ភាគទី ៣

438 60 2
                                    

សម្រឹបជើងធ្ងន់ៗបោះពួយចូលក្នុងផ្ទះ ស៊ុងហ៊ុន អនុញ្ញាតឲជេគដើរដោយខ្លួនឯងតែដៃនាយនៅតែស្រាក់ជាប់ជាមួយនិងជេគដដែល។

" ម៉ាក់! ម៉ាក់ "

" នៅទីនេះហ៊ុន! "នាយប្រកូកហៅរកម្តាយជាទីស្រលាញ់ មិនយូរប៉ុន្មានយើងក៏បានស្តាប់ឮនូវសម្លេងក្រអួនត្រជាក់ចេញមកពីជ្រុងម្ខាង។ ស៊ុងហ៊ុន ញញឹមបន្តិចបម្រុងនិងដើរទៅរកទិសដៅនៃសម្លេងទៅហើយតែត្រូវជេគក្តាប់ដៃខ្លួនណែនបង្អាក់មិនឲទៅ។ ងាកមកមើលក៏ឃើញថាក្មេងនេះធ្វើមុខស្ញូចស្ញាញទំនងជាភ័យក្នុងការប្រឈមមុខជាមួយនិងម្តាយខ្លួនហើយ ដូចនេះទើបនាយអង្អែលខ្នងដៃជេគដើម្បីជួយសម្រួលអារម្មណ៍គេ។

" មិនអីទេ ទុកចិត្តយើង " អ្នកកម្លោះញញឹមផ្តល់ទំនុកចិត្តទើបរាងល្អិតងក់ក្បាលព្រមតាមសំណើររបស់គេ

" ចេញលឿនណាស់ថ្ងៃនេះ សំណាងម៉ាក់រៀបម្ហូបទុកឲឯងហើយល្មមឆាប់មកញុាំមក អូហ៌! ហើយនាំមិត្តមកផងមែនទេថ្ងៃនេះ? " អ្នកមីងរៀបចំចានបណ្តើរដោយហៅកូនប្រុស អ្វីដែលកាន់តែធ្វើឲគាត់ចាប់រឮកនោះគឺអាល្អិតមួយដែលឈរជិតកូនប្រុសខ្លួន។ ភ្លាមៗជេគធ្វើអ្វីមិនត្រូវបានត្រឹមតែលើកដៃសំពះហាស្តីអ្វីមិនចេញសោះ

" ជាមិត្តដែលឧស្សាហ៍និយាយនោះមែនទេ? សួស្តី អាល្អិត " អ្នកមីងបោយដៃហៅ តែដឹងស្រាប់ហើយថាជេគជាមនុស្សបែបណា តាមចរិតស្ងប់ស្ងាត់របស់ខ្លួនពិតជាមិនដឹងធ្វើយ៉ាងម៉េចទេ ឈរធ្មឹងៗដូចតុក្កតា ណាភាំងនិងម្តាយស៊ុងហ៊ុនដែលនិយាយមកដូចធ្លាប់បានស្គាល់ខ្លួនពីមុនខ្លះៗរួចមកហើយ។

" ម៉ាក់~~ " ស៊ុងហ៊ុន បង្អូសសម្លេងវែងមួយហត្ថ នាយស្មានដឹងថាជេគមិនទាន់អាចសម្របខ្លួនបានមិនចង់ឲម្តាយសួរនាំច្រើនដែលអាចឲប៉ះពាល់ដល់ផ្នែកណាមួយនៃជេគទេ ព្រោះជាក់ស្តែងនាយពិតជាបានប្រាប់ពីរឿងរបស់ជេគប្រាប់ទៅម៉ាក់មែន

" អា៎ៗ មិនអីទេៗ ឈប់សួរហើយមកអាល្អិតមកញុាំបាយជាមួយគ្នាមក " គាត់ដើរបង្ហួសកូនប្រុសទៅដណ្តឹកជេគមកតុបាយជំនួស ចាត់ទុកវត្តមានកូនប្រុសមួយគ្រាប់គត់ដូចជាខ្យល់ បានឃើញហើយស៊ុងហ៊ុនក្រវីក្បាល នេះទើបតែបានជួបជេគសោះចង់ធ្វើភ្លេចខ្លួនដែលជាកូនទៅហើយ។

សម្បកកាយ (Completed)Where stories live. Discover now