លួនមិនបាននោះទេ ជេគជ្រឹមភ្នែកកាត់ន័យមិនយល់សោះថាស៊ុងហ៊ុនចង់និយាយពីអ្វី។

" ??? "

" ឯងខុសពីអ្នកដទៃច្រើនណាស់ "

" ខុសយ៉ាងម៉េចទៅ? " ជាលើកទីមួយក្នុងរយៈពេលជាច្រើនឆ្នាំដែលជេគព្រមហើបមាត់និយាយបកមកនាយវិញ ពុទ្ធោអើយសម្លេងគេពិរោះតូចឆ្មាដូចជាកូនក្មេងអ៊ីចឹង

សម្បកកាយ (Completed)Where stories live. Discover now