ភាគទី ៦

997 97 16
                                    

ដំណើរកម្សាន្តរយៈវេលា៣ថ្ងៃត្រូវបានឈានដល់ទីបញ្ចប់ បីថ្ងៃមកនេះជេគបានស្រឡះមុខមាត់ ជ្រះស្មុគក្នុងខួរក្បាលច្រើនណាស់ ស៊ុងហ៊ុនដែលពូកែកំប្លុកកំប្លែងនៅជាមួយគេពេលណាក៏មានតែសើចរហូត សើចរហូតភ្លេចថាខ្លួននិងត្រូវប្រឈមមុខនិងបញ្ហារាប់មុឺនជំពូកទៀតនៅផ្ទះ...។
  យានជំនិះបរត្រឹកៗកាត់តាមភូមិមួយទៅភូមិមួយ អ្នកទាំងពីរត្រូវចំណាយពេលអស់ពីរម៉ោងទម្រាំមកដល់ទីក្រុងវិញ ម្តងនេះស៊ុងហ៊ុនមិនបានបណ្តោយឲជេគមកតែម្នាក់ឯងទៀតទេពោលគឺនាយធានាអះអាងជូននាយតូចដល់ផ្ទះដោយផ្ទាល់តែម្តង។

" ផ្លូវមុខចង្អៀតណាស់ឯងទម្លាក់យើងចុះត្រឹមហ្នឹងហើយ " ជេគ ប្រាប់បង្ការទុកជាមុនដ្បិតអ្វីផ្ទះរបស់នាយត្រូវជិះចូលតាមផ្លូវឌឿងហែមក្រលុកក្រលាក់បត់បែនច្រើនហើយផ្លូវក៏មានសភាពតូចចង្អៀតទៀតផង។

" អត់ទេ យើងត្រូវតែប្រាកដចិត្តថាឯងដល់ផ្ទះដោយសុវត្ថិភាព " នាយប្រកែកចាច លើកមុនជាកំហុសរួចម្តងទៅហើយនាយមិនអាចឲលើកនេះកំហុសអាចកើតឡើងម្តងទៀតទេ ស្នាមរបួសលើខ្លួនរាងតូចក៏ដូចជាស្នាមរបួសលើនេះដូងនាយ បើជេគឈឺនាយក៏គង់និងឈឺដូចគ្នា។

ងឺត!... រថកង់ពីរទច់ង៉ក់មុខខ្ទមជរាមួយខ្នង ប្លែកភ្នែកបន្តិចត្រង់ថាថ្ងៃនេះដូចជាមានសភាពអ៊ូអរ មានមនុស្សឈរច្រូងច្រាងពេញមុខផ្ទះ ជេគដែលអាចដឹងពីហេតុភេទមុនចាប់ភ័យបុកពោះជាតក្កមា។

" មនុស្សច្រើនម្ល៉េះផ្ទះឯងថ្ងៃនេះ? " ដោយក្តីពិភាល់នាយមាឌមាំត្រូវតែសួរ មើលមកជេគក៏ដូចជាភ័យៗញ័រៗមានពិរុទ្ធគួរឲកត់សម្គាល់

" មិនដឹងដែរ ប្រហែលគេគ្រាន់យកកន្លែងឈប់សំចតមួយភ្លែតផងមិនដឹង "

" ទៅ..ទៅផ្ទះទៅ ឯងក៏ឃើញថាយើងបានមកដល់ផ្ទះហើយ " រាងក្រាស់ជ្រឹមភ្នែកក្នុងន័យចាប់កំហុស រឹកពារទាន់ហន់ប្រញាប់ប្រញាលដូចជាមានអ្វីលាក់កំបាំងមិនឲដឹង នាយជេគហាក់ចាប់បានថាគេមិនចង់ទៅទើបចេះតែដេញជារើយៗរហូតដល់អ្នកម្ខាងត្រូវចុះចាញ់...

" អឺយើងទៅក៏បាន បើមានរឿងអីហើយយើងជួយឯងមិនទាន់រត់រកអ្នកភូមិសិនទៅដឹងទេ? " នាយផ្តាំផ្ញើរមុននិងបញ្ជាម៉ូតូឲបរចេញទៅ នាយជិះម៉ូតូផងងាកក្រោយផងធ្វើបែបនេះរហូតដល់ផុតកន្ទុយភ្នែកមើលនាយល្អិតលែងឃើញ។
ថ្លែងពីប្រុសតូចជំទើរឯណេះវិញ ទឹកមុខស្រស់ស្រាយត្រូវរសាយតាមខ្យល់បន្សល់ត្រឹមតែទឹកមុខភិតភ័យ ឡាននេះនាយស្គាល់ច្បាស់ណាស់ថាជារបស់ហ៊ា ហុងលី ដែលជាម្ចាស់បំណុលម្តាយខ្លួន ជេគច្បាស់ជាអាសន្នជាន់កក្នុងគ្រានេះហើយ។ អាល្អិតក្តាប់ខ្សែកាតាបណែនមុននិងនាំរាងកាយញ័រទទ្រុនរបស់ខ្លួនចូលក្នុងផ្ទះ។

សម្បកកាយ (Completed)Where stories live. Discover now