បន្ទាប់ពីគេងលង់លក់អស់ពេលជាយូរ Wenzhu ភ្ញាក់សន្សឹមបើកភ្នែកមកឃើញថាខ្លួនកំពុងនៅក្នុងបន្ទបរបស់ខ្លួន ក្នុងចិត្តក៏បានធូរស្បើយ...នាងងាកបម្រាស់ខ្លួនក៏ប៉ះ និងសក់ក្បាលរលើបរលោងរលាស់គួរឲ្យចង់ប៉ះមួយនោះ ស្រីញញឹមខណះដែលលើកដៃម្ខាងទៅប៉ះសក់គេថ្មមៗបានបន្តិចម្ចាស់សក់គេស្រាប់តែភ្ញាក់ឡើង ទើបនាងប្រញ៉ាប់ងាកចេញ ធ្វើធម្មតា<.......>
«ភ្ញាក់ហើយមែនទេ!» សំនួរដំបូងដែលគេសួរមកកាន់នាងដោយប្រើក្រសែភ្នែកស្រទន់ធ្វើឲ្យនាងមិនភ្លឹកមិនបាន ទើបរាងក្រាស់ប្រញ៉ាប់លើកដៃមកស្ទាបថ្ងាសស្រីថ្នមៗ នាងល្មមដឹងខ្លួនទើបប្រញ៉ាប់ថយក្រោយបន្តិច
«ខ្ញុំម...មិនអីទេ...» នាងញញឹមស្រទន់អឹមអៀនទទួលស្គាល់ថាគេពេលនេះកំពុងតែធ្វើឲ្យបេះដូងនាងលោតញ៉ាប់ទៀតហើយ
«ត្រូវហើយ! យើងឡើងលើដំបូលអគារធ្វើអី?» Yaxuan សួរមកកាន់ស្រី ដូចកំពុងទៀមទារចម្លើយពីនាងអីបែបនេះ សំនួររបស់គេធ្វើឲ្យនាងនឹងឃើញភ្លាមៗពី ស្រ្តីម្នាក់នេះ នាងស្ទុះចាប់ដៃនាយសួរ
«លោក...មីង...មីងម្នាក់នោះយ៉ាងមិចហើយ?» នាងអង្រួនដៃគេតិចហាក៎ដូចជាបារម្ភណាស់ណាចឹង
«មីង...មីងម្នាក់ណា?» អ្នកកំលោះលើកចឹញ្ចើមឆ្ងល់សួរមកនាងវិញ
«មីង!ដែលលោតពីលើអគារនោះអី! ខ្ញុំជួយគាត់ មិនបាន! គាត់ៗ គាត់យ៉ាងមិចហើយ???» wenzhu ចាប់ដៃនាយទាំងខាងយ៉ាងរហ័សរហួសស្លន់ស្លោរ Yaxuan ក្រសោបដៃនាងចូលគ្នាថ្មមលោងលួមឲ្តស្រីស្ងប់អារម្មណ៍ ទាំងដែលខ្លួនមានកង្វល់ពេញខ្លួន«Wenzhu....!ស្តាប់ណា គ្មានអ្នកណាលោតនោះទេ! »
«ចុះ...ចុះខ្ញុំឃើញនោះ! ច្បាស់! ខ្ញុំឃើញច្បាស់ណាស់គាត់! មីងគាត់យំ! យំហើយប្រាប់ខ្ញុំថាឲ្យ មើលថែកូនប្រុស ឲ្យគាត់...តែកូនគាត់ជាអ្នកណា!» ស្រីបែកញើសតាមជើងសក់ ភ័យមុខស្លេក និយាយលែងត្រូវYaxuan ស្រវានាងមកអោបឲ្យស្ងប់អារម្មណ៍អង្អែលខ្នងនាងតិចៗ
«wenzhu! ស្ងប់អារម្មណ៍ កុំគិតច្រើនពេក!គ្មានអីទេ...» គេបន្តអោបក្រសោបស្រីនៅក្នុងទ្រូង ជាប់យូរបន្តិចទើបស្រីព្រមស្ងៀមស្ងប់ស្ងាត់ ទើបគេព្រលែងនាងចេញ
KAMU SEDANG MEMBACA
Obsessed Love ❤️
AksiyonSong Yaxuan: អាចនិយាយបានថានាងជាមនុស្សស្រីពិសេសបំផុតសម្រាប់ខ្ញុំ...នាងធ្វើឲ្យខ្ញុំស្គាល់ច្បាស់ស្នេហាព្រមគ្រប់យ៉ាងដើម្បីស្នាមញញឹមនាង! Zhang wenzhu : ស្នេហាអី! ខ្ញុំក្រែងចិត្តប៉ាគេទេ!ទើបចេះតែស្របតាមទៅមនុស្សស្អីព្រាន ក៏ព្រាន រលៀម ភ្នែកឲ្យដូចក្តាម... ពេ...