គួរឲ្យស្រលាញ់ណាស់<3

17 3 0
                                    

Part 05
អ្នកកំលោះទទួលបានសារដែលឳពុករបស់ខ្លួនផ្ញើរមក ឲ្យទៅ ញុំាអាហារពេលល្ងាចនៅផ្ទះលោកZhang ដែលមានគាត់រង់ចាំនាយនៅទីនោះ ទើបគេប្រញ៉ាប់រួសរាន់ចេញពីក្លិបទាំងដែលគេទៅដល់អង្គុយមិនទាន់បាន៥នាទីផង<......>

មិនយូរប៉ុន្មានឡានBMW សេរីចុងក្រោយបង្អស់របស់អ្នកកំលោះបើកចូលមកដល់ក្នុងបរិវេណក្នុងផ្ទះ....នាយហុចសោរឡានឲ្យទៅសន្តិសុខរួច ឈានជើងចូលទៅក្នុងផ្ទះរួមជាមួយផ្លែឈើមួយកន្ត្រក់នៅហ្នឹងដៃផង<....>

អូរ! Yaxuan...មកដល់ហើយហ្អី? » ដោយលោកZhang បោះភ្នែកចេញទៅមាត់ទ្វាល្មម ស្របពេលYaxuan ដើរចូលមកដែលទើបគាត់បន្លឺឡើង

បាទ! អ៊ុំប្រុស/ អ៊ុំស្រី ជំរាបសួរ....» អ្នកកំលោះដើរមកជិតអោនបន្តិចជាការគោរព ព្រមទាំងហុចកន្រ្តក់ផ្លែឈើឲ្យទៅគាត់ លោកស្រីZhang ទទួល

ហីយ៉ា! មើលចុះធំកំលោះពេញរូប ពេញរាងល្អណាស់ណ៎..» លោកស្រីZhang ហុចផ្លៃឈើឲ្យទៅអ្នកបំរើ ក៏មិនភ្លេចងាកមកបង្វែរអ្នកកំលោះមួយជុំ ព្រមទាំងសរសើរគេមិនដាច់ពីមាត់

អ៊ុំស្រីសម្រស់ក៏នៅតែភូផង់ដដែល...» Yaxuan សើចលិបភ្នែកនិយាយទៅកាន់អ្នកចំពោះមុខខ្លួន

ពូកែមាត់ណាស់យើងហ្នឹង! តោះៗ ឥឡូវមកជុំគ្នាហើយ អញ្ចើញទៅញុំាបាយជុំគ្នាទៅតោះ...» លោកស្រីនិយាយព្រមទាំងចាប់ដៃYaxuan ទៅជាមួយគាត់

មើលទៅឆាប់ត្រូវគ្នាណាស់...» លោកSong សើចឡើងកាលដែលឃើញ លោកស្រីZhang និងកូនប្រុសខ្លួនឆាប់ត្រូវគ្នាបែបនេះ....

តោះៗ...ឆាប់ទៅ» លោកZhang

_________________

អ្នកម៉ាក់គឺ....<អឹក> លោកពូជំរាបសួរ....» wenzhu ដែលត្រូវបានអ្នកបំរើទៅហៅមកមុននេះ ចុះមករត់យ៉ាងលឿងស្រែកហៅឈ្មោះអ្នកម្តាយ តែត្រូវស្កុបស្ងៀមកាលបើឃើញថាគ្រួសារមានភ្ញៀវ សំលេងដែលស្រែកមុននេះស្រាប់តែប្តូរទៅនិយាយធម្មតាវិញ

ហ្អេស! មិចបានជាស្លៀកពាក់បែបនេះ! » លោកស្រីលើកចិញ្ចើមឡើង

អ៎រ! សុំទោសមិនដឹងថាមានភ្ញៀវ...» នាយក្រមុំដែលស្ថិតនៅក្នុងសភាពពាក់អាវឃ្លំ ប្រញ៉ាប់អោនបន្តិចហើយឈានជើងថយក្រោយរត់បាត់

Obsessed Love ❤️Tempat cerita menjadi hidup. Temukan sekarang